PUBLISHED: 27 សីហា 2019

ប្រព័ន្ធកត់ត្រាពត៌មានរបស់អ្នកផ្តល់សេវាទឹកស្អាត(WSMS)

នាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតនៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម រួមគ្នាជាមួយនឹង កម្មវិធីទឹកស្អាត និងអនាម័យ (WSP) បង្កើតគេហទំព័រជាសាធារណៈមួយដែលអនុញ្ញាតឱ្យប្រតិបត្តិករទឹកប្រើប្រាស់ប្រព័ន្ធនេះដើម្បីដាក់របាយការណ៍របស់ខ្លួនជាលក្ខណៈអេឡិចត្រូនិច ធ្វើបែបនេះគឺដើម្បីបំពេញកាតព្វកិច្ចរាយការណ៍របស់ខ្លួនដូចដែលតម្រូវតាមប្រកាសរបស់ក្រសួង។ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ប្រើប្រាស់ប្រព័ន្ធនេះដើម្បីធ្វើឱ្យទំនួលខុសត្រូវក្នុងការត្រួតពិនិត្យ និងបទប្បញ្ញត្តិកាន់តែមានភាពប្រសើរឡើង បូករួមទាំងការបង្ហាញព័ត៌មានអំពីវិស័យទឹក។

ប្រព័ន្ធនេះដើរតួនាទីជាវេទិកាអេឡិចត្រូនិចសំរាប់ការប្រមូលទិន្នន័យ រក្សាទុក គ្រប់គ្រង និងផ្សព្វផ្សាយទិន្នន័យអំពីវិស័យទឹកស្អាត រួមទាំងទិន្នន័យដែលមានលក្ខណៈភូមិសាស្ត្រ ទៅដល់អ្នកប្រើប្រាស់ប្រភេទនីមួយៗ រួមទាំងសាធារណជនទូទៅ។ វាក៏ផ្ដល់ដល់ក្រសួងដែលជានិយតករក្នុងវិស័យនេះនូវប្រព័ន្ធ M&E (ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ) សម្រាប់ការតាមដានវឌ្ឍនភាពនៃសូចនាករគន្លឹៈនានា ដែលទាក់ទងនឹងប្រតិបត្តិការរបស់ប្រតិបត្តិករទឹកស្អាត នូវគេហទំព័រមួយសម្រាប់ការប្រមូល​ វិភាគ​ និងចែកចាយព័ត៌មាន និងនូវការកំណត់ទីតាំងGISនៃទិន្នន័យប្រតិបត្តិករទឹកស្អាត​ នៅក្នុងចំណោមការងារផ្សេងទៀត។

Share