ចាប់ពីឆ្នាំ២០២០តទៅ ក្រសួងពាណិជ្ជកម្មបានធ្វើប្រតិភូកម្មដែលអនុញ្ញាតឱ្យមន្ទីពាណិជ្ជកម្មខេត្តអាចចេញទម្រង់បែបបទ D ដែលបញ្ជក់ពីវិញ្ញាបនប័ត្របញ្ជាក់ពីប្រភពដើម ដើម្បីសម្រួលដល់សកម្មភាពធុរកិច្ច និងការនាំចេញ។ វិញ្ញាបនប័ត្របញ្ជាក់ពីប្រភពដើមគឺជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់ពីប្រភពដើមរបស់ផលិតផលមួយដែលត្រូវបានផលិតនៅក្នុងប្រទេសមួយ។ វីញ្ញាបនប័ត្រនេះគឺជាឯកសារគោលដែលចាំបាច់តម្រូវដោយអ្នកទិញ។ ក្រុមហ៊ុនទាំងអស់តម្រូវឱ្យស្នើសុំ វិញ្ញបនប័ត្របញ្ជាក់ពីប្រភពដើម ឬទម្រង់បែបបទ D ដើម្បីអាចនាំចេញផលិតផលទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន ខេត្តចំនួន១៦ត្រូវបានអនុញ្ញាតឱ្យចេញវិញ្ញាបនប័ត្រនេះ ដែលបានពង្រឹងការកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិ និងថ្នាក់ក្រោមជាតិ។ បើយោងតាមក្រសួង ការស្នើសុំទម្រង់បែបបទ D ពីមន្ទីរពាណិជ្ជកម្មចំណាយពេលត្រឹមតែ១៦ម៉ោងប៉ុណ្ណោះ បើប្រៀបធៀបនឹងការស្នើសុំនៅក្រសួងពាណិជ្ជកម្មវិញ ការស្នើសុំត្រូវចំណាយពេលពី១០ថ្ងៃ ទៅពីសប្តាហ៍។ កាសែតខ្មែរថាមស៍ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២០
ក្រសួងពាណិជ្ជកម្ម
ការរៀបចំច្បាប់ចំណីអាហារ
ក្រសួងពាណិជ្ជកម្មធ្វើការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើសេចក្តីព្រាងច្បាប់ចំណីអាហារ ដែលមានគោលបំណងរឹតបន្តឹងសុវត្ថិភាព និងគុណភាពចំណីអាហារ “ចាប់ពីពេលផលិតដល់ពេលប្រើប្រាស់”។ See original document here.
ការជំរុញការនាំចេញ
ក.ការលុបចោលនូវលក្ខខណ្ឌនៃវិញ្ញាបនប័ត្រប្រភពដើម (CO)៖ ក្រុមហ៊ុននាំចេញឥឡូវមិនតម្រូវឱ្យមាន COទេ ប្រសិនបើក្រុមហ៊ុនទាំងនោះមិនត្រូវការ COឬប្រទេសនាំចូលមិនតម្រូវឱ្យមាន CO។ ខ. ការលើកលែងថ្លៃរដ្ឋបាល៖ ក្រុមហ៊ុននាំចេញ ដែលមិនត្រូវការ COមិនតម្រូវឱ្យបង់ថ្លៃរដ្ឋបាល ដើម្បីនាំចេញទំនិញពីកម្ពុជាទេ។ គ.ការលើកលែងថ្លៃគ្រប់គ្រងការនាំចេញ៖ ថ្លៃគ្រប់គ្រងការនាំចេញត្រូវបានលើកលែងសម្រាប់ការនាំចេញទៅអឺរ៉ុប ដោយមានតម្លៃទំនិញតិចជាង ៦.០០០ អឺរ៉ូ និងនាំចេញទៅកន្លែងផ្សេងទៀតដោយមានតម្លៃតិចជាង ៨០០ ដុល្លារអាមេរិក។ ឃ. ការលុបចោលនូវលក្ខខណ្ឌដែលតម្រូវឱ្យក្រុមហ៊ុននាំចេញ ដែលប្រើប្រាស់ប្រព័ន្ធអនុគ្រោះទូទៅ (GSP) ពីការដាក់ពាក្យស្នើសុំជារៀងរាល់ឆ្នាំ ដើម្បីប្រើប្រាស់ GSP។ ក្រុមហ៊ុនទាំងនេះតម្រូវឱ្យដាក់ពាក្យតែម្ដង ប៉ុណ្ណោះ។ See original document here.
ពិធីសារផ្លាកសញ្ញាពាណិជ្ជកម្ម
ប្រទេសកម្ពុជាបានចូលរួមនៅក្នុងប្រព័ន្ធផ្ទុកផ្លាកសញ្ញាពាណិជ្ជកម្មអន្តរជាតិមួយ ហៅថា ពិធីសារម៉ាឌ្រីដ (Madrid Protocol) នៅខែមីនា ហើយការប្រើប្រាស់ពិធីសារនេះបានចូលជាធរមាននៅខែមិថុនា។ ចាប់ពីពាក់កណ្ដាលខែមិថុនាមក ក្រុមហ៊ុនដែលមានមូលដ្ឋានផលិតកម្មនៅកម្ពុជា ដែលចង់ការពារផ្លាកសញ្ញាពាណិជ្ជកម្មនៃផលិតផលរបស់ខ្លួននៅក្រៅប្រទេស អាចចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រនេះ ជាជាងទៅចុះបញ្ជីផលិតផលរបស់ខ្លួននៅប្រទេសនីមួយៗនៅក្រៅប្រទេស។ See original document here.
ការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម
ក.ក្រសួងពាណិជ្ជកម្មបានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មមួយ ដើម្បីផ្ដល់សេវានានារួមមានការចុះបញ្ជីពាណិជ្ជកម្ម និងការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រភពដើម (CO) ដើម្បីបម្រើសហគមន៍ពាណិជ្ជកម្មឲ្យកាន់តែប្រសើរឡើង និងកាត់បន្ថយការិយាធិបតេយ្យ និងអំពើពុករលួយ។ ប្រព័ន្ធនេះនឹងបង្ហាញពីទម្រង់ស្ដង់ដារ ដំណើរការ និងនីតិវិធីដែលប្រសើរជាងមុន ដំណើរការដើម្បីទទួលបានការចុះហត្ថលេខា លើវិញ្ញាបនបត្រប្រភពដើមក្នុងថ្ងៃតែមួយ ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច និងស្វ័យវិញ្ញាបនបត្រកម្ម។ ខ.ក្រសួងពាណិជ្ជកម្មកំពុងតែធ្វើការនៅលើប្រព័ន្ធចុះបញ្ជីក្រុមហ៊ុនតាមអ៊ិនធើណិត ដើម្បីធ្វើឱ្យដំណើរការចុះបញ្ជីពាណិជ្ជកម្មមានភាពរលូន និងកាន់តែឆាប់រហ័ស ដែលត្រូវបានរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០១៥។ See original documents here and here.
ការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម
ក.ក្រសួងពាណិជ្ជកម្មបានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មមួយ ដើម្បីផ្ដល់សេវានានារួមមានការចុះបញ្ជីពាណិជ្ជកម្ម និងការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រភពដើម (CO) ដើម្បីបម្រើសហគមន៍ពាណិជ្ជកម្មឲ្យកាន់តែប្រសើរឡើង និងកាត់បន្ថយការិយាធិបតេយ្យ និងអំពើពុករលួយ។ ប្រព័ន្ធនេះនឹងបង្ហាញពីទម្រង់ស្ដង់ដារ ដំណើរការ និងនីតិវិធីដែលប្រសើរជាងមុន ដំណើរការដើម្បីទទួលបានការចុះហត្ថលេខា លើវិញ្ញាបនបត្រប្រភពដើមក្នុងថ្ងៃតែមួយ ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច និងស្វ័យវិញ្ញាបនបត្រកម្ម។
ការបង្កើតការិយាល័យច្រកចេញចូលតែមួយ
ច្រកចេញចូលតែមួយសម្រាប់ផ្លាកសញ្ញាពាណិជ្ជកម្ម និងការចុះបញ្ជីពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅក្រសួងពាណិជ្ជកម្ម ដើម្បីសម្រួលដល់ដំណើរការចុះបញ្ជី។
ការធ្វើបច្ចុប្បន្នភាពគេហទំព័រ
ក.បានរចនាគេហទំព័រឡើងវិញ ដើម្បីជាច្រកទ្វាទំនើប និងប្រកបដោយប្រសិទ្ធផលមួយសម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន និងសម្រាប់ការសួរសំណួរអំពីការវិនិយោគផ្ទាល់ពីក្រៅប្រទេស (www.moc.gov.kh/beta) ខ.ដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា (IPAS) ដើម្បីធ្វើការចុះបញ្ជី និងស្វែងរកផ្លាកសញ្ញាពាណិជ្ជកម្ម និងយីហោពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព (www.cambodiaip.gov.kh) See original document here.
កំណែទម្រង់កាំកុងត្រូល
ក្រសួងពាណិជ្ជកម្មបានសម្រេចធ្វើកំណែទម្រង់កាំកុងត្រូល ដោយផ្ដោតលើតួនាទី និងការទទួលខុសត្រូវរបស់កាំកុងត្រូលមកលើសុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់។ បុគ្គលិកថ្នាក់ទាប ត្រូវបានឆ្លាស់គ្នាតាមរយៈការចាប់ឆ្នោត ដែលអនុញ្ញាតឱ្យពួកគាត់មានបទពិសោធន៍ធ្វើការងារនៅស្ថានីយ៍ទាំងអស់នៅក្នុងប្រទេស ដោយមិនចាំបាច់បង់ប្រាក់ ដើម្បីផ្លាស់ប្ដូរកន្លែងធ្វើការរបស់ខ្លួន។ See original document here.
ការលើកទឹកចិត្តបុគ្គលិក
ក្រសួងបានអនុវត្តគោលនយោបាយលើកទឹកចិត្តដល់បុគ្គលិកថ្មី។ នៅកម្រិតក្រសួង ប្រាក់រង្វាន់លើកទឹកចិត្តទាំងអស់ ដែលអង្គភាពទាំងអស់ប្រមូលបានត្រូវបានផ្ដល់ជូនបុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ ហើយ ១០ ភាគរយនៃប្រាក់ចំណូលប្រចាំខែសរុបត្រូវប្រគល់ជូននាយកដ្ឋាន/ការិយាល័យ ដែលទទួលខុសត្រូវ ដើម្បីពង្រឹងយន្តការប្រមូលចំណូលផ្ទៃក្នុង។ នៅកម្រិតខេត្ត ថ្លៃសេវា ១០០ ភាគរយ ដែលប្រមូលបានពីសេវានានាដែលត្រូវបានផ្ទេរទៅឱ្យមន្ទីរខេត្ត ត្រូវប្រគល់ជូននាយកដ្ឋាននោះដើម្បីប្រើប្រាស់ជាប្រាក់រង្វាន់សម្រាប់បុគ្គលិក និងសម្រាប់ការពង្រឹងយន្តការប្រមូលចំណូល។
