ព្រឹត្តិការណ៍ចុងក្រោយ

អនាគតនៃវិស័យស្រាវជ្រាវនៅកម្ពុជា៖ ការកំណត់អាទិភាពឆ្ពោះទៅកាន់ឆ្នាំ ២០៣០
  • កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 4 វិច្ឆិកា 2026
  • ម៉ោង៖ 8:30 am > 4:40 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវកម្ពុជាមួយឲ្យកាន់តែរឹងមាំ និងមានការតភ្ជាប់កាន់តែជិតស្និទ្ធ?

កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេទិកាគោលនយោបាយថ្នាក់ជាតិ ឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយកម្មវិធីពន្លកចំណេះ បានប្រមូលផ្តុំតំណាងមកពីស្ថាប័នរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកកំណត់អាទិភាពសម្រាប់អនាគតនៃវិស័យស្រាវជ្រាវនៅកម្ពុជា។

តាមរយៈកិច្ចពិភាក្សា និងការផ្លាស់ប្តូរមតិយោបល់ អ្នកចូលរួមបានស្វែងរក និងកំណត់វិធីសាស្ត្រជាក់ស្តែង ដើម្បី៖

  • បន្តទ្រទ្រង់ការស្រាវជ្រាវដែលមានភាពគួរឲ្យទុកចិត្ត និងគុណភាពខ្ពស់
  • ពង្រឹងការបដិភាគថវិកាប្រកបដោយចីរភាពសម្រាប់វិស័យស្រាវជ្រាវ
  • វិនិយោគលើអ្នកស្រាវជ្រាវកម្ពុជាជំនាន់ក្រោយ
  • កសាងការតភ្ជាប់កាន់តែជិតស្និទ្ធរវាងការស្រាវជ្រាវ និងការតាក់តែងគោលនយោបាយ

ជាលទ្ធផល៖ វេទិកានេះបានពង្រឹងចក្ខុវិស័យរួមមួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវដែលមានការតភ្ជាប់ មានបរិយាបន្ន និងមានភាពធន់ជាងមុន ពោលគឺប្រព័ន្ធមួយដែលនាំយកទិន្នន័យ កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខិតជិតទៅនឹងការតាក់តែងគោលនយោបាយ។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន អ្នកចូលរួម និងស្ថាប័នដៃគូទាំងអស់ ដែលបានចូលរួមចែករំលែកទស្សនទាន បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ។

វេទិកាគោលនយោបាយថ្នាក់ជាតិនេះ ទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ ២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា ដែលអនុវត្តដោយអង្គការមូលនិធិអាស៊ី។

សូមចុចទីនេះដើម្បីទស្សនារូបភាពក្នុងកម្មវិធី!