ក្រសួងធនធានទឹក និងឧតុនិយម បានចេញឯកសារយុទ្ធសាស្រ្តស្ដីពីកិច្ចចាប់ផ្តើមការគ្រប់គ្រងធនធានទឹកចម្រុះ សម្រាប់ផែនការសកម្មភាពឆ្នាំ ២០២៦-២០៣០ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។ (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)
ក្រសួងធនធានទឹក និងឧតុនិយម
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ ២០២៤-២០២៨
ក្រសួងធនធានទឹក និងឧតុនិយម បានចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹកនិងឧតុនិយមរយៈពេល ៥ឆ្នាំ ២០២៤-២០២៨ ចុះថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤។ (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)
ការរៀបចំក្របខណ្ឌច្បាប់-បញ្ញត្តិ សម្រាប់និរន្តរភាពនៃទឹក
ក្រសួងសម្រេចបាននូវសមិទ្ធផលក្នុងការរៀបចំអនុក្រឹត្យសារជាថ្មីបានចំនួន ២ ដើម្បីអនុវត្តន៍ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានដូចខាងក្រោម៖ – អនុក្រឹត្យស្តីពី នីតិវិធីនៃការបង្កើត ការរំសាយចោល និងការកំណត់តួនាទី និងភារកិច្ចនៃសហគមន៍កសិករប្រើប្រាស់ទឹក ដែលគណៈរដ្ឋមន្ត្រីប្រជុំពេញអង្គ អនុម័តជាផ្លូវការនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៥។ – អនុក្រឹត្យស្តីពី ការគ្រប់គ្រងអាងទន្លេ ដែលគណៈរដ្ឋមន្ត្រីប្រជុំពេញអង្គ អនុម័តជាផ្លូវការនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៥។
ការគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត
ក. ការអន្តរាគមន៍សង្រ្គោះស្រូវពេលមានគ្រោះរាំងស្ងួត៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រមូលផ្តុំនូវម៉ាស៊ីនបូមទឹក និងមធ្យោបាយចាំបាច់នានា ក្នុងការអន្តរាគមន៍បូមទឹកសង្រោ្គះស្រូវនៅតំបន់ដែលប៉ះពាល់ពីគ្រោះរាំងស្ងួតក្នុងឆ្នាំ ២០១៤ – ២០១៦។ ខ. ការដំទ្បើង និង ជួសជុលស្ថានីយនិងម៉ាស៊ីនបូមទឹក៖ ក្រសួងបានសាងសង់ និងដំទ្បើងស្ថានីយបូមទឹក ១កន្លែង និង ជួសជុលស្ថានីយបូមទឹក ១៦កន្លែង និង ម៉ាស៊ីនបូមទឹកចំនួន ៤៤គ្រឿង។
ការគ្រប់គ្រង និង អភិវឌ្ឍន៍ធនធានទឹក និង ប្រព័ន្ធធារាសាស្ត្រ
ក. ការស្តារ និងការសាងសង់ប្រព័ន្ធធារាសាស្ត្រ៖ ក្នុងចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៦ ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តន៍គំរោងចំនួន ៤២៦ ដើម្បីពង្រីកលទ្ធភាពស្រោចស្រពដំណាំស្រូវប្រាំង និងវស្សានៅទូទាំងប្រទេស។ ខ. ការរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក៖ ក្នុងចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក នៅតាមប្រព័ន្ធធារាសាស្ត្រក្នុងសហគមន៍ចំនួន ៣៤ ដែលមានផ្ទៃដីស្រូវវស្សា ៧២.០៩៥ ហ.ត ស្រូវប្រាំងចំនួន ១៤.៥៤២ ហ.ត ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១១.១៥៦ គ្រួសារ។
