ព្រឹត្តិការណ៍ចុងក្រោយ

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ផលប៉ះពាល់នៃជំងឺកូវីដ១៩ លើគរុនិស្សិត និងសិស្សគ-ថ្លង់ និងពិការភ្នែក៖ ករណីសិក្សានៅវិទ្យាស្ថានជាតិអប់រំពិសេស និងវិទ្យាល័យអប់រំពិសេសនៅកម្ពុជា”
  • កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 26 ឧសភា 2023
  • ម៉ោង៖ 8:30 am > 11:00 am
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ ភ្នំពេញ

កាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលសិក្សាស្រាវជ្រាវ ស្តីពី ផលជះនៃជំងឺកូវីដ-១៩ លើសិស្សមានពិការភាព ដោយមានអ្នកចូលរួម២២នាក់ ដែលក្នុងនោះស្រី៧នាក់ មកពី មជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អង្គការមូលនិធិអាស៊ី អគ្គនាយកដ្ធានអប់រំពិសេស អង្គការជំនួញព្រះវិហារហ្វាំងឡង់ និងវិទ្យាល័យអប់រំពិសេស (ភ្នំពេញ បាត់ដំបង សៀមរាប និងកំពង់ចាម)។ សិក្ខាសាលានេះគ្របដណ្តប់ព័ត៌មានស្តីពីលទ្ធផលនៃការសិក្សាស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ លើគរុនិស្សិត និងសិស្សគ-ថ្លង់ និងពិការភ្នែក៖ ករណីសិក្សានៅវិទ្យាស្ថានជាតិអប់រំពិសេស និងវិទ្យាល័យអប់រំពិសេសនៅកម្ពុជា។

សិក្ខាសាលានេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។

 

 

 

 

 

 

 

ចែករំលែក