PUBLISHED: 27 សីហា 2019

ការគ្រប់គ្រង និង អភិវឌ្ឍន៍ធនធានទឹក និង​​ ប្រព័ន្ធធារាសាស្ត្រ

ក. ការស្តារ និងការសាងសង់ប្រព័ន្ធធារាសាស្ត្រ៖​ ក្នុងចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៦ ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តន៍គំរោងចំនួន ៤២៦ ដើម្បីពង្រីកលទ្ធភាពស្រោចស្រពដំណាំស្រូវប្រាំង និងវស្សានៅទូទាំងប្រទេស។
ខ. ការរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក៖ ក្នុងចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក នៅតាមប្រព័ន្ធធារាសាស្ត្រក្នុងសហគមន៍ចំនួ​​ន ៣៤ ដែលមានផ្ទៃដីស្រូវវស្សា ៧២​.០៩៥ ហ.ត ស្រូវប្រាំងចំនួន ១៤.៥៤២ ហ.ត ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១១.១៥៦ គ្រួសារ។

Share