បោះពុម្ពផ្សាយ៖27 សីហា 2019
គំនិតផ្ដួចផ្ដើមឧស្សាហកម្មបៃតង
ក្រសួងឧស្សាហកម្ម និងសិប្បកម្មអំពាវនាវឱ្យក្រុមហ៊ុននានា ធ្វើការស្វែងរកប្រភពថាមពលជំនួស និងប្រភពថាមពលកកើតឡើងវិញ ដែលនឹងកាត់បន្ថយចំណាយលើថាមពល ពង្រឹងសមត្ថភាពផលិតកម្ម និងលើកស្ទួយឧស្សាហកម្មតម្លៃបន្ថែម (ជាឧស្សាហកម្ម ដែលប្រសើរជាងការផលិតត្រឹមតែវត្ថុធាតុដើម ដោយមិនមានចំណាយ បន្ថែមទៀតឡើយ)។ សិក្ខាសាលាស្ដីពីឧស្សាហកម្មបៃតងមានគោលបំណងជំរុញការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ថាមពលកើតឡើងវិញ និងថាមពលជំនួសក្នុងចំណោមឧស្សាហកម្មសំខាន់ៗរបស់កម្ពុជា។ សិក្ខាសាលានេះមានគោលដៅជាក់លាក់មកលើរោងចក្រធ្វើឥដ្ឋ ដែលត្រូវបានចាត់ទុកថា ជាឧស្សាហកម្មមួយ ដែលចាំបាច់ត្រូវអនុវត្តន៍ដែលអំណោយផលដល់បរិស្ថានជាងនេះ។