Latest events
វគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរគម្រោងស្នើសុំ»
- Date: ថ្ងៃ អាទិត្យ, 10 មេសា 2022
- Time: 9:00 am > 12:00 pm
- Attending: 0
- Location: Zoom
នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២២ កម្មវិធីពន្លកចំណេះ របស់ អង្គការមូលនិធិអាស៊ី បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលលើកដំបូងសម្រាប់សមាជិករបស់បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ (SheThinks Network) ស្តីពី «ការសរសេរគម្រោងស្នើសុំ» ដែលមានគោលបំណងផ្តល់ឱ្យសមាជិករបស់បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវនូវជំនាញក្នុងការវិភាគបញ្ហា ការរចនាគម្រោង ការអនុវត្តផែនការលម្អិត និងការសរសេរសំណើសុំថវិកាលម្អិត។
វគ្គបណ្តុះបណ្តាលនេះចាប់ផ្ដើមពី ខែមេសា រហូតដល់ ខែឧសភា ឆ្នាំ២០២២ ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានគាំទ្រដោយ ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។