ព្រឹត្តិការណ៍ចុងក្រោយ

សិក្ខាសាលា​ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពី៖ «បញ្ហាប្រឈមផ្នែកបច្ចេកវិទ្យាព័ត៌មាន និង​សារគមនាគមន៍ (ICT) ក្នុងការរួមបញ្ចូលមតិរបស់ប្រជាពលរដ្ឋងាយរងគ្រោះទៅក្នុងដំណើរការសម្រេចចិត្តតាមបែបប្រជាធិបតេយ្យនៅកម្ពុជាក្នុងបរិបទកូវីដ-១៩»
  • កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 21 មេសា 2022
  • ម៉ោង៖ 3:30 pm > 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Zoom

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កម្មវិធីពន្លកចំណេះ របស់ អង្គការមូលនិធិអាស៊ី និងអង្គការវិទ្យាស្ថានបម្រើអ្នកសម្របសម្រួលការងារអភិវឌ្ឍន៍ (VBNK)បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញលើសេចក្តីព្រាងនៃលទ្ធផលសិក្សាស្រាវជ្រាវស្តីអំពី៖ «បញ្ហាប្រឈមផ្នែកបច្ចេកវិទ្យាព័ត៌មាន និង​សារគមនាគមន៍ (ICT) ក្នុងការរួមបញ្ចូលមតិរបស់ប្រជាពលរដ្ឋងាយរងគ្រោះទៅក្នុងដំណើរការសម្រេចចិត្តតាមបែបប្រជាធិបតេយ្យនៅកម្ពុជាក្នុងបរិបទកូវីដ-១៩។» សិក្ខាសាលានេះមានគោលបំណងស្វែងរកមតិយោបល់ ធាតុចូល ពីភាគីពាក់ព័ន្ធនានា ដើម្បីកែលម្អរបាយការណ៍នៃការសិក្សានេះ។ 

ការសិក្សានេះត្រូវបានអនុវត្តក្នុងគោលបំណងផ្តល់នូវការយល់ដឹងថ្មីៗអំពីបញ្ហាប្រឈមចម្បង ដែលបង្កឡើងដោយជំងឺកូវីដ-១៩ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការផ្សារភ្ជាប់ពលរដ្ឋ និងសហគមន៍ទៅក្នុងដំណើរការវិមជ្ឈការ និងសហវិមជ្ឈការ។  

សិក្ខាសាលានេះត្រូវបានគាំទ្រដោយ ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។