PUBLISHED: 7 មករា 2020

មន្ទីរពាណិជ្ជកម្មខេត្តត្រូវបានអនុញ្ញាតឱ្យចេញទម្រង់បែបបទ D

ចាប់ពីឆ្នាំ២០២០តទៅ ក្រសួងពាណិជ្ជកម្មបានធ្វើប្រតិភូកម្មដែលអនុញ្ញាតឱ្យមន្ទីពាណិជ្ជកម្មខេត្តអាចចេញទម្រង់បែបបទ D ដែលបញ្ជក់ពីវិញ្ញាបនប័ត្របញ្ជាក់ពីប្រភពដើម ដើម្បីសម្រួលដល់សកម្មភាពធុរកិច្ច និងការនាំចេញ។

វិញ្ញាបនប័ត្របញ្ជាក់ពីប្រភពដើមគឺជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់ពីប្រភពដើមរបស់ផលិតផលមួយដែលត្រូវបានផលិតនៅក្នុងប្រទេសមួយ។ វីញ្ញាបនប័ត្រនេះគឺជាឯកសារគោលដែលចាំបាច់តម្រូវដោយអ្នកទិញ។ ក្រុមហ៊ុនទាំងអស់តម្រូវឱ្យស្នើសុំ វិញ្ញបនប័ត្របញ្ជាក់ពីប្រភពដើម ឬទម្រង់បែបបទ D ដើម្បីអាចនាំចេញផលិតផលទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន ខេត្តចំនួន១៦ត្រូវបានអនុញ្ញាតឱ្យចេញវិញ្ញាបនប័ត្រនេះ ដែលបានពង្រឹងការកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិ និងថ្នាក់ក្រោមជាតិ។ បើយោងតាមក្រសួង ការស្នើសុំទម្រង់បែបបទ D ពីមន្ទីរពាណិជ្ជកម្មចំណាយពេលត្រឹមតែ១៦ម៉ោងប៉ុណ្ណោះ បើប្រៀបធៀបនឹងការស្នើសុំនៅក្រសួងពាណិជ្ជកម្មវិញ ការស្នើសុំត្រូវចំណាយពេលពី១០ថ្ងៃ ទៅពីសប្តាហ៍។

កាសែតខ្មែរថាមស៍ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២០

Share