PUBLISHED: 27 សីហា 2019
ការគ្រប់គ្រង និង អភិវឌ្ឍន៍ធនធានទឹក និង ប្រព័ន្ធធារាសាស្ត្រ
ក. ការស្តារ និងការសាងសង់ប្រព័ន្ធធារាសាស្ត្រ៖ ក្នុងចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៦ ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តន៍គំរោងចំនួន ៤២៦ ដើម្បីពង្រីកលទ្ធភាពស្រោចស្រពដំណាំស្រូវប្រាំង និងវស្សានៅទូទាំងប្រទេស។
ខ. ការរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក៖ ក្នុងចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក នៅតាមប្រព័ន្ធធារាសាស្ត្រក្នុងសហគមន៍ចំនួន ៣៤ ដែលមានផ្ទៃដីស្រូវវស្សា ៧២.០៩៥ ហ.ត ស្រូវប្រាំងចំនួន ១៤.៥៤២ ហ.ត ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១១.១៥៦ គ្រួសារ។