ការកំណត់ថ្លៃ​ប្រេង

ក្រសួង​រ៉ែ និង​ថាមពល បានចាប់ផ្ដើម​សិក្សា និងរៀបចំ​បទប្បញ្ញត្តិ​ទាក់ទង​នឹង​ការគ្រប់គ្រង​ថ្លៃ​ប្រេងនៅកម្ពុជា ដែលជាមធ្យោបាយ​មួយ​ក្នុងការកំណត់ការប្រែប្រួល​ថ្លៃ​ប្រេងសាំង​ដោយផ្អែកលើទីផ្សារ​អន្តរជាតិ។ Phnom Penh Post, 28 January 2015

សហគមន៍​រុករករ៉ែ

សហគមន៍រុករករ៉ែ​ដោយដៃផ្លូវការដំបូងរបស់កម្ពុជា​ត្រូវបានបង្កើត​ឡើង​នៅ​ខេត្ត​រតនៈគិរី ដែលជាផ្នែកមួយ​នៃ​កិច្ច​ប្រឹងប្រែងជាបន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ធ្វើ​ឱ្យសកម្មភាព​របស់ក្រុមហ៊ុន​រុករក​រ៉ែខ្នាតតូច​ស្របច្បាប់។ Phnom Penh Post, 28 April 2015

ការបង្ក្រាប​ការរុករករ៉ែ​ខុសច្បាប់

នគរបាលយោធា​ចំនួន ៦១២ រូប​ត្រូវបាន​ស្នើឱ្យ​ជួយ​នគរបាល​ជាតិ ក្រសួង​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​ និងមន្ត្រីតុលាការ​ នៅ​ពេល​​ស្ថាប័នទាំងនេះ​ធ្វើការ​ចុះត្រួតពិនិត្យ និង​បង្ក្រាប​ការរុករក​រ៉ែខុសច្បាប់​នៅក្នុងខេត្តទាំងអស់។ Phnom Penh Post, 5 March 2015

ការ​ធ្វើ​វិមជ្ឈការ​លើ​ការផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​រុករករ៉ែ

ក្រសួង​រ៉ែ និងថាមពល​បានសម្រេច​ចិត្ត​ធ្វើ​វិមជ្ឈការ​លើដំណើរការ​​សម្រាប់​ក្រុមហ៊ុន​រុគរក​រ៉ែ​ និង​ក្រុមហ៊ុនបូមខ្សាច់​ធុនតូច ដើម្បី​ទទួលបានអាជ្ញាប័ណ្ណ ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ខេត្ត ធ្វើការ​ចេញ​អាជ្ញាប័ណ្ណ​ដោយផ្ទាល់​ទៅ​ប្រតិបត្តិករ ដោយ​មិនមានការ​មើលការខុសត្រូវ​ពី​ក្រសួង។ ក្រោម​បទប្បញ្ញត្តិថ្មី​នេះ ប្រតិបត្តិការ​រុគរករ៉ែ​ខ្នាតតូច​ត្រូវបានអោយនិយមន័យថា ​៖ ជាការរុករករ៉ែលើផ្ទៃដីដែលមាន​ទំហំមិនលើសពី​ ១ ហិចតា ហើយ​ជីក​មិន​ជ្រៅជាង ៥ ម៉ែត្រ​ ហើយ​ក្រុមហ៊ុន​រុគរករ៉ែក្រោមដី ដែល​ប្រតិបត្តិ​នៅជម្រៅ​មិនលើសពី ២០ ម៉ែត្រ​ក្រោមផ្ទៃដី ។ អាជ្ញាធររ៉ែ​ថ្នាក់​ខេត្ត​នឹងមាន​សិទ្ធិ​ក្នុងការ​ពិនិត្យតាមដាន ត្រួតពិនិត្យឡើងវិញ និង​វាយតម្លៃ​លើ​ប្រតិបត្តិការរុគរករ៉ែ​ដោយដៃ នៅពេល​ក្រុមហ៊ុន​ទាំងនេះត្រូវបានចុះបញ្ជី។ ប្រធាន​នាយកដ្ឋាន​រ៉ែថ្នាក់ខេត្ត​នីមួយៗ​នឹង​ត្រូវ​តម្រូវ​ឱ្យដាក់បញ្ជូន​សំណើសុំ​អាជ្ញាប័ណ្ណ​មួយជូន​អភិបាល​ខេត្ត។ ប្រសិនបើ​អភិបាល​មិន​ផ្ដល់​អាជ្ញាប័ណ្ណទេ ប្រធាននាយកដ្ឋាន​នឹង​ត្រូវ​រាយការណ៍ទៅ​ក្រសួង​សម្រាប់​ការសម្រេច​ចុងក្រោយ។ ការ​ផ្ដោតសំខាន់​ គឺដើម្បី​ធានាឲ្យបានថា​ ក្រុមហ៊ុន​នានានៅតាមមូលដ្ឋាន​ដាក់ពាក្យសុំ​អាជ្ញាប័ណ្ណ។ Phnom Penh Post, 8 April 2015

ឧស្សាហកម្ម​បូមខ្សាច់

ក. ការត្រួតពិនិត្យ​អាជ្ញាប័ណ្ណ (ការបូមខ្សាច់​ ដែលមិនគោរព​តាម​ច្បាប់)៖ មានក្រុមហ៊ុន​បូមខ្សាច់​ចំនួន ១៤២ ដែលកំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា ប៉ុន្តែមានតែ​ក្រុមហ៊ុនចំនួន ៣៧ ក្រុមហ៊ុន​​ប៉ុណ្ណោះ ដែលមាន​អាជ្ញាប័ណ្ណ។ ក្រសួង​រ៉ែ និង​ថាមពល​បាន​ត្រួតពិនិត្យឡើងវិញ និង​បញ្ចប់កិច្ច​ព្រមព្រៀង​ផ្ដល់​​អាជ្ញាប័ណ្ណ និង​ដាក់ពិន័យក្រុមហ៊ុន​ ដែល​មិនបាន​គោរព​តាម​កិច្ច​ព្រមព្រៀង​ផ្ដល់អាជ្ញាប័ណ្ណ។ ខ. ការ​ធ្វើការ​វាយតម្លៃ​ផលប៉ះពាល់​ដោយសារការបូមខ្សាច់៖ ក្រសួង​​រ៉ែ និងថាមពលបានផ្អាកទទួលពាក្យស្នើសុំ​អាជ្ញាប័ណ្ណថ្មីៗសុំ​ធ្វើប្រតិបត្តិការ​បូមខ្សាច់នៅក្នុងទន្លេ​ និង​បឹងរបស់ប្រទេសនេះ ដើម្បី​សិក្សាអំពី​ផលប៉ះពាល់​លើ​បរិស្ថាន និងសង្គម​ដោយសារ​សកម្មភាពទាំងនេះ ដែល​បានបណ្ដាល​ឱ្យ​​មាន​​ករណីបាក់ច្រាំងទន្លេ ដែលបង្កឲ្យមានការបាត់បង់ជីវិត។ កាលពីមុន ក្រសួងនេះ​ក៏បានធ្វើការ​សិក្សាអំពីផលប៉ះពាល់​លើ​បរិស្ថាន និង​សង្គម​នៅករណី​ក្រុមហ៊ុន​មួយចំនួន ដែល​បានស្នើសុំ​បូមខ្សាច់ ប៉ុន្តែ​ឥឡូវ​ក្រសួង​នឹងធ្វើការ​វាយ​តម្លៃ​អំពីផលប៉ះពាល់ក្នុង​ឧស្សាហកម្មទាំងមូល ដើម្បីធានាឲ្យបានថា ក្រុមហ៊ុន​ទាំងអស់​ធ្វើប្រតិបត្តិការ​ប្រកបដោយ​និរន្តរភាព។ គ. ការកំណត់ថ្លៃ​អតិបរមា​របស់ខ្សាច់៖ ក្រសួងបាន​កែសម្រួល​វិធានការកំណត់តម្លៃ​ខ្សាច់របស់ខ្លួន ដើម្បី​ទប់ស្កាត់​ការ​សម​គំនិតគ្នា​ដាក់ថ្លៃ​ខ្សាច់ខ្ពស់ ដែលឧស្សាហកម្ម​សាងសង់​ដែល​ងាយ​រងគ្រោះ ពីមុនបានរអ៊ូរទាំអំពីថ្លៃខ្សាច់ឡើងខ្ពស់​នៅខែ​ឧសភា ក្រោយ​ពីការ​បូមខ្សាច់​ត្រូវបានផ្អាក រហូតដល់មាន​ការ​សិក្សាអំពីផលប៉ះពាល់​លើបរិស្ថាន​។ ខណៈដែល​ក្រុមហ៊ុននានា​ត្រូវលក់​ខ្សាច់​ឱ្យ​ដេប៉ូនានា​ក្នុង​តម្លៃ​ឋេរ ៣,៣០ ដុល្លារ ​ដេប៉ូទាំងនោះអាច​យកថ្លៃពី​អតិថិជនរហូតដល់ ៤,៥០ ដុល្លារ​ក្នុងមួយម៉ែត្រគូប។ ប្រសិន​បើ​ក្រុមហ៊ុនណាមួយ​នៅក្នុងខ្សែ​សង្វាក់​ផ្គត់ផ្គង់់​បង្កើន​ថ្លៃលើស​ពីថ្លៃអតិបរមាន ក្រុមហ៊ុន​នោះនឹង​ត្រូវបាត់បង់​អាជ្ញាប័ណ្ណ។ ឃ.ដំណើរការថ្មី​សម្រាប់ការផ្ដល់​អាជ្ញាប័ណ្ណ៖ ដំណើរការដេញថ្លៃ​ត្រូវមាន​តម្លាភាព ពីព្រោះក្រសួង​បង្ហាញពីថ្លៃ ដែល​ដាក់ស្នើដោយ​ក្រុមហ៊ុនដេញថ្លៃជាសាធារណៈ។ អាជ្ញាប័ណ្ណ​បូមខ្សាច់​មានសុពលភាពរយៈពេលពីរឆ្នាំ។ ក្រុមហ៊ុនទាំងនេះ​ត្រូវ​ដាក់ប្រាក់​តំកល់ចំនួន ៥០.០០០ […]