ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 20 មិនា 2024 8:00 am > ថ្ងៃ ព្រហស្បតិ៍, 21 មិនា 2024 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ ភ្នំពេញ
កម្មវិធីពន្លកចំណេះ គាំទ្រសន្និសីទគោលនយោបាយអប់រំលើកទី៤ ស្ដីពី ដំណើរឆ្ពោះទៅការត្រៀមខ្លួនរបស់សាលារៀន នាពេលអនាគត ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ ដែលសហការរៀបចំដោយ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) ជាមួយ ក្រសួងអប់រំ យុវជន និង កីឡា រយៈពេល ០២ថ្ងៃ គឺចាប់ពី ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី
– ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា
– ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា
– បណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិ នៃវិទ្យាស្ថាន CDRI
និងមានការចូលរួមសរុបប្រមាណ ៦៨៩ រូបទូទាំងប្រទេសកម្ពុជាដែលរួមមានអ្នកធ្វើគោលនយោបាយ អ្នកអនុវត្តន៍ផ្ទាល់ ស្ថាប័នអប់រំ នៃដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន គ្រូបង្រៀន និងសិស្សានុសិស្ស។