បោះពុម្ពផ្សាយ៖27 សីហា 2019
នេសាទ
ក. សហគមន៍នេសាទ៖ មាន ៥១៦ សហគមន៍ ដែលមានសមាជិក ៣៣២១៦៨ នាក់ (ស្រី ៣៥ ភាគរយ)។ ក្នុងចំណោមសហគមន៍ទាំងនេះ មានសហគមន៍ចំនួន ៣៧០ បានចុះបញ្ជីផ្លូវការ និងទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ១៤ សហគមន៍ បានដាក់ពាក្យជាផ្លូវការ ហើយ ២៣ សហគមន៍ កំពុងស្ថិតក្នុងដំណើរការដាក់ពាក្យ។
ខ. ការអភិរក្សធនធានជលផល៖ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតស្ថានីយ៍អភិរក្ស ៥០ បន្ថែមទៀត។ ជាសរុប មានស្ថានីយ៍អភិរក្សចំនួន ៤៩១ ក្នុងប្រទេសកម្ពុជា (៣៦៤ ស្ថានីយ៍ គឺជាសហគមន៍អភិរក្សធនធានជលផល)។
គ. វារីវប្បកម្ម៖ ប្រជាពលរដ្ឋ ៦៥០០០ គ្រួសារ បានទទួលការបណ្តុះបណ្តាលបច្ចេកទេសអំពីការចិញ្ចឹមត្រី ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានកសិករ ១៥៤ នាក់ បានស្ម័គ្រចិត្តផ្សព្វផ្សាយព័ត៌មានអំពីបច្ចេកទេសចិញ្ចឹមត្រី ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឃ. ការបង្ក្រាបការនេសាទខុសច្បាប់៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសាងសង់ស្ថានីយ៍យាមល្បាត ១៦ បន្ថែមទៀត ក្នុងតំបន់អភិរក្ស ក្នុងខេត្តមួយចំនួន ដើម្បីឲ្យការបង្ក្រាបការនេសាទខុសច្បាប់ប្រកបដោយប្រសិទ្ធភាព។ ក្នុងឆ្នាំ ២០១៤ មានករណីនេសាទខុសច្បាប់តិចជាង ២០១៣ ចំនួន ១៤០ ករណី។