បោះពុម្ពផ្សាយ៖27 សីហា 2019

ការលើកទឹកចិត្តបុគ្គលិក

ក្រសួងបានអនុវត្ត​គោលនយោបាយ​លើកទឹកចិត្ត​ដល់​បុគ្គលិកថ្មី។ នៅ​កម្រិតក្រសួង ប្រាក់រង្វាន់លើកទឹកចិត្ត​ទាំងអស់ ដែលអង្គភាពទាំងអស់ប្រមូលបាន​ត្រូវបាន​​ផ្ដល់ជូន​បុគ្គលិក​នៅគ្រប់លំដាប់ថ្នាក់ ហើយ​ ១០ ភាគរយ​នៃ​ប្រាក់ចំណូលប្រចាំខែសរុប​ត្រូវ​ប្រគល់​ជូន​នាយកដ្ឋាន/ការិយាល័យ​ ដែលទទួលខុសត្រូវ ដើម្បីពង្រឹង​យន្តការ​​ប្រមូល​ចំណូលផ្ទៃក្នុង។ នៅកម្រិត​ខេត្ត ថ្លៃសេវា ១០០ ភាគរយ​ ដែល​ប្រមូល​បានពី​សេវានានា​ដែលត្រូវបាន​ផ្ទេរទៅឱ្យ​មន្ទីរខេត្ត ត្រូវ​ប្រគល់ជូន​នាយកដ្ឋាននោះ​ដើម្បីប្រើប្រាស់​ជា​ប្រាក់រង្វាន់​សម្រាប់​បុគ្គលិក និង​សម្រាប់​ការពង្រឹង​យន្តការ​ប្រមូល​ចំណូល។

ចែករំលែក