PUBLISHED: 27 សីហា 2019

ការពង្រឹង​គុណភាពសេវាសាធារណៈ

ក. រៀបចំនិងអនុវត្តប្រព័ន្ធតាមដាននិងការវាយតំលៃសំរាប់ការវាយតម្លៃលើប្រព័ន្ធគុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល។

ខ. ធ្វើបច្ចុប្បន្នភាពចង្កោមសេវាសាធារណៈ៖ ចង្កោមទី២ ចង្កោមទី៥ ចង្កោមទី៦ និងចង្កោមទី៧

គ. ការកែលម្អនីតិវិធី និងយន្តការនៃការផ្តល់សេវាសាធារណៈសំខាន់ៗមួយដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនដូចជា ការផ្តល់អាជ្ញាប័ណ្ណសាងសង់ ការចុះបញ្ជីអាជីវកម្ម ការចុះបញ្ជីដីធ្លីការចុះបញ្ជីរដ្ឋប្បវេណីការធ្វើលិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណ ការសិក្សាដើម្បីកំណត់សេវាអាទិភាពនៅតាមស្ថាប័ន ក្រសួងមួយចំនួន កាធ្វើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនិងអនុវត្តយន្តការច្រកចេញចូលតែមួយនៅក្រសួងមុខងារសាធារណៈ។

ឃ. ត្រួតពិនិត្យឡើងវិញនូវមុខងារ និងប្រតិបត្តិការនៃការផ្តល់សេវាសាធារណៈដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់របស់មន្ត្រីរាជការស៊ីវិល៖ រៀបចំការទូទាត់ប្រាក់ឧបត្ថម្ភបេសកកម្មទាន់ពេលវេលាតាមរយៈប្រព័ន្ធធនាគារ និង កែសម្រួលនីតិវិធីក្នុងការដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍និងបើកប្រាក់សោធននិវត្តន៍នៅខែបន្ទាប់។

ង. កែសម្រួលនីតិវិធីនិងយន្តការសំរាប់ការផ្តល់សេវាសាធារណៈដែលត្រូវបានអនុវត្តដោយផ្ទាល់ដោយស្ថាប័នមានសមត្ថកិច្ច៖ បង្កើតមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ដែលអាចទាក់ទងបានតាមរយៈទូរស័ព្ទត្រួតពិនិត្យនិងការវាយតំលៃលើយន្តការនៃទីភ្នាក់ងារប្រតិបត្តិការពិសេស (SOAs) បង្កើតគ្រឹះស្ថានរដ្ឋបាលសាធារណៈ បង្កើតសហគ្រាសសាធារណៈនិងច្រកចេញចូលតែមួយ (OWS) និងពង្រឹងយន្ដការដោះស្រាយវិវាទសេវាកម្មសាធារណៈនៅក្នុងក្រសួងមុខងារសាធារណៈ។

ច. បង្កើតនិងអនុវត្តយន្តការប្រមូលមតិឆ្លើយតប និងពាក្យបណ្តឹងរបស់អ្នកប្រើប្រាស់សេវានៅក្នុងក្រសួងនិងរដ្ឋបាលថ្នាក់ក្រោមជាតិ

ឆ. វាយតម្លៃនិងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធព​ត៌​មាន​វិទ្យាក្នុងការផ្តល់សេវាសាធារណៈ៖ បង្កើតប្រព័ន្ធទិន្នន័យជាតិមួយដើម្បីគ្រប់គ្រងមន្ត្រីរាជការស៊ីវិលបុគ្គលិកជាប់កិច្ចសន្យា និងមន្ត្រីរាជការសាធារណៈដែលបានទទួលប្រាក់បៀវត្សនិងប្រាក់ឧបត្ថម្ភពីថវិកាជាតិ និងដាក់បញ្ចូលការផ្តល់សេវាសាធារណៈដែលគ្រប់គ្រងដោយប្រព័ន្ធព​ត៌​មាន​វិទ្យាទៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ។

Share