PUBLISHED: 27 សីហា 2019
ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៤-២០១៨ (NAPVAW២)
ផែនការសកម្មភាពជាតិនេះ មានគោលបំណងលុបបំបាត់រាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាលើស្ត្រី និងកុមារ។ ផែនការសកម្មភាពជាតិនេះដាក់ចេញយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយអំពើហិង្សាលើស្ត្រី ដែលកំពុងរារាំងស្ត្រីមិនឲ្យចូលរួមក្នុងការអភិវឌ្ឍសង្គម។ ផែនការនេះគឺជាក្របខ័ណ្ឌច្បាប់ ដើម្បីការពារជនរងគ្រោះ និងលើកកម្ពស់សមភាពយេនឌ័រ ក្នុងសង្គម។ ផែនការនេះដាក់បញ្ចូលការទប់ស្កាត់បឋម កិច្ចការពារផ្លូវច្បាប់ សេវាពហុវិស័យ ការកសាងសមត្ថភាព និងការវាយតម្លៃលើផលប៉ះពាល់។ ផែនការនេះក៏មានដាក់បញ្ចូលប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ ដើម្បីពិនិត្យតាមដានវឌ្ឍនភាពនៃផែនការជាតិនេះផងដែរ។