សារាចរណ៍ណែនាំស្តីពីការកាត់បន្ថយខ្យល់ពុលនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណ៍ណែនាំឱ្យគ្រប់ស្ថាប័នទប់ស្កាត់ និងកាត់បន្ថយការបញ្ចេញឧស្ម័ន។ បើយោងតាមសារាចរណ៍ណែនាំនេះ ការបំពុលកើតឡើងពីរោចក្រ យានយន្ត ភ្លើងឆេះព្រៃ ការដុតសំរាម និងសំណល់នៅតាមការដ្ឋានសាងសង់ ដែលបានប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ មន្រ្តីរដ្ឋាភិបាលត្រូវត្រួតពិនិត្យការដ្ឋានសាងសង់ ស្ថានីយប្រេងឥន្ធនៈ យានយន្ត និងគ្រឿងយន្តសម្រាប់ដុតសំរាម ដើម្បីធានាអំពីសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ បើយោងតាមក្រសួងបរិស្ថាន ៧០ភាគរយនៃការបំពុលកើតចេញពីចំហេះប្រេងឥន្ធនៈយានយន្ត ២០ភាគរយមកពីធូលីនៅតាមការដ្ឋានសាងសង់ និង១០ភាគរយមកពីប្រភពផ្សេងៗរួមមានការដុតសំរាមជាដើម។ កាសែតខ្មែរថាមស៍ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២០

ការអប់រំ និង​​​ផ្សព្វ​ផ្សាយ

ក. បាន​កែលំអ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន៖ បាន​បង្កើត​គេហទំព័រ និង​ទំព័រ​ហ្វេសប៊ុក (Facebook) ដើម្បីបង្កើនការ​យល់ដឹង​ដល់​សាធារណជន​អំពី​បរិស្ថាន ជីវចម្រុះ និង​ការចិញ្ចឹមជីវិតប្រកប​ដោយ​ចីរភាព។​ ខ. បង្កើន​ការ​យល់ដឹង​នៅ​តាម​សហគមន៍​អំពី​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចីរភាព ការ​អនុវត្ត​ការវាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន​នៅ​ថ្នាក់​សហគមន៍ និង​បញ្ហា​ថាមពល និង​ការ​បំពុល​បរិស្ថាន។​ គ. បាន​សហការ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បញ្ចូល​ការ​អប់រំ​បរិស្ថាន ទៅ​ក្នុង​កម្មវិធីសិក្សា នៅ​គ្រប់កម្រិត​ទាំង​អស់បានសហការ​ជាមួយនឹង​ក្រសួង​ព័ត៌មាន ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។​

ការអភិរក្ស​ជីវចម្រុះ

ក. បានវាយតម្លៃ​គម្រោងវិនិយោគសម្បទាន​ដី​សេដ្ឋកិច្ច (ពិនិត្យ​ឡើងវិញ​លើ​សកម្មភាព​ក្រុមហ៊ុនឯកជន​ចំនួន ២៣ ដកហូត​អាជ្ញាប័ណ្ណ និង​ដកហូត​មកវិញ​នូវ​ដីជាង ៩០០០០​ ហិចតា ដែល​បច្ចុប្បន្ន​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន)។ ខ. បានបង្កើត​យន្តការ ដើម្បី​សម្រប​សម្រួល និង​ចែករំលែក​ព័ត៌មាន​អំពី​ជីវចម្រុះ (បាន​បង្កើត​គេហទំព័រ www.chm.gdancp-moe.org ជា​មជ្ឈមណ្ឌលទិន្នន័យ​អនឡាញ​មួយ ដែល​មាន​ផ្ទុក​ឯកសារ​ ព្រឹត្តិការណ៍ សេចក្តីសម្រេច គោលនយោបាយ និង​ច្បាប់ ពាក់ព័ន្ធ​ជាមួយ​នឹងអនុសញ្ញាសហប្រជាជាតិស្តីពីជីវចំរុះ)។​

កិច្ចគាំពារបរិស្ថាន​

ក. រៀបចំគោលការណ៍ណែនាំ​ថ្នាក់ជាតិ​ស្តីពី​ការ​អភិវឌ្ឍទីក្រុង​ប្រកប​ដោយនិរន្តរភាព ដោយ​ផ្តោតលើ​ការ​គ្រប់គ្រង​សំណល់រឹង និង​រាវ នៅ​ទីក្រុងឬ ទី​ប្រជុំជន។ ខ. ប្រកាសអន្តរក្រសួង​ជាមួយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ អំពី​ការប្រើប្រាស់កញ្ចប់ថវិការសេវាអនាម័យបរិស្ថានសំរាប់អនុវត្តមុខងារកគ្រប់គ្រងសំណល់រឹង និង​រាវតាម​ទី​ប្រជុំជនក្រុងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយ តម្លាភាព គណនេយ្យភាព និង​​​ ប្រសិទ្ឋភាព។កញ្ចប់ថវិការសេវាអនាម័យបរិស្ថានសម្រាប់ឆ្នាំ ២០១៥មានចំនួន ២០ ០០០លានរៀលត្រូវបានផ្តល់ឲ្យរដ្ឋបាលក្រុង ២៦​នៃខេត្ត ២៤។​ គ. រៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ការ​បំពុល​បរិស្ថាន អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រងសំណល់បរិក្ខាអគ្គិសនីនិងអេឡិចត្រូនិច សារាចរណ៍​ណែនាំស្តីពី​ការ​គ្រប់គ្រងសំណល់ទឹកលូ​ដល់អាជ្ញាធរ​រាជធានីខេត្ត សារាចរណ៍ណែនាំ​ស្តីពី​ការ​ប្រមូល ​ដឹកជញ្ជូន​ ការ​កែច្នៃនិង​ការបោះ​ចោល​សំណល់រឹង ប្រកាសអន្តរក្រសួង​មហាផ្ទៃបរិស្ថានស្តីពីការ​គ្រប់គ្រង​សំណល់​លូ​រាជធានីខេត្ត ។​ ឃ. បាន​បង្កើត​ក្រុម​ការងារសម្របសម្រួលការ​វាយតម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍វាយតម្លៃ​ហេតុប៉ះពាល់​សង្គម និង​បរិស្ថាន ដែល​ដាក់ដោយ​ស្ថាប័ន​ឯកជន ឬ​សាធារណៈ។ ង. រៀបចំ​ផែនការ​កសាងអាងប្រព្រឹត្តិកម្មទឺកកខ្វក់នៅ​ប៉ោយប៉ែត និងរាជធានី​ភ្នំពេញ។

ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធរូបវ័ន្ត និង​ការ​ផ្ទេរ​មុខងារ

ក. បាន​សាងសង់​អគារបៃតងទំនើប​ថ្មី​របស់ទីស្តីការ​ក្រសួង (អាគារមរតកតេជោ) នៅ​ចន្លោះ​អគារ​ណាហ្គាវើល និង​កោះពេជ្រ។ ខ. ការ​ធ្វើ​វិមជ្ឈការ ដើម្បី​ផ្តល់​អំណាច​ដល់​ថ្នាក់​ក្រោមជាតិ ខាង​ការការពារ​បរិស្ថាន ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។ ក្រសួង​បរិស្ថាន​គ្រោង​នឹង​ផ្ទេរ​មុខងារ​ខាង​ក្រោមដល់​ថ្នាក់​ក្រោមជាតិ៖ (១)ពង្រឹងការ​គ្រប់គ្រង​សំណល់រឹង និង​រាវតាមទី​ប្រជុំជន (២)វាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃគម្រោង​វិនិយោគតាមអនុក្រឹត​លេខ ​​៧២ (៣)​ គ្រប់គ្រង​តំបន់​ការពារធម្មជាតិ​ (៤) គ្រប់គ្រងសហគមន៍ក្នុង​តំបន់​ការពារធម្មជាតិ (៥)​ពង្រឹងការ​អប់រំបិស្ថាន និង (៦) ការបញ្ជ្រាបភាពធន់​ទៅនឹង​​អាកាសធាតុ។​

ការពង្រឹងការងារ​រដ្ឋបាល និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស

ក. កែសម្រួល​របៀបរបបគ្រប់គ្រង​រដ្ឋបាល ការងារគ្រប់គ្រងបុគ្កលិក និង​ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ។ ខ. លើកកម្ពស់ និង​ពង្រឹង​ស្មារតី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ (ពង្រឹង​វិជ្ជាជីវៈ ឆន្ទៈការងារ ការ​ជឿទុកចិត្ត​គ្នា​ក្នុង​ចំណោម​បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់) គ. ការកសាងនិងអភិវឌ្ឍធនធានមន្ត្រីរាជការ៖ សហការជាមួយ​ សាលា​ភូមិន្ទរដ្ឋបាលក្នុង​ការ​បណ្តុះបណ្តាល​មន្ត្រី​ក្រសួងគ្រប់លំដាប់ថ្នាក់នូវ​ជំនាញ​រដ្ឋបាលទួទៅ និងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ។ការ​បណ្តុះបណ្តាល​កសាងជំនាញ​បច្ចេកទេស​របស់​មន្ត្រី​នៅ​ថ្នាក់​ក្រោមជាតិ អំពី​ការងារ​គ្រប់គ្រង​បរិស្ថាន និង​​កសាង​ជំនាញគ្រប់គ្រង និង​អភិរក្ស​របស់​អនុរក្សឧទ្យានជាតិ។

បាន​បង្កើត​ក្រុម​ប្រឹក្សា ពិគ្រោះយោបល់លើការងារគោលនយោបាយ និង​យុទ្ធសាស្ត្រ

ក្រុម​ផ្តល់​ប្រឹក្សាមួយ​ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់​ដំបូន្មាន​អំពី​​ដំណើរការ​នៃ​កែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង រៀបចំគោលនយោ-បាយ និង​យុទ្ធសាស្ត្រ និង​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់និងបទដ្ឋានគតិយុទ្ធ។​

កែសម្រួល​ភារកិច្ច និង​ពង្រឹងតួនាទី​របស់​ថ្នាក់​ដឹកនាំ

កំណត់ឲ្យ​បាន​ច្បាស់ពី​តួនាទី និងមុខងារ​របស់ថ្នាក់ដឹកនាំ (រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ) ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​របស់​ក្រសួង​ប្រកប​ដោយ​ប្រសិទ្ធភាព។​

Phnom Penh Sustainable City Plan 2018-2030

The Phnom Penh Sustainable City Plan was launched by the Ministry of Environment that aims to turn the Phnom Penh Capital into a clean and environmentally friendly city. There are 48 projects in the plan, which will serve as the guideline for the future development of Phnom Penh. (Khmer Times, July 1, 2019)