PUBLISHED: 27 សីហា 2019

នេសាទ

ក. សហគមន៍​នេសាទ៖ មាន​ ៥១៦ សហគមន៍ ដែល​មាន​សមាជិក ៣៣២១៦៨ នាក់ (ស្រី ៣៥ ភាគរយ)។ ក្នុង​ចំណោម​សហគមន៍​ទាំងនេះ មាន​សហគមន៍​ចំនួន ៣៧០ បាន​ចុះបញ្ជី​ផ្លូវការ និង​ទទួល​ស្គាល់​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ។ ១៤ សហគមន៍ បាន​ដាក់ពាក្យ​ជាផ្លូវការ ហើយ ២៣ សហគមន៍ កំពុង​ស្ថិត​ក្នុង​ដំណើរការ​ដាក់ពាក្យ។​

ខ. ការ​អភិរក្ស​ធនធាន​ជលផល៖ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្កើត​ស្ថានីយ៍​អភិរក្ស​ ៥០ បន្ថែម​ទៀត។ ជាសរុប មាន​ស្ថានីយ៍​អភិរក្ស​ចំនួន ៤៩១ ក្នុង​ប្រទេសកម្ពុជា (៣៦៤ ស្ថានីយ៍ គឺជា​សហគមន៍​អភិរក្ស​ធនធាន​ជលផល)។​

គ. វារីវប្បកម្ម៖ ប្រជាពលរដ្ឋ ៦៥០០០ គ្រួសារ បាន​ទទួល​ការ​បណ្តុះបណ្តាល​បច្ចេកទេស​អំពី​ការ​ចិញ្ចឹម​ត្រី ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មាន​កសិករ ១៥៤ នាក់ បាន​ស្ម័គ្រចិត្ត​ផ្សព្វផ្សាយ​ព័ត៌មាន​​អំពី​បច្ចេកទេស​ចិញ្ចឹម​ត្រី ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន។​

ឃ. ការបង្ក្រាប​ការ​នេសាទ​ខុសច្បាប់៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សាងសង់​ស្ថានីយ៍​យាម​ល្បាត ១៦ បន្ថែមទៀត ក្នុង​តំបន់​អភិរក្ស ក្នុង​ខេត្ត​មួយចំនួន ដើម្បីឲ្យ​ការ​បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព។ ក្នុង​ឆ្នាំ ២០១៤ មាន​ករណី​នេសាទ​ខុសច្បាប់​តិចជាង ២០១៣ ចំនួន ១៤០ ករណី។

ចូលមើលឯកសារដើមនៅទីនេះ

Share