ការផ្សាយអំពីផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គីសនីនៅកម្ពុជា ២០២២-២០៤០

ក្រសួងរ៉ែ និងថាមពលកម្ពុជាបានចេញផ្សាយ «ផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០» ចុះនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២។ (ប្រភព៖ ក្រសួងរ៉ែ និងថាមពល)

ប្រកាសអន្តរក្រសួង ស្ដីពី ការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា​

ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ទកិច្ច និងហិរញ្ញវត្ថុ​ និង​​ ក្រសួងរ៉ែ និងថាមពល​ បានចេញសេចក្ដីប្រកាសអន្តរក្រសួង ស្ដីពី ការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា​ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ទកិច្ច និងហិរញ្ញវត្ថុ​ និង​​ ក្រសួងរ៉ែ និងថាមពល) 

អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសូងរ៉ែ និងថាមពល

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសូងរ៉ែ និងថាមពល ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា  ក្រសូងរ៉ែ និងថាមពល)  

ប្រកាសលេខ ០១២៦ រថ.វបប.ប្រក ស្តីពីការ​គ្រប់គ្រងការនាំចូល​និងការប្រើប្រាស់​សារធាតុវិទ្យុសកម្មនិងប្រភពវិទ្យុសកម្ម (០១២៦/០៤២១)

ក្រសួងរ៉ែ និងថាមពលបានចេញប្រកាសលេខ ០១២៦ រថ.វបប.ប្រក ស្តីពីការ​គ្រប់គ្រងការនាំចូល​និងការប្រើប្រាស់​សារធាតុវិទ្យុសកម្មនិងប្រភពវិទ្យុសកម្ម (០១២៦/០៤២១)​ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ (ប្រភព៖ ក្រសួងរ៉ែ និងថាមពល)​។

ប្រកាសស្តីពី នីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពសន្និធិឧស្ម័នអិលភីជី

ក្រសួងរ៉ែ និងថាមពល បានចេញប្រកាស្តីពី នីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពសន្និធិឧស្ម័នអិលភីជីក្នុងកំប៉ុង និង/ឬធុង ដើម្បីលក់ និងសន្និធិប្រេងរំអិលក្នុងកំប៉ុង និង/ឬធុងដើម្បីលក់ និងប្តូរដល់យានយន្ត។ ប្រភព៖ ក្រសួងរ៉ែ និងថាមពល

សេចក្តីណែនាំស្តីពី ការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យរ៉ែ និងប្រេងកាត

ក្រសួងរ៉ែ និងថាមពលបានចេញសេចក្តីណែនាំស្តីពី ការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យរ៉ែ និងប្រេងកាត របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ប្រភព៖ ក្រសួងរ៉ែ និងថាមពល

វិមជ្ឈការនៃការគ្រប់គ្រងនិងការប្រមូលប្រាក់ចំណូល

ក្រសួងបានប្រគល់ការទទួលខុសត្រូវនៃការគ្រប់គ្រងនិងការប្រមូលប្រាក់ចំណូលពីការផ្តល់អាជ្ញាបណ្ណ ការផាកពិន័យអន្តរការទៅនាយកដ្ឋានរ៉ែនិងថាមពលតាមបណ្តាខេត្ត និងក្រុង។

ការគ្រប់គ្រងការនាំចេញរ៉ែ

ក្រសួងមានគោលបំណងបង្កើនតម្លៃការនាំចេញរ៉ែ ដើម្បីជួយសេដ្ឋកិច្ចដោយកំណត់គោលការណ៍មូលដ្ឋានក្នុងការវាយតម្លៃផលិតផលមុនពេលនាំចេញ និងកំណត់លក្ខខណ្ឌនៃការអនុញ្ញាតឱ្យនាំចេញផលិតផលរ៉ែ។ ផលិតផលរ៉ែដែលអាចនាំចេញគឺត្រូវស្ថិតនៅក្នុងលក្ខខណ្ឌដូចជា៖ អត្ថប្រយោជន៍សង្គមសេដ្ឋកិច្ចរយៈពេលខ្លីនិងវែង មានច្រើនជាងការដំណើរការនៃផលិតផលរ៉ែនៅក្នុងស្រុក។ ដំណើរការនៃផលិតផលរ៉ែនៅក្នុងស្រុក មានផលប៉ះពាល់ដល់បរិស្ថាន និងសង្គម។ បរិមាណនៃផលិតផលរ៉ែមានច្រើនជាងតម្រូវការក្នុងស្រុក ហើយប្រភេទផលិតផលរ៉ែទាំងនោះមិនត្រូវបានហាមឃាត់ក្នុងការនាំចេញដោយរាជរដ្ឋាភិបាល។

វេទិកាស្តីពីអភិបាលកិច្ចឧស្សាហកម្មនិស្សារណកម្ម​(EIGF)

ជាផ្នែកមួយនៃរបៀបវារៈកំណែទម្រង់ក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម ក្រសួងរ៉ែនិងថាមពលបានបើកដំណើរការជាផ្លូវការនូវវេទិកាស្តីពីអភិបាលកិច្ចឧស្សាហកម្មនិស្សារណកម្ម (EIGF) នៅថ្ងៃទី ៣១ខែមករា ឆ្នាំ ២០១៧។ EIGF​ គឺជាវេទិកាមួយមានគោលបំណងដើម្បីជំរុញកិច្ចពិភាក្សានិងសន្ទនារវាងអ្នកពាក់ព័ន្ធក្នុងគោលនយោបាយនិងអភិបាលកិច្ចនៃវិស័យរុករករ៉ែក្នុងប្រទេសកម្ពុជា។ អ្នកពាក់ព័ន្ធរួមមាន រដ្ឋាភិបាល ឧស្សាហកម្មនិងសង្គមស៊ីវិលត្រូវបានអនុញ្ញាតឱ្យចូលរួមនិងពិភាក្សាអំពីបញ្ហាគោលនយោបាយសំខាន់នៅក្នុងឧស្សាហកម្មនិស្សារណកម្ម។

ច្បាប់ស្ដីពីការរុករករ៉ែ

ច្បាប់​ថ្មីស្ដីពីការរុករករ៉ែរបស់កម្ពុជា​ កំពុង​ស្ថិតក្នុងដំណើរការនៃការ​អនុម័ត​ត្រឹម​ចុង​ឆ្នាំ ២០១៥ ហើយ​នឹង​ដាក់ចេញ​នូវ​កំណែទម្រង់​ជាច្រើនលើវិស័យនេះ ទោះបីជា​ពន្ធ​លើការរុក​រករ៉ែរបស់ប្រទេស​នេះ​នឹង​ទំនងជាមិនមានការផ្លាស់ប្តូរក៏ដោយ។ ច្បាប់នេះ​នឹងនឹងបន្ថែមលើ​ច្បាប់ដែលមានស្រាប់​ស្ដីពី​ការគ្រប់គ្រង និងការ​ធ្វើអាជីវកម្ម​​ធនធានរ៉ែឆ្នាំ ២០០១ ​។ ច្បាប់នេះ​មានគោលបំណង​ណែនាំពី​ការភាពដែលអាច​ព្យាករបាន និងតម្លាភាព​នៅក្នុង​វិស័យ​រុករករ៉ែរបស់​ព្រះរាជាណាចក្រកម្ពុជា ដែល​ជួប​ការលំបាកជាយូរមកហើយ ​ដោយសារការរុករករ៉ែខុសច្បាប់ និង​អ្នក​ទទួលអាជ្ញាប័ណ្ណ​មិនធ្វើសកម្មភាពដែលកាន់កាប់​កន្លែង​ដែលមានតម្លៃប្រកបដោយសក្ដានុពលហើយគ្មានការ​រុករករ៉ែអស់ជាច្រើនឆ្នាំ។ “ការលើកទឹកចិត្ត” មិនយកពន្ធ ទំនងអាចជាផ្នែកមួយ​នៃ​ច្បាប់ថ្មីនេះ ដូចជា​ ការ​បង្កើត​ទិន្នន័យ​នៃផែនទីទាំងឡាយ និងស្ថិតិ​របស់កម្ពុជា​អំពី​ធនធានក្រោមដី។ ដោយយកគំរូតាម​ច្បាប់​ស្ដីពីការរុករក​រ៉ែ​នៃអូស្ត្រាលីភាគខាងលិច ច្បាប់ថ្មីនេះ​មានគោលបំណង​សម្រូល​ដល់​ក្រុមហ៊ុន​រុករករ៉ែ​ ដោយធ្វើការ​ជំនួស​ប្រព័ន្ធ​ចុះកិច្ច​សន្យា​នាពេលបច្ចុប្បន្ន​ដើម្បីទទួល​បាន​អាជ្ញាប័ណ្ណ​រុគរករ៉ែជាមួយនិង​ប្រព័ន្ធ​សម្បទាន​វិញ។ ជំនួស​ឱ្យការ​ត្រូវ​ចរចា​ទាមទារសិទ្ធិ នៅក្រោមច្បាប់ថ្មីនេះ រាល់ក្រុមហ៊ុនទាំងអស់​ ដែល​មានបំណង​រុករករ៉ែ​នៅកម្ពុជា នឹង​មានសិទ្ធិ​ដូចគ្នា។ បទប្បញ្ញត្តិ​នេះក៏​រួមបញ្ចូលនូវការដាក់ទោស​ដល់​ក្រុមហ៊ុន ដែល​ប្រព្រឹត្ដខុសផងដែរ។​ Phnom Penh Post, 13 July 2015 Khmer Times, 06 July 2015