ព្រឹត្តិការណ៍ចុងក្រោយ
សិក្ខាសាលាស្ដីពី “គម្រោងប្រាក់សោធន៍និវត្តន៍សម្រាប់វិស័យឯកជននៅកម្ពុជា៖ ការត្រៀមខ្លួន និងផលប៉ះពាល់នៃសុខុមាលសង្គម”
- កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 19 ឧសភា 2023
- ម៉ោង៖ 8:30 am > 10:30 am
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ ភ្នំពេញ
នាថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលគោលនយោបាយយុទ្ធសាស្ត្រ និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាស្ដីពី “គម្រោងប្រាក់សោធន៍និវត្តន៍សម្រាប់វិស័យឯកជននៅកម្ពុជា៖ ការត្រៀមខ្លួន និងផលប៉ះពាល់នៃសុខុមាលសង្គម” ដោយមានអ្នកចូលរួម១៦នាក់ ដែលក្នុងនោះមានស្រី៦នាក់ មកពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម មជ្ឈមណ្ឌលគោលនយោបាយយុទ្ធសាស្ត្រ និងនវានុវត្តន៍ និងអង្គការមូលនិធិអាស៊ី។ សិក្ខាសាលានេះគ្របដណ្តប់ព័ត៌មានស្តីពីលទ្ធផលនៃការសិក្សាស្តីពីគម្រោងប្រាក់សោធន៍និវត្តន៍សម្រាប់វិស័យឯកជននៅកម្ពុជា៖ ការត្រៀមខ្លួន និងផលប៉ះពាល់នៃសុខុមាលសង្គម។
សិក្ខាសាលានេះទទួលបានការគាំទ្រពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។
|