បោះពុម្ពផ្សាយ៖27 សីហា 2019

ផែនការ កំណែទម្រង់ វិស័យទេសចរណ៍(២០១៥~២០១៨)

ក. «សេវាមួយ ស្តង់ដាមួយ» គឺជាវឌ្ឍនភាពក្នុងការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ក្នុងការផ្តល់អាជ្ញាបណ្ណទេសចរណ៍ ស្លាកសញ្ញាបរិស្ថាន ស្លាកសញ្ញាគុណភាព និងការតាក់តែងច្បាប់និង បទដ្ឋានគតិយុទ្ធ។ នៅក្រោមទិសដៅនេះ គំនិតផ្តួចផ្តើមកំណែទម្រង់មួយចំនួនរួមមានៈ
 បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធអាជ្ញាបណ្ណអនឡាញ។
 បង្កើតគណៈកម្មការដោះស្រាយវិវាទទេសចរណ៍
 សេវាមគ្គុទ្ទេសក៏ទេសចរណ៍ៈ
• បង្កើតប្រព័ន្ធអនឡាញគ្រប់គ្រងសេវាមគ្គុទ្ទេសក៏ទេសចរណ៍ (ដោយចាប់ផ្តើមសាកល្បងពីទីផ្សាកូរ៉េ និងវៀតណាម)
• ជំរុញការចុះត្រួតពិនិត្យមគ្គុទ្ទេសក៏ទេសចរណ៍ថ្នាក់តំបន់ តាមរយៈយន្តការ QR Code នៅភ្នំពេញ និងសៀមរាប
• បង្កើតអាជ្ញាបណ្ណគ្រប់គ្រងមគ្គុទេសក៏ទេសចរណ៍ថ្នាក់ជាតិ
 ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍៖
• អនុវត្តប្រកាសថ្មីបែងចែកភ្នាក់ងារទេសចរណ៍ជា៤ប្រភេទ៖ ភ្នាក់ងារទេសចរណ៍ចូលនិងចេញ និងទេសចរណ៍ក្នុងស្រុក
• សិក្សា និងបង្កើតប្រព័ន្ធគ្រប់គ្រងប្រតិបត្តិករទេសចរណ៍។
• ជម្រុញការប្រលងប្រណាំងរង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍។
 សេវាមណ្ឌលកំសាន្តមនុស្សពេញវ័យ៖
• ការធ្វើប្រតិភូកម្មមណ្ឌលកំសាន្តមនុស្សពេញវ័យតាមទម្លាប់ជាការធ្វើប្រតិភូកម្មទៅតាមចំនួននៃបន្ទប់ឬកៅអីអនុលោមតាមប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ និង ការធ្វើប្រតិភូកម្មតាមលទ្ធភាពដោយពិនិត្យទៅតាមលទ្ធភាពជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
• សហការជាមួយក្រសួងបរិស្ថានជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍
 សេវាសណ្ឋាគារ និងស្នាក់នៅទេសចរណ៍៖ បន្តជំរុញលើការបង្កើតស្តង់ដារ«ផ្ទះស្នាក់កម្ពុជា» និងយុទ្ធនាការ«ផ្ទះស្នាក់កម្ពុជា ផ្ទះស្នាក់ខ្មែរ» ក៏ដូចជាដាក់អនុវត្តស្តង់ដារ Asean Green Hotel និងអនុវត្តការវាយតម្លៃនិងចលនាប្រឡងប្រណាំងស្តង់ដារ «សណ្ឋាគារបៃតងកម្ពុជា»។

ខ. «បុគ្គលិកម្នាក់ ជំនាញមួយ» គឺជាវឌ្ឍនភាពក្នុងការពង្រឹងគុណភាពបណ្តុះបណ្តាលនិងសមត្ថភាពដល់អ្នកជំនាញទេសចរណ៍៖
• ការគ្រប់គ្រង និងទទួលស្គាល់សាលាវិជ្ជាជីវៈទេសចរណ៍
• ប្រអប់បណ្តុះបណ្តាល និងការបន្ស៊ីទៅនឹងស្តង់ដារអាស៊ាន
• ការបណ្តុះបណ្តាលគ្រូបង្គោល និងជំរុញ in-house training
• ការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ និងថ្នាក់ជាតិ
• សហការជាមួយទីភ្នាក់ងារអភិវឌ្ឍបារាំង(AFD) រៀបចំបង្កើតសាលាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ចំនួនពីរ នៅភ្នំពេញ និងខេត្តព្រះសីហនុ
• ការពង្រឹងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចល្អ។

គ. «ជំរុញអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងនិវានុវន្តភាព» គឺជាវឌ្ឍនភាពក្នុងការពង្រឹងសមត្ថភាពផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការអភិវឌ្ឍផលិតផលទេសចរណ៍និងការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍៖
 ការពង្រឹងសមត្ថភាពផ្សព្វផ្សាយទេសចរណ៍កម្ពុជា៖
• បានរៀបចំយុទ្ធសាស្ត្រទីផ្សារទេសចរណ៍កម្ពុជាឆ្នាំ ២០១៦‍ ២០២០
• បានចូលរួមពិព័រណ៍អន្តរជាតិជាច្រើននៅលើពិភពលោក
• គោលនយោបាយពិសេសក្នុងការទាក់ទាញទេសចរចូលនិវត្តន៍ និងគោលនយោបាយទាក់ទាញទេសចរណ៍ផ្ទះទីពីរ
 ការងារពាក់ព័ន្ធនឹងការអភិវឌ្ឍផលិតផលទេសចរណ៍ និងការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍៖
• បានរៀបចំសេចក្តីព្រាងស្តង់ដារមណីយដ្ឋានបៃតង
• រៀបចំសម្រួលប្រកាសស្តីពីការធ្វើចំណាត់ថ្នាក់រមណីយដ្ឋានរាជធានីភ្នំពេញនិងខេត្ត។
• រៀបចំសេចក្តីព្រាងកម្មវិធីបណ្តុះបណ្តាលសម្រាប់ការគ្រប់គ្រងរមណីដ្ឋានទេសចរណ៍
• រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍរមណីដ្ឋានទេសចរណ៍ក្នុងតំបន់អភិរក្ស
• សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរៀបចំប្រកាសរួមស្តីពីការគ្រប់គ្រងចំណូលចំណាយពីរមណីដ្ឋានទេសចរណ៍
• ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណដល់អាជីវកម្មទេសចរណ៍មុជក្រោមទឹក
• រៀបចំផែនការមេអភិវឌ្ឍតំបន់អន្លងវែង
• សេចក្តីព្រាងស្តង់ដាមណ្ឌលព័ត៌មានទេសចរណ៍ក្នុងស្រុក សេចក្តីព្រាងស្តង់ដា MICE កម្ពុជា ដោយផ្អែកលើស្តង់ដាអាស៊ាន សេចក្តីព្រាងស្តង់ដាគ្រប់គ្រងឆ្នេរខ្សាច់ សេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់អភិវឌ្ឍកសិ-ទេសចរណ៍ សេចក្តីព្រាងស្តង់ដាគោលការណ៍ណែនាំសម្រាប់អភិវឌ្ឍទេសចរណ៍សាសនា។
ឃ. «ជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យាក្នុងវិស័យទេសចរណ៍» មានគោលបំណងបង្កើនភាពប្រកួតប្រជែងថ្នាក់តំបន់ និងសាកលលោក ចូលរួមកំណែទម្រង់សាធារណៈរបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា និងចូលរួមបង្កើនចំណូលជាតិ៖
 រៀបចំប្រព័ន្ធចុះបញ្ជីអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ www.cambodiatourismindustry.org ប្រព័ន្ធចុះបញ្ជីមគ្គុទេ្ទសក៍ទេសចរណ៍ និង portalមគ្គុទេ្ទសក៍ទេសចរណ៍ ដើម្បីងាយស្រួលក្នុងការស្វែងរកព័ត៌មាន ចំនេះដឹង និងការបណ្ដុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍
 បានរៀបចំកម្មវិធីប្រឡងប្រណាំងពានរង្វាន់សម្តេចតេជោសម្រាប់ធុរកិច្ចបៃតង(www.cambodiaecobusiness.org) និងប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារតាមអនឡាញ(www.cambodiatourismrating.org)
 កំពុងរៀបចំកម្មវិធីបច្ចេកវិទ្យាទូរស័ព្ទដៃទេសចរណ៍Kampuchea Guide (Visit Cambodia) សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តជាតិ។

ចែករំលែក