បោះពុម្ពផ្សាយ៖27 សីហា 2019
ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស
ក. បានកែសម្រួលរៀបចំការដំឡើងឋានន្តរសក្ដិ និងកាំរបស់មន្ត្រីរាជការឱ្យមានលក្ខណៈផ្លូវការ ក៏ដូចជាបានកែសម្រួលចំណាត់ថ្នាក់មន្ត្រីរាជការ។ ចំណាត់ថ្នាក់មន្ត្រីរាជការត្រូវបានកាត់បន្ថយពី ៤ ទៅ ៣ ប្រភេទ (ក ខ និង គ)។
ខ. បានចេញអនុក្រិត្យស្ដីពីការគ្រប់គ្រងនិងការរៀបចំសេវាបង្រៀននៅសាលារដ្ឋ និងសាលាបឋមសិក្សា។
គ. បង្កើតផែនការធនធានមនុស្ស ៣ឆ្នាំរំកិល និងបទប្បញ្ញត្តិផ្នែកច្បាប់សម្រាប់ការបណ្តុះបណ្តាល
ឃ. បង្កើតប្រព័ន្ធទិន្នន័យសម្រាប់ការគ្រប់គ្រងប្រវត្តិសមត្ថភាពនិងជំនាញរបស់មន្ត្រីរាជការស៊ីវិលដើយផ្អែកលើមូលដ្ឋាននៃតម្រូវការដែលមាននៅក្នុងផែនការការងារ (ប្រព័ន្ធទិន្នន័យនៃជំនាញជាអាទិភាពនៃវិស័យអប់រំនិងសុខភាព)
ង. បង្កើតវគ្គបណ្ដុះបណ្ដាលខ្លីៗដល់មន្ត្រីគ្រប់គ្រងជាន់ខ្ពស់ មន្ត្រីថ្នាក់កណ្ដាល និងមន្ត្រីថ្មី
ច. បង្កើតលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលក្រោមជាតិ
ឆ. បង្កើតនិងការបំពាក់ប្រព័ន្ធត្រួតពិនិត្យវត្តមាននិងការអនុវត្តការងាររបស់មន្ត្រីរាជការស៊ីវិល
ជ. បង្កើតនិងដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងប្រព័ន្ធការអនុវត្តការងារ និងការផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់តួនាទីជាអ្នកគ្រប់គ្រងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
ឈ. ពិនិត្យឡើងវិញនិងការកែលម្អរចនាសម្ព័ន្ធគ្រប់គ្រងការគ្រប់គ្រងប្រតិបតិ្តការ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការរបស់អង្គភាព ឬនាយកដ្ឋានធនធានមនុស្សនៅក្នុងក្រសួងឬស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
ញ. ពិនិត្យនិងធ្វើឱ្យប្រសើរឡើងនូវដំណើរការនិងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
ដ. ពិនិត្យឡើងវិញនូវមុខងារនិងរចនាសម្ព័ន្ធព្រមទាំងការប្រើប្រាស់ធនធានមនុស្សរបស់កសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល
ឋ. បង្កើតនិងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្សដោយប្រព័ន្ធពត៌មានវិទ្យាសម្រាប់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
ឌ. បញ្ជ្រាបបញ្ហាយេនឌ័រនៅក្នុងសេវាកម្មសាធារណៈ