សៀវភៅមគ្គុទ្ទេសក៍ ស្ដីពីទម្រង់ និងរបៀបប្រើប្រាស់និមិត្តសញ្ញាយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣”

ក្រសួងទេសចរណ៍ ចេញផ្សាយ សៀវភៅមគ្គុទ្ទេសក៍ ស្ដីពីទម្រង់ និងរបៀបប្រើប្រាស់និមិត្តសញ្ញាយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ (ប្រភព៖ ក្រសួងទេសចរណ៍) 

សេចក្តីប្រកាសស្តីពីការដាក់ឱ្យប្រើប្រាស់អនុវត្តក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈសម្រាប់គ្រិះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ក្រសួងទេសចរណ៍បានចេញ សេចក្តីប្រកាសស្តីពីការដាក់ឱ្យប្រើប្រាស់អនុវត្តក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈសម្រាប់គ្រិះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ចុះថ្ងៃទី 16 ខែ មិថុនា ឆ្នាំ 2022។ (ប្រភព៖ ក្រសួងទេសចរណ៍)

ការដាក់ឲអនុវត្តគោលការណ៍ណែនាំសម្រាប់ការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្

ក្រសួងទេសចរណ៍ បានចេញប្រកាសស្ដីពី ការដាក់ឲអនុវត្តគោលការណ៍ណែនាំសម្រាប់ការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី ចុះថ្ងៃទី១៣​ ខែមេសា ឆ្នាំ ២០២២។ (ប្រភព៖ ក្រសួងទេសចរណ៍)

ប្រកាសអន្តរក្រសួងស្តីពីការអនុវត្តវិធានការគោលនយោបាយគន្លឹះសម្រាប់វិស័យទេសចរណ៍ ចុ

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍បានចេញប្រកាសអន្តរក្រសួងស្តីពីការអនុវត្តវិធានការគោលនយោបាយគន្លឹះសម្រាប់វិស័យទេសចរណ៍ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍)

សេចក្តីណែនាំស្តីពី​ការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យទេសចរណ៍នៅរដ្ឋបាលក្រុងស្រុកខណ្ឌ

ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំស្តីពី​ការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យទេសចរណ៍នៅរដ្ឋបាលក្រុងស្រុកខណ្ឌ។   ប្រភព៖ ក្រសួងទេសចរណ៍ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១

គេហទំព័រ និងកម្មវិធីទូរសព្ទដៃ ទស្សនាកម្ពុជា

ក្រសួងទេសចរណ៍បានដាក់ឱ្យដំណើរការគេហទំព័រ និងកម្មវិធីទូរសព្ទដៃ ទស្សនាកម្ពុជា (Visit Cambodia) ដើម្បីទាក់ទាញភ្ញៀវទេសចរកមកាន់ប្រទេសកម្ពុជា។ កម្មវិធីទូរសព្ទដៃនេះនឹងជួយអ្នកទេសចរក្នុងការស្វែងរកព័ត៌មានអំពីតំបន់គោលដៅទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជា ជាដើម។ គេហទំព័រ៖ visitcambodia.travel កម្មវិធីក្នុងទូរសព្ទដៃ៖ តំណភ្ជាប់ ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩

យន្តការស្នូលទ្រទ្រង់ផែនការនេះ ៖ ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»

«ចលនាប្រឡងប្រណាំង រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»  បន្តរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាត និងគ្រោងប្រកាសជ័យលាភីនៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ឆ្នាំ២០១៨  ការដាក់ឲ្យដំណើរការចលនាប្រឡងប្រណាំងទីក្រុងទេសចរស្អាតអាស៊ាន  ចលនាប្រឡងប្រណាំងរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍»  ការដាក់ឲ្យដំណើរការគេហទំព័រwww.cambodiacleanup.com ដើម្បីគាំទ្រយុទ្ធនាការ “កម្ពុជាស្អាត” (Cambodia Cleanup)  ស្តង់ដាផ្សារស្អាត សាលាស្អាត និងបង្គន់សាធារណៈកម្ពុជា  ចលនាប្រឡងប្រណំាងគោលការណ៍បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ស្តង់ដាបដិសណ្ឋារកិច្ចល្អក្នុងសេវាសាធារណៈ និងស្តង់ដាបដិសណ្ឋារកិច្ចល្អរបស់ច្រទ្វារអន្តរជាតិ Tourism Reforming Plan 2015-2018

ផែនការ កំណែទម្រង់ វិស័យទេសចរណ៍(២០១៥~២០១៨)

ក. «សេវាមួយ ស្តង់ដាមួយ» គឺជាវឌ្ឍនភាពក្នុងការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ក្នុងការផ្តល់អាជ្ញាបណ្ណទេសចរណ៍ ស្លាកសញ្ញាបរិស្ថាន ស្លាកសញ្ញាគុណភាព និងការតាក់តែងច្បាប់និង បទដ្ឋានគតិយុទ្ធ។ នៅក្រោមទិសដៅនេះ គំនិតផ្តួចផ្តើមកំណែទម្រង់មួយចំនួនរួមមានៈ  បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធអាជ្ញាបណ្ណអនឡាញ។  បង្កើតគណៈកម្មការដោះស្រាយវិវាទទេសចរណ៍  សេវាមគ្គុទ្ទេសក៏ទេសចរណ៍ៈ • បង្កើតប្រព័ន្ធអនឡាញគ្រប់គ្រងសេវាមគ្គុទ្ទេសក៏ទេសចរណ៍ (ដោយចាប់ផ្តើមសាកល្បងពីទីផ្សាកូរ៉េ និងវៀតណាម) • ជំរុញការចុះត្រួតពិនិត្យមគ្គុទ្ទេសក៏ទេសចរណ៍ថ្នាក់តំបន់ តាមរយៈយន្តការ QR Code នៅភ្នំពេញ និងសៀមរាប • បង្កើតអាជ្ញាបណ្ណគ្រប់គ្រងមគ្គុទេសក៏ទេសចរណ៍ថ្នាក់ជាតិ  ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍៖ • អនុវត្តប្រកាសថ្មីបែងចែកភ្នាក់ងារទេសចរណ៍ជា៤ប្រភេទ៖ ភ្នាក់ងារទេសចរណ៍ចូលនិងចេញ និងទេសចរណ៍ក្នុងស្រុក • សិក្សា និងបង្កើតប្រព័ន្ធគ្រប់គ្រងប្រតិបត្តិករទេសចរណ៍។ • ជម្រុញការប្រលងប្រណាំងរង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍។  សេវាមណ្ឌលកំសាន្តមនុស្សពេញវ័យ៖ • ការធ្វើប្រតិភូកម្មមណ្ឌលកំសាន្តមនុស្សពេញវ័យតាមទម្លាប់ជាការធ្វើប្រតិភូកម្មទៅតាមចំនួននៃបន្ទប់ឬកៅអីអនុលោមតាមប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ និង ការធ្វើប្រតិភូកម្មតាមលទ្ធភាពដោយពិនិត្យទៅតាមលទ្ធភាពជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ • សហការជាមួយក្រសួងបរិស្ថានជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍  សេវាសណ្ឋាគារ និងស្នាក់នៅទេសចរណ៍៖ បន្តជំរុញលើការបង្កើតស្តង់ដារ«ផ្ទះស្នាក់កម្ពុជា» និងយុទ្ធនាការ«ផ្ទះស្នាក់កម្ពុជា […]

កម្មវិធីផ្ដល់អាជ្ញាប័ណ្ណទេសចរណ៍តាមប្រពន្ធ័អនឡាញ

នៅក្នុងខែមេសា​ ឆ្នាំ២០១៥ ក្រសួងទេសចរណ៍បានដាក់សម្ពោធ ប្រពន្ធ័បណ្ដាញថ្មី ដើម្បីចុះឈ្មោះអាជីវកម្មដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងមគ្គុទេសទេសចរណ៍ដែលត្រូវការអាជ្ញាប័ណ្ណនៅក្នុងគោលបំណងដើម្បីបន្ធូរបន្ថយដំណើរការការត្រួតពិនិត្យអាជ្ញាប័ណ្ណនិងបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល។ប្រព័ន្ធថ្មីនេះអាចជួយរដ្ឋាភិបាលឱ្យបង្កើនការប្រមូលពន្ធ ដោយអាជីវកម្មនីមួយៗត្រូវបានចេញលេខសម្គាល់ និងកូដឆ្លើយតបរហ័ស ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការតាមដានក្រុមហ៊ុន។ ប្រព័ន្ធថ្មីនេះជួយដល់ការចុះឈ្មោះអាជីវកម្ម ហើយនឹងជួយដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការត្រួតពិនិត្យនៃអាជីវកម្មដែលគ្មានអាជ្ញាប័ណ្ណនិងមគ្គុទ្ទេសក៍ទេសចរណ៍ (ដែលជាប្រភពនៃការប្រកួតប្រជែងមិនស្មើភាពគ្នា និងបទពិសោធន៍អវិជ្ជមានរបស់ភ្ញៀវទេសចរ)។ ខុសពីការចុះបញ្ជីអាជីវកម្មតាមប្រពន្ធ័អនឡាញថ្មីដែលបានណែនាំដោយក្រសួងពាណិជ្ជកម្ម នៅពេលបច្ចុប្បន្ននេះ ការចុះបញ្ជីតាមប្រពន្ធ័អនឡាញសម្រាប់អាជ្ញាប័ណ្ណវិស័យទេសចរណ៍​ គឺមិនមែនតម្រូវឲ្យត្រូវតែធ្វើនោះទេពោលគឺដំណើរការពីមុន ដែលត្រូវដាក់ពាក្យដោយផ្ទាល់នៅឯក្រសួង នៅតែត្រូវបានអនុញ្ញាតឲ្យអនុវត្តនៅឡើយ។ Tourism licences to go online