PUBLISHED: 27 សីហា 2019

គំនិតផ្ដួចផ្ដើម​ឧស្សាហកម្មបៃតង

ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម​អំពាវនាវ​ឱ្យក្រុមហ៊ុននានា​ ធ្វើការស្វែងរក​ប្រភព​ថាមពល​ជំនួស និង​ប្រភពថាមពលក​កើត​ឡើងវិញ ដែល​នឹង​កាត់បន្ថយ​ចំណាយ​លើថាមពល ពង្រឹង​សមត្ថភាព​​ផលិតកម្ម និង​លើកស្ទួយ​ឧស្សាហកម្មតម្លៃបន្ថែម (ជាឧស្សាហកម្ម ដែល​ប្រសើរជាង​​ការផលិត​ត្រឹមតែ​វត្ថុធាតុ​ដើម ដោយមិនមាន​ចំណាយ បន្ថែមទៀតឡើយ)។ សិក្ខាសាលា​ស្ដីពី​ឧស្សាហកម្ម​បៃតង​មានគោលបំណង​ជំរុញ​ការ​ប្រើប្រាស់​​ថាមពល​ប្រកបដោយប្រសិទ្ធភាព ថាមពលកើត​ឡើងវិញ និង​ថាមពលជំនួសក្នុងចំណោម​ឧស្សាហកម្ម​សំខាន់ៗ​​របស់កម្ពុជា។ សិក្ខាសាលានេះ​មានគោលដៅ​ជាក់លាក់​មកលើ​រោងចក្រ​ធ្វើ​ឥដ្ឋ ដែល​ត្រូវបានចាត់ទុកថា ជាឧស្សាហកម្ម​មួយ ដែល​ចាំបាច់​ត្រូវ​អនុវត្តន៍ដែល​អំណោយផលដល់បរិស្ថានជាងនេះ​។

See original document here.

Share