PUBLISHED: 27 សីហា 2019

រៀបចំ​ប្រព័ន្ធ​ទទួល​ស្គាល់​គុណភាព​ថ្នាក់ជាតិ​ថ្មី

ប្រព័ន្ធ​ថ្មីមួយ​ត្រូវបានរៀបចំឡើង​ ដើម្បី​ធានា​ថា រាល់​ផលិតផល​ ដែលផលិតនៅកម្ពុជា​ទាំងអស់​ស្របតាម​ស្ដង់ដារ​គុណភាព​អាស៊ាន និង​អន្តរជាតិ នៅខណៈដែល​ព្រះរាជាណាចក្រកម្ពុជា​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​តំបន់​នៅ​ចុងឆ្នាំ​នេះ។ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ត្រូវការ​ធានាឲ្យបានថា ក្រុមហ៊ុន និង​ទីភ្នាក់ងារ​នានា​ ដែល​ផ្ដល់​សេវា​ធ្វើ​វិញ្ញាបនបត្រ​កម្ម​ផលិតផល​​មាន​ជំនាញក្នុងការធ្វើបែបនេះ និង​កំពុងធ្វើប្រតិបត្តិការ​ទៅរក​ស្ដង់ដារដ៏ខ្ពស់បំផុត។ រាល់ផលិតផល​ដែលផលិតនៅ​កម្ពុជា​ទាំង​អស់ រួមមាន សម្លៀកបំពាក់ អង្ករ នំផលិតនៅក្នុង​ស្រុក ទឹក​ច្រក​ដប ជាដើម តម្រូវឱ្យ​មាន​ការ​បញ្ជាក់ពីគុណភាព​ នៅពេល​វេច​ខ្ចប់ និង​លក់​ទាំងនៅ​ក្នុង​ស្រុក និង​នៅក្រៅប្រទេស។ ក្រុមប្រឹក្សា​ជាតិស្ដង់ដារ​នៃប្រទេសថៃ​នឹង​ធ្វើការជាមួយ​នាយកដ្ឋាន​ទទួលស្គាល់​គុណភាព​របស់​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម​ ដើម្បីដំឡើង​ប្រព័ន្ធនេះ។ បច្ចុប្បន្ន ប្រព័ន្ធ​ទទួលស្គាល់គុណភាព​ និង​មន្ទីរ​ពិសោធន៍​របស់កម្ពុជាស្ថិតនៅក្រោមការ​មើលការខុសត្រូវ​​​របស់​ក្រសួង​ឧស្សាហកម្ម​ និងសិប្បកម្ម ក្រសួង​កសិកម្ម និង​ក្រសួង​សុខភាពសាធារណៈ។ ឥឡូវ នាយកដ្ឋាន​ទទួលស្គាល់​គុណភាព​ ដែលទើបតែបង្កើតថ្មីក្រោមការគ្រប់គ្រងរបស់​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម នឹង​ដើរតួនាទី​ជា​អង្គភាព​ត្រួតពិនិត្យ​របស់រដ្ឋាភិបាល​តែមួយគត់ក្នុងការ​ធ្វើឱ្យដំណើរការ​នេះឲ្យ​កាន់តែ​ឆាប់រហ័ស និង​មានលក្ខណៈស្មុគស្មាញ​តិចជាង​មុន។

See original document here.

Share