ព្រឹត្តិការណ៍ចុងក្រោយ
សន្និសីទស្តីពី ភស្តុតាងស្រាវជ្រាវ និងការរួមចំណែកក្នុងគោលនយោបាយ
- កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 15 ធ្នូ 2022
- ម៉ោង៖ 8:00 am > 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា (CDRI) បានរៀបចំសន្និសីទស្តីពី៖ «ភស្តុតាងស្រាវជ្រាវ និងការរួមចំណែកក្នុងគោលនយោបាយ» ក្នុងគោលបំណងចែករំលែកការរកឃើញថ្មីៗពីការស្រាវជ្រាវរបស់ (CDRI) ស្តីពី ការបញ្ជ្រៀបបច្ចេកវិទ្យានៅតាមគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងផ្តល់ធាតុចូលពីភាគីពាក់ព័ន្ធ និង ជំរុញការសន្ទនា វាងអ្នកស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ និងសមាជិកបញ្មកពីវិទ្យាស្ថានឧត្តមសិក្សានានា។
សន្និសីទនេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។