PUBLISHED: 27 សីហា 2019

ការគ្រប់គ្រង​ និង​ការអភិវឌ្ឍ​ធនធានមនុស្ស

ក. បាន​​កែសម្រួលរៀបចំ​ការ​ដំឡើង​ឋានន្តរសក្ដិ និង​កាំរបស់​មន្ត្រី​រាជការឱ្យ​មាន​លក្ខណៈ​ផ្លូវការ ក៏ដូចជា​បាន​កែសម្រួល​ចំណាត់ថ្នាក់​មន្ត្រី​រាជការ។ ចំណាត់ថ្នាក់​មន្ត្រីរាជការ​ត្រូវបាន​កាត់បន្ថយ​ពី​ ៤ ទៅ ៣ ប្រភេទ (ក ខ និង គ)។

ខ. បានចេញ​អនុក្រិត្យ​ស្ដីពីការគ្រប់គ្រង​និង​ការរៀបចំ​សេវាបង្រៀន​នៅ​សាលា​រដ្ឋ និងសាលាបឋមសិក្សា។

គ. បង្កើតផែនការធនធានមនុស្ស ៣ឆ្នាំរំកិល និងបទប្បញ្ញត្តិផ្នែកច្បាប់សម្រាប់ការបណ្តុះបណ្តាល

ឃ. បង្កើតប្រព័ន្ធទិន្នន័យសម្រាប់ការគ្រប់គ្រងប្រវត្តិសមត្ថភាពនិងជំនាញរបស់មន្ត្រីរាជការស៊ីវិលដើយផ្អែកលើមូលដ្ឋាននៃតម្រូវការដែលមាននៅក្នុងផែនការការងារ (ប្រព័ន្ធទិន្នន័យនៃជំនាញជាអាទិភាពនៃវិស័យអប់រំនិងសុខភាព)

ង. បង្កើត​វគ្គបណ្ដុះបណ្ដាល​ខ្លីៗដល់​មន្ត្រី​គ្រប់គ្រង​ជាន់ខ្ពស់ ​មន្ត្រី​ថ្នាក់​កណ្ដាល និង​មន្ត្រីថ្មី

ច. បង្កើតលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលក្រោមជាតិ

ឆ. បង្កើតនិងការបំពាក់ប្រព័ន្ធត្រួតពិនិត្យវត្តមាននិងការអនុវត្តការងាររបស់មន្ត្រីរាជការស៊ីវិល

ជ. បង្កើតនិងដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងប្រព័ន្ធការអនុវត្តការងារ និងការផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់តួនាទីជាអ្នកគ្រប់គ្រងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

ឈ. ពិនិត្យឡើងវិញនិងការកែលម្អរចនាសម្ព័ន្ធគ្រប់គ្រងការគ្រប់គ្រងប្រតិបតិ្តការ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការរបស់អង្គភាព ឬនាយកដ្ឋានធនធានមនុស្សនៅក្នុងក្រសួងឬស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

ញ. ពិនិត្យនិងធ្វើឱ្យប្រសើរឡើងនូវដំណើរការនិងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

ដ. ពិនិត្យឡើងវិញនូវមុខងារនិងរចនាសម្ព័ន្ធព្រមទាំងការប្រើប្រាស់ធនធានមនុស្សរបស់កសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល

ឋ. បង្កើតនិងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្សដោយប្រព័ន្ធព​ត៌​មាន​វិទ្យាសម្រាប់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

ឌ. បញ្ជ្រាបបញ្ហាយេនឌ័រនៅក្នុងសេវាកម្មសាធារណៈ

Share