ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ទកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីប្រកាសអន្តរក្រសួង ស្ដីពី ការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ទកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងរ៉ែ និងថាមពល)
ក្រសួងរ៉ែ និងថាមពល
អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសូងរ៉ែ និងថាមពល
រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសូងរ៉ែ និងថាមពល ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា ក្រសូងរ៉ែ និងថាមពល)
ប្រកាសលេខ ០១២៦ រថ.វបប.ប្រក ស្តីពីការគ្រប់គ្រងការនាំចូលនិងការប្រើប្រាស់សារធាតុវិទ្យុសកម្មនិងប្រភពវិទ្យុសកម្ម (០១២៦/០៤២១)
ក្រសួងរ៉ែ និងថាមពលបានចេញប្រកាសលេខ ០១២៦ រថ.វបប.ប្រក ស្តីពីការគ្រប់គ្រងការនាំចូលនិងការប្រើប្រាស់សារធាតុវិទ្យុសកម្មនិងប្រភពវិទ្យុសកម្ម (០១២៦/០៤២១) ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ (ប្រភព៖ ក្រសួងរ៉ែ និងថាមពល)។
ប្រកាសស្តីពី នីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពសន្និធិឧស្ម័នអិលភីជី
ក្រសួងរ៉ែ និងថាមពល បានចេញប្រកាស្តីពី នីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពសន្និធិឧស្ម័នអិលភីជីក្នុងកំប៉ុង និង/ឬធុង ដើម្បីលក់ និងសន្និធិប្រេងរំអិលក្នុងកំប៉ុង និង/ឬធុងដើម្បីលក់ និងប្តូរដល់យានយន្ត។ ប្រភព៖ ក្រសួងរ៉ែ និងថាមពល
សេចក្តីណែនាំស្តីពី ការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យរ៉ែ និងប្រេងកាត
ក្រសួងរ៉ែ និងថាមពលបានចេញសេចក្តីណែនាំស្តីពី ការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យរ៉ែ និងប្រេងកាត របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ប្រភព៖ ក្រសួងរ៉ែ និងថាមពល
វិមជ្ឈការនៃការគ្រប់គ្រងនិងការប្រមូលប្រាក់ចំណូល
ក្រសួងបានប្រគល់ការទទួលខុសត្រូវនៃការគ្រប់គ្រងនិងការប្រមូលប្រាក់ចំណូលពីការផ្តល់អាជ្ញាបណ្ណ ការផាកពិន័យអន្តរការទៅនាយកដ្ឋានរ៉ែនិងថាមពលតាមបណ្តាខេត្ត និងក្រុង។
ការគ្រប់គ្រងការនាំចេញរ៉ែ
ក្រសួងមានគោលបំណងបង្កើនតម្លៃការនាំចេញរ៉ែ ដើម្បីជួយសេដ្ឋកិច្ចដោយកំណត់គោលការណ៍មូលដ្ឋានក្នុងការវាយតម្លៃផលិតផលមុនពេលនាំចេញ និងកំណត់លក្ខខណ្ឌនៃការអនុញ្ញាតឱ្យនាំចេញផលិតផលរ៉ែ។ ផលិតផលរ៉ែដែលអាចនាំចេញគឺត្រូវស្ថិតនៅក្នុងលក្ខខណ្ឌដូចជា៖ អត្ថប្រយោជន៍សង្គមសេដ្ឋកិច្ចរយៈពេលខ្លីនិងវែង មានច្រើនជាងការដំណើរការនៃផលិតផលរ៉ែនៅក្នុងស្រុក។ ដំណើរការនៃផលិតផលរ៉ែនៅក្នុងស្រុក មានផលប៉ះពាល់ដល់បរិស្ថាន និងសង្គម។ បរិមាណនៃផលិតផលរ៉ែមានច្រើនជាងតម្រូវការក្នុងស្រុក ហើយប្រភេទផលិតផលរ៉ែទាំងនោះមិនត្រូវបានហាមឃាត់ក្នុងការនាំចេញដោយរាជរដ្ឋាភិបាល។
វេទិកាស្តីពីអភិបាលកិច្ចឧស្សាហកម្មនិស្សារណកម្ម(EIGF)
ជាផ្នែកមួយនៃរបៀបវារៈកំណែទម្រង់ក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម ក្រសួងរ៉ែនិងថាមពលបានបើកដំណើរការជាផ្លូវការនូវវេទិកាស្តីពីអភិបាលកិច្ចឧស្សាហកម្មនិស្សារណកម្ម (EIGF) នៅថ្ងៃទី ៣១ខែមករា ឆ្នាំ ២០១៧។ EIGF គឺជាវេទិកាមួយមានគោលបំណងដើម្បីជំរុញកិច្ចពិភាក្សានិងសន្ទនារវាងអ្នកពាក់ព័ន្ធក្នុងគោលនយោបាយនិងអភិបាលកិច្ចនៃវិស័យរុករករ៉ែក្នុងប្រទេសកម្ពុជា។ អ្នកពាក់ព័ន្ធរួមមាន រដ្ឋាភិបាល ឧស្សាហកម្មនិងសង្គមស៊ីវិលត្រូវបានអនុញ្ញាតឱ្យចូលរួមនិងពិភាក្សាអំពីបញ្ហាគោលនយោបាយសំខាន់នៅក្នុងឧស្សាហកម្មនិស្សារណកម្ម។
ច្បាប់ស្ដីពីការរុករករ៉ែ
ច្បាប់ថ្មីស្ដីពីការរុករករ៉ែរបស់កម្ពុជា កំពុងស្ថិតក្នុងដំណើរការនៃការអនុម័តត្រឹមចុងឆ្នាំ ២០១៥ ហើយនឹងដាក់ចេញនូវកំណែទម្រង់ជាច្រើនលើវិស័យនេះ ទោះបីជាពន្ធលើការរុករករ៉ែរបស់ប្រទេសនេះនឹងទំនងជាមិនមានការផ្លាស់ប្តូរក៏ដោយ។ ច្បាប់នេះនឹងនឹងបន្ថែមលើច្បាប់ដែលមានស្រាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែឆ្នាំ ២០០១ ។ ច្បាប់នេះមានគោលបំណងណែនាំពីការភាពដែលអាចព្យាករបាន និងតម្លាភាពនៅក្នុងវិស័យរុករករ៉ែរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជួបការលំបាកជាយូរមកហើយ ដោយសារការរុករករ៉ែខុសច្បាប់ និងអ្នកទទួលអាជ្ញាប័ណ្ណមិនធ្វើសកម្មភាពដែលកាន់កាប់កន្លែងដែលមានតម្លៃប្រកបដោយសក្ដានុពលហើយគ្មានការរុករករ៉ែអស់ជាច្រើនឆ្នាំ។ “ការលើកទឹកចិត្ត” មិនយកពន្ធ ទំនងអាចជាផ្នែកមួយនៃច្បាប់ថ្មីនេះ ដូចជា ការបង្កើតទិន្នន័យនៃផែនទីទាំងឡាយ និងស្ថិតិរបស់កម្ពុជាអំពីធនធានក្រោមដី។ ដោយយកគំរូតាមច្បាប់ស្ដីពីការរុករករ៉ែនៃអូស្ត្រាលីភាគខាងលិច ច្បាប់ថ្មីនេះមានគោលបំណងសម្រូលដល់ក្រុមហ៊ុនរុករករ៉ែ ដោយធ្វើការជំនួសប្រព័ន្ធចុះកិច្ចសន្យានាពេលបច្ចុប្បន្នដើម្បីទទួលបានអាជ្ញាប័ណ្ណរុគរករ៉ែជាមួយនិងប្រព័ន្ធសម្បទានវិញ។ ជំនួសឱ្យការត្រូវចរចាទាមទារសិទ្ធិ នៅក្រោមច្បាប់ថ្មីនេះ រាល់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងរុករករ៉ែនៅកម្ពុជា នឹងមានសិទ្ធិដូចគ្នា។ បទប្បញ្ញត្តិនេះក៏រួមបញ្ចូលនូវការដាក់ទោសដល់ក្រុមហ៊ុន ដែលប្រព្រឹត្ដខុសផងដែរ។ Phnom Penh Post, 13 July 2015 Khmer Times, 06 July 2015
វិធានការសុវត្ថិភាព
ក្នុងការឆ្លើយតបទៅនឹងការឆេះ និងការផ្ទុះស្ថានីយ៍ប្រេងសាំងជាបន្តបន្ទាប់ ដែលបានបំផ្លាញទ្រពសម្បត្តិ និងធ្វើឱ្យបាត់បង់ជីវិត ក្រសួងរ៉ែ និងថាមពលបានស្នើឱ្យមានគំនិតផ្ដួចផ្ដើមស្ដីពីសុវត្ថិភាពថ្មីមួយ។ ក្រសួងរ៉ែ និងថាមពលនឹងតម្រូវឱ្យម្ចាស់ស្ថានីយ៍ប្រេងទាំងអស់ឱ្យបង្ហាញលិខិតបញ្ជាក់ ដែលទទួលស្គាល់ថា អាជីវកម្មរបស់ខ្លួនអនុលោមតាមពិធីសារទប់ស្កាត់ហានិភ័យ។ ស្ថានីយ៍ប្រេងឥន្ធនៈធំៗ ដែលផ្ទុកសាំងច្រើនជាង ២០០ លីត្រ ត្រូវតម្រូវឱ្យបង្ហាញភស្តុតាងថាមានសម្ភារគ្រប់គ្រាន់ ដូចជា ប្រព័ន្ធអេឡិចត្រិច ប្រព័ន្ធខ្យល់ចេញចូល និងលំហូរប្រេង និងវត្តមានឧបករណ៍បាញ់ពន្លត់អគ្គិភ័យ។ ស្ថានីយ៍សាំង ដែលត្រូវបានសាងសង់មុនថ្ងៃទី ២៥ ខែវិច្ឆិកា ត្រូវដាក់ពាក្យស្នើសុំការធ្វើវិញ្ញាបនកម្មពីក្រសួងក្នុងរយៈពេលប្រាំមួយខែ ហើយនឹងត្រូវប្រគល់ជូនរហូតដល់ឆ្នាំ ២០១៩ ដើម្បីអនុវត្តការរៀបចំប្រព័ន្ធសុវត្ថិភាព។ Phnom Penh Post, 24 March 2015