PUBLISHED: 27 សីហា 2019

អភិបាល​កិច្ច​ប្រព័ន្ធ​សុខាភិបាល

ក. ក្រសួង​សុខាភិបាល(គិត​ត្រឹម​ខែ ឧសភា ឆ្នាំ ២០១៥)បង្ក​លក្ខណៈឲ្យ​មាន​ការទទួល​បាននូវ​សេវា​សុខភាព​សាធារណៈ​ពេញ​លេញមូយដល់​ប្រជាពលរដ្ឋ​ក្រីក្រទាំងអស់ទូទាំងប្រទេសដែល​ត្រូវបាន​គេ​ប៉ាន់ស្មាន​ថាមាន​ចំនួន ៣,២ លាន​នាក់ តាមរយៈមូលនិធិ​សមធម៌​សុខាភិបាល ។ បន្ថែម​ពី​លើ​សេវា​វេជ្ជសាស្ត្រ មូលនិធិ​សមធម៌​សុខាភិបាល​ក៏​ផ្តល់​ការ​គាំទ្រ​ផ្ទាល់​ដល់ការ​ធ្វើ​ដំណើរ និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​អាហារ​ដល់អ្នក​ថែទាំអ្នកជំងឺ​ផងដែរ។​

ខ. ថវិកា​ប្រចាំឆ្នាំ​ត្រូវបាន​ផ្ទេរ​ពី​ការិយាល័យ​កណ្តាល ទៅ​មណ្ឌល​សុខភាព​ តាម​ខេត្ត តាមរយៈ​ប្រព័ន្ធ​ធនាគារ។​

គ. ប្រព័ន្ធ​គ្រប់គ្រង និង​ចុះឈ្មោះ​អ្នក​ជំងឺ​តាម​គេហទំព័រ​ថ្នាក់ជាតិ (PMRS) ត្រូវបាន​បង្កើត​ឡើង ដើម្បី​ផ្តល់​លេខសម្គាល់អត្ត-សញ្ញាណដល់គ្រប់​អ្នក​ជំងឺ​ទាំងអស់ ដែល​បាន​ចុះ​បញ្ជី។ មានមន្ទីរពេទ្យ​ចំនួន ២៧ លើ ៨៨ ផ្តល់សេវាដល់​អ្នក​ជំងឺ​ទូទៅទាំងអស់ ហើយមន្ទីរទាំង ៨៨ ផ្តល់សេវាដល់​ប្រជាពលរដ្ឋ​ក្រីក្រដែលឧបត្ថម្ភដោយ​មូលនិធិសមធម៌​សុខាភិបាល។​ គិត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​អ្នក​ជំងឺ​ប្រមាណជា ៦០០០០០ នាក់ បាន​ចុះឈ្មោះ។

ឃ. គណៈវិជ្ជាជីវៈសុខាភីបាល​ចំនួន ៥ ត្រូវបាន​បង្កើតឡើង ដោយ​ព្រះរាជក្រឹត្យ សម្រាប់​គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប ឳសថការី និង​ ទន្តពេទ្យ។ អ្នក​ប្រកប​វិជ្ជាជីវៈ​​វេជ្ជសាស្ត្រ គឺតម្រូវឲ្យ​ចុះ​ឈ្មោះ ហើយ​គណៈវិជ្ជាជីវៈ គឺជា​មូលដ្ឋានសម្រាប់កំណត់ពីអនាគត និង​ពិនិត្យ​តាមដាន​លើ​​ស្តង់ដាគុណភាព។​

Share