PUBLISHED: 27 សីហា 2019

កិច្ចគាំពារបរិស្ថាន​

ក. រៀបចំគោលការណ៍ណែនាំ​ថ្នាក់ជាតិ​ស្តីពី​ការ​អភិវឌ្ឍទីក្រុង​ប្រកប​ដោយនិរន្តរភាព ដោយ​ផ្តោតលើ​ការ​គ្រប់គ្រង​សំណល់រឹង និង​រាវ នៅ​ទីក្រុងឬ ទី​ប្រជុំជន។

ខ. ប្រកាសអន្តរក្រសួង​ជាមួយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ អំពី​ការប្រើប្រាស់កញ្ចប់ថវិការសេវាអនាម័យបរិស្ថានសំរាប់អនុវត្តមុខងារកគ្រប់គ្រងសំណល់រឹង និង​រាវតាម​ទី​ប្រជុំជនក្រុងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយ តម្លាភាព គណនេយ្យភាព និង​​​ ប្រសិទ្ឋភាព។កញ្ចប់ថវិការសេវាអនាម័យបរិស្ថានសម្រាប់ឆ្នាំ ២០១៥មានចំនួន ២០ ០០០លានរៀលត្រូវបានផ្តល់ឲ្យរដ្ឋបាលក្រុង ២៦​នៃខេត្ត ២៤។​

គ. រៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ការ​បំពុល​បរិស្ថាន អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រងសំណល់បរិក្ខាអគ្គិសនីនិងអេឡិចត្រូនិច សារាចរណ៍​ណែនាំស្តីពី​ការ​គ្រប់គ្រងសំណល់ទឹកលូ​ដល់អាជ្ញាធរ​រាជធានីខេត្ត សារាចរណ៍ណែនាំ​ស្តីពី​ការ​ប្រមូល ​ដឹកជញ្ជូន​ ការ​កែច្នៃនិង​ការបោះ​ចោល​សំណល់រឹង ប្រកាសអន្តរក្រសួង​មហាផ្ទៃបរិស្ថានស្តីពីការ​គ្រប់គ្រង​សំណល់​លូ​រាជធានីខេត្ត ។​

ឃ. បាន​បង្កើត​ក្រុម​ការងារសម្របសម្រួលការ​វាយតម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍វាយតម្លៃ​ហេតុប៉ះពាល់​សង្គម និង​បរិស្ថាន ដែល​ដាក់ដោយ​ស្ថាប័ន​ឯកជន ឬ​សាធារណៈ។
ង. រៀបចំ​ផែនការ​កសាងអាងប្រព្រឹត្តិកម្មទឺកកខ្វក់នៅ​ប៉ោយប៉ែត និងរាជធានី​ភ្នំពេញ។

Share