PUBLISHED: 27 សីហា 2019

កម្មវិធីផ្ដល់អាជ្ញាប័ណ្ណទេសចរណ៍តាមប្រពន្ធ័អនឡាញ

នៅក្នុងខែមេសា​ ឆ្នាំ២០១៥ ក្រសួងទេសចរណ៍បានដាក់សម្ពោធ ប្រពន្ធ័បណ្ដាញថ្មី ដើម្បីចុះឈ្មោះអាជីវកម្មដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងមគ្គុទេសទេសចរណ៍ដែលត្រូវការអាជ្ញាប័ណ្ណនៅក្នុងគោលបំណងដើម្បីបន្ធូរបន្ថយដំណើរការការត្រួតពិនិត្យអាជ្ញាប័ណ្ណនិងបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល។ប្រព័ន្ធថ្មីនេះអាចជួយរដ្ឋាភិបាលឱ្យបង្កើនការប្រមូលពន្ធ ដោយអាជីវកម្មនីមួយៗត្រូវបានចេញលេខសម្គាល់ និងកូដឆ្លើយតបរហ័ស ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការតាមដានក្រុមហ៊ុន។ ប្រព័ន្ធថ្មីនេះជួយដល់ការចុះឈ្មោះអាជីវកម្ម ហើយនឹងជួយដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការត្រួតពិនិត្យនៃអាជីវកម្មដែលគ្មានអាជ្ញាប័ណ្ណនិងមគ្គុទ្ទេសក៍ទេសចរណ៍ (ដែលជាប្រភពនៃការប្រកួតប្រជែងមិនស្មើភាពគ្នា និងបទពិសោធន៍អវិជ្ជមានរបស់ភ្ញៀវទេសចរ)។ ខុសពីការចុះបញ្ជីអាជីវកម្មតាមប្រពន្ធ័អនឡាញថ្មីដែលបានណែនាំដោយក្រសួងពាណិជ្ជកម្ម នៅពេលបច្ចុប្បន្ននេះ ការចុះបញ្ជីតាមប្រពន្ធ័អនឡាញសម្រាប់អាជ្ញាប័ណ្ណវិស័យទេសចរណ៍​ គឺមិនមែនតម្រូវឲ្យត្រូវតែធ្វើនោះទេពោលគឺដំណើរការពីមុន ដែលត្រូវដាក់ពាក្យដោយផ្ទាល់នៅឯក្រសួង នៅតែត្រូវបានអនុញ្ញាតឲ្យអនុវត្តនៅឡើយ។

Tourism licences to go online

Share