កម្មវិធីទូរសព្ទដៃឈ្មោះ CamAgriMarket

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញអំពីកម្មវិធីទូរសព្ទដៃឈ្មោះ CamAgriMarket ដែលនឹងអនុញ្ញាតឱ្យកសិករបង្ហាញផលិតផលរបស់ខ្លួនទៅកាន់អតិថិជនគោលដៅ និងផ្តល់ឳកាសដល់កសិករទាំងនោះអាចទទួលបានព័ត៌មានអំពីទីផ្សារ។ កម្មវិធីទូរសព្ទដៃនេះនឹងដាក់ឱ្យដំណើរការនៅខែមីនាឆ្នាំ២០២១។ ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម ដោយជំរុញឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន និងជំរុញឱ្យមានភាពសុំានឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្លាស់ប្តូរការអនុវត្តតាមបែបប្រពៃណី។ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣

អនុក្រឹតលេខ៦៩ ស្តីអំពីតំបន់ការពារ

សម្បទានដីសេដ្ឋកិច្ចចំនួន៧៣ ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានត្រូវបានគេប្រគល់ទៅឱ្យក្រសួងកសិកម្ម ផ្ទុយទៅវិញ តំបន់អភិរក្សទាំងអស់ឥឡូវនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានវិញ។ ផ្នែកមួយនៃការផ្ទេរនេះមានរួមបញ្ចូលទាំងតំបន់ព្រៃការពារទាំង១៣។

ក្របខ័ណ្ឌ​ច្បាប់​ស្តីពី​ដីសម្បទាន​សេដ្ឋកិច្ច (ELCs)

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន បាន​ចេញ​ប្រកាស​រួម​មួយ​ស្តីពី “ការ​ពង្រឹង​ការ​គ្រប់គ្រង​ដីសម្បទាន​សេដ្ឋកិច្ច” និង​បាន​​យល់​ព្រម​កំណត់​ថ្លៃ​ជួល​ ដោយផ្អែកទៅ​តាម​ទំហំ​ដី​ដែល​បាន​កាប់ឆ្កាដោយ​មាន​​ការ​អនុញ្ញាត​ពី​ក្រសួង​ទាំងពីរ។ ក្នុង​ឆ្នាំ ២០១៤ ក្រុមហ៊ុន​ចំនួន ១២១ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី ២១២៦៧៤៨ ហិចតា។ ប៉ុន្តែ រដ្ឋាភិបាល​​បាន​ដកហូត​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ចំនួន ៦៩ ដែល​មិនបាន​គោរពតាម​កិច្ច​ព្រម​ព្រៀង និង​បា​នដកហូតដី ៥៨៧៥៨០ ហិចតា មកវិញ។ ចូលមើលឯកសារដើមនៅទីនេះ

រុក្ខាប្រមាញ់

ក. ការ​អភិរក្ស​ព្រៃឈើ៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ចប់​ការ​កំណត់​ព្រំប្រទល់​ព្រៃ​អភិរក្ស​បាន ១៦០ គីឡូម៉ែត្រ។​ ខ. សហគមន៍​ព្រៃឈើ៖ ក្នុង​ឆ្នាំ ២០១៤ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាបាន​ប្រកាស​ផែនការ​បង្កើត និង​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ចំនួន ១៩ គ្របដណ្តប់​លើ​ផ្ទៃដី ២១០២៤ ហិចតា ស្ថិតក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ធំ និង​រតនៈគិរី។​ គ. ការអភិរក្ស​ព្រៃឈើ និង​សត្វព្រៃ៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អភិរក្ស​ព្រៃ ១៦២៨០ ហិចតា ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ និងអភិរក្ស​ធនធាន​ហ្សេនេទិច​រុក្ខជាតិលើផ្ទៃដី ៦៦៩៣២ ហិចតា។​ សត្វព្រៃ ៩៧ អំបូរ ត្រូវបាន​អភិរក្ស (១២២៤ ក្បាល)។​ ឃ. ការ​កាប់​ឈើ​ខុសច្បាប់៖ ការ​នាំចូល​រណាយន្ត​មក​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ហាមឃាត់ ក្រោយពីមាន​ការ​អំពាវនាវជា​ផ្លូវការ​ឲ្យ​មាន​ការ​បង្រ្កាប​ពាណិជ្ជកម្ម​ឈើ​ខុសច្បាប់​ទូទាំង​ប្រទេស។​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជម្រុញឲ្យ​រដ្ឋបាល​ព្រៃឈើ​ទប់ស្កាត់នូវ​វត្តមាន​រណាយន្តនៅ​តាម​ជនបទ។ ការ​បង្ក្រាប​អ្នក​កាប់ឈើ​ខុសច្បាប់ទូទាំង​ប្រទេស នឹង​ត្រូវ​ប្រកាស​នាពេល​អនាគត​ដ៏ខ្លីខាងមុខនេះ។​ ចូលមើលឯកសារដើមនៅទីនេះ

នេសាទ

ក. សហគមន៍​នេសាទ៖ មាន​ ៥១៦ សហគមន៍ ដែល​មាន​សមាជិក ៣៣២១៦៨ នាក់ (ស្រី ៣៥ ភាគរយ)។ ក្នុង​ចំណោម​សហគមន៍​ទាំងនេះ មាន​សហគមន៍​ចំនួន ៣៧០ បាន​ចុះបញ្ជី​ផ្លូវការ និង​ទទួល​ស្គាល់​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ។ ១៤ សហគមន៍ បាន​ដាក់ពាក្យ​ជាផ្លូវការ ហើយ ២៣ សហគមន៍ កំពុង​ស្ថិត​ក្នុង​ដំណើរការ​ដាក់ពាក្យ។​ ខ. ការ​អភិរក្ស​ធនធាន​ជលផល៖ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្កើត​ស្ថានីយ៍​អភិរក្ស​ ៥០ បន្ថែម​ទៀត។ ជាសរុប មាន​ស្ថានីយ៍​អភិរក្ស​ចំនួន ៤៩១ ក្នុង​ប្រទេសកម្ពុជា (៣៦៤ ស្ថានីយ៍ គឺជា​សហគមន៍​អភិរក្ស​ធនធាន​ជលផល)។​ គ. វារីវប្បកម្ម៖ ប្រជាពលរដ្ឋ ៦៥០០០ គ្រួសារ បាន​ទទួល​ការ​បណ្តុះបណ្តាល​បច្ចេកទេស​អំពី​ការ​ចិញ្ចឹម​ត្រី ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មាន​កសិករ ១៥៤ នាក់ បាន​ស្ម័គ្រចិត្ត​ផ្សព្វផ្សាយ​ព័ត៌មាន​​អំពី​បច្ចេកទេស​ចិញ្ចឹម​ត្រី ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន។​ ឃ. ការបង្ក្រាប​ការ​នេសាទ​ខុសច្បាប់៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ […]

កសិកម្ម

ក. សហគមន៍កសិកម្ម ៖ បច្ចុប្បន្ន​នេះ​ មាន​សហគមន៍​ចំនួន ៥៥៦ (សហគមន៍ ៧០ ត្រូវបាន​ចុះបញ្ជី ក្នុង​ឆ្នាំ ២០១៤)ដែល​មាន​សមាជិក ៦៤៦៦២ នាក់ (ស្រី ៦២​ ភាគរយ)។​ ខ. គោលនយោបាយ​​ផ្សព្វផ្សាយ​កសិកម្ម៖ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​អនុវត្ត​គោលនយោបាយ​ផ្សព្វផ្សាយ​កសិកម្ម​ថ្មី​មួយ ដែល​នឹង​លើក​កម្ពស់​វិស័យនេះ តាមរយៈ​ការ​ធ្វើឲ្យ​ចំណេះដឹង និង​បច្ចេកវិទ្យា​ថ្មីៗ ងាយរក​បាន​ដោយ​កសិករ និង​សហគមន៍ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព និង​ផលិតភាព ក្នុងវិស័យនេះ។ គោលនយោបាយ​នេះ​មាន​គោលបំណង​បង្កើន​ការ​យល់ដឹង​អំពី​បច្ចេកវិទ្យា​ថ្មីៗទាក់ទងនឹង​បច្ចេកទេស​ដាំ​ដុះ ដល់​កសិករ​ក្នុង​ទ្រង់ទ្រាយធំ តាមរយៈ​មន្ត្រី​ផ្សព្វផ្សាយ​កសិកម្ម ពី​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​ដៃគូអភិវឌ្ឍន៍។​ គ. ការ​នាំចេញ​អង្ករ៖ ការ​នាំចេញ​អង្ករ​មាន​ការ​កើនឡើង ២ ភាគរយ ក្នុង​ឆ្នាំ ២០១៤ បើ​ធៀប​ជាមួយនឹង​ឆ្នាំ ២០១៣។​ ឃ. ពូជស្រូវថ្មីៗ៖ ពូជស្រូវ​ថ្មី ២ ពូជ (ផ្ការំដួល សម្រាប់​រដូវប្រាំង និង​ខា១៤) និង​ពូជពោត​ដំណើបមួយពូជ (សេអឹម១)ត្រូវបាន​បញ្ចេញ​ដោយ CARDI ។​ ង. កៅស៊ូ៖ ចំការ​កៅស៊ូ​បាន​កើនឡើង​ពី ៣៥៧៨០៩ ដល់ ៣២៨៨០០ ហិចតា […]