PUBLISHED: 27 សីហា 2019

រុក្ខាប្រមាញ់

ក. ការ​អភិរក្ស​ព្រៃឈើ៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ចប់​ការ​កំណត់​ព្រំប្រទល់​ព្រៃ​អភិរក្ស​បាន ១៦០ គីឡូម៉ែត្រ។​

ខ. សហគមន៍​ព្រៃឈើ៖ ក្នុង​ឆ្នាំ ២០១៤ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាបាន​ប្រកាស​ផែនការ​បង្កើត និង​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ចំនួន ១៩ គ្របដណ្តប់​លើ​ផ្ទៃដី ២១០២៤ ហិចតា ស្ថិតក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ធំ និង​រតនៈគិរី។​

គ. ការអភិរក្ស​ព្រៃឈើ និង​សត្វព្រៃ៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អភិរក្ស​ព្រៃ ១៦២៨០ ហិចតា ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ និងអភិរក្ស​ធនធាន​ហ្សេនេទិច​រុក្ខជាតិលើផ្ទៃដី ៦៦៩៣២ ហិចតា។​ សត្វព្រៃ ៩៧ អំបូរ ត្រូវបាន​អភិរក្ស (១២២៤ ក្បាល)។​

ឃ. ការ​កាប់​ឈើ​ខុសច្បាប់៖ ការ​នាំចូល​រណាយន្ត​មក​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ហាមឃាត់ ក្រោយពីមាន​ការ​អំពាវនាវជា​ផ្លូវការ​ឲ្យ​មាន​ការ​បង្រ្កាប​ពាណិជ្ជកម្ម​ឈើ​ខុសច្បាប់​ទូទាំង​ប្រទេស។​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជម្រុញឲ្យ​រដ្ឋបាល​ព្រៃឈើ​ទប់ស្កាត់នូវ​វត្តមាន​រណាយន្តនៅ​តាម​ជនបទ។ ការ​បង្ក្រាប​អ្នក​កាប់ឈើ​ខុសច្បាប់ទូទាំង​ប្រទេស នឹង​ត្រូវ​ប្រកាស​នាពេល​អនាគត​ដ៏ខ្លីខាងមុខនេះ។​

ចូលមើលឯកសារដើមនៅទីនេះ

Share