ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 24 កក្កដា 2024
- ម៉ោង៖ 2:00 pm > 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ ខេត្តស្ទឹងត្រែង, ប្រទេសកម្ពុជា
វិធីសាស្រ្តស្រាវជ្រាវបែបសហការ៖ ការបញ្ចូលសម្លេងចម្រុះទៅក្នុងដំណើរការស្រាវជ្រាវ
MyVillage Cambodia – MVi អង្គការភូមិខ្ញុំ ដែលជាដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ បានជួបជាមួយក្រុមប្រឹក្សាឃុំសាមឃួយ និងក្រុមប្រឹក្សាឃុំកោះស្នែង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិនិត្យឧបករណ៍ស្រាវជ្រាវសម្រាប់ការប្រមូលទិន្នន័យនាពេលខាងមុខ របស់គម្រោងស្រាវជ្រាវស្តីពី «ការវិភាគការបែងចែកថវិកាឃុំសម្រាប់ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ទៅលើសហគមន៍ងាយរងគ្រោះ៖ ករណីសិក្សារបស់រដ្ឋបាលឃុំក្នុងខេត្តស្ទឹងត្រែង»។
កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការជំរុញការស្រាវជ្រាវប្រកបដោយបរិយាបន្ន។ ការប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវបែបសហការ នឹងធានាថាសម្លេងចម្រុះត្រូវបានដាក់បញ្ចូលក្នុងដំណើរការស្រាវជ្រាវ។
ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ គាំទ្រគំនិតផ្តួចផ្តើមក្នុងស្រុកដោយដោះស្រាយបញ្ហាជាក់លាក់នៅមូលដ្ឋាន តាមរយៈកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។
ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។