ព្រឹត្តិការណ៍ចុងក្រោយ

ព្រឹត្តិការណ៍ប្រារព្ធទិវាអន្តរជាតិនារី ឆ្នាំ ២០២៥៖ «ការបិទបញ្ចប់គម្លាតទិន្នន័យយេនឌ័រ ដើម្បីសមភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»
  • កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 28 មិនា 2025
  • ម៉ោង៖ 8:30 am > 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ដើម្បីប្រារព្ធទិវាអន្តរជាតិនារី ឆ្នាំ ២០២៥ កម្មវិធីពន្លកចំណេះ សហការជាមួយ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) អង្គការជនពិការកម្ពុជា (CDPO) អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និងអង្គការនារីដើម្បីសន្តិភាព (WPM) បានរៀបចំកម្មវិធីមួយក្រោមប្រធានបទ «ការបិទបញ្ចប់គម្លាតទិន្នន័យយេនឌ័រ ដើម្បីសមភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» ដែលប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងសហគមន៍ ចូលរួមអបអរសាទរ និងរិះរកដំណោះស្រាយក្នុងការបិទបញ្ចប់គម្លាតទិន្នន័យយេនឌ័រ ដើម្បីទទួលបានឱកាសស្មើៗគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងបរិបទនៃប្រទេសកម្ពុជា 

តាមរយៈវេទិកាពិភាក្សា និងការពិភាក្សាប្រកបដោយការចូលរួម អ្នកចូលរួមបានចែករំលែកធាតុចូលអំពីសារៈសំខាន់នៃទិន្នន័យយេនឌ័រ តម្រូវការក្នុងការបិទបញ្ចប់គម្លាតទិន្នន័យយេនឌ័រ និងស្វែងរកអនុសាសន៍ ដែលអាចអនុវត្តបាន ដើម្បីកែលម្អប្រព័ន្ធទិន្នន័យ និងការសម្រេចចិត្ត ទៅលើគោលនយោបាយប្រកបដោយបរិយាបន្ន និងឆ្លើយតបទៅនឹងយេនឌ័រ


ដើម្បីមើលរូបថតទាំងអស់ពីកម្មវិធី សូមចុចទីនេះ

ចែករំលែក