ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 13 កុម្ភៈ 2025
- ម៉ោង៖ 1:30 pm > 4:30 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
សម្របកិច្ចខិតខំប្រឹងប្រែង ដើម្បីសមិទ្ធផលកាន់តែប្រសើរ៖ កិច្ចប្រជុំប្រចាំឆមាសលើកទី៣ ជាមួយសមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស
កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្មវិធីពន្លកចំណេះ បានរៀបចំកិច្ចប្រជុំប្រចាំឆមាសលើកទី៣ ជាមួយគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេសរបស់កម្មវិធីពន្លកចំណេះ ដោយមានអ្នកចូលរួមសរុបចំនួន ៣៤ រូប រួមមានអ្នកជំនាញបច្ចេកទេសទីប្រឹក្សាគម្រោងកម្រិតខ្ពស់ តំណាងមកពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងក្រុមការងារកម្មវិធីពន្លកចំណេះ ដើម្បីពិភាក្សាទៅលើវឌ្ឍនភាពរបស់កម្មវិធី កំណត់អាទិភាពសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយសក្តានុពល រវាងដៃគូយុទ្ធសាស្រ្ត និងគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស។ កិច្ចប្រជុំនេះ ពោរពេញទៅដោយការសហការ ដែលពាំនាំមកនូវលទ្ធផលវិជ្ជមានជាច្រើន ដើម្បីបង្កើនការចូលរួមបន្ថែមទៀតរវាងភាគីពាក់ព័ន្ធគម្រោង។
ដើម្បីស្វែងយល់បន្ថែមអំពីគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស សូមចូលទៅកាន់៖ Technical Steering Committee | Policy Pulse