សេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១

ក្រសួងមុខងារសាធារណៈបានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ (ប្រភព៖ ក្រសួងមុខងារសាធារណៈ)។

សេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើស សិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា សម្រាប់ឆ្នាំ២០២១

ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើស សិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា សម្រាប់ឆ្នាំ២០២១ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ (ប្រភព៖ ក្រសួងមុខងារសាធារណៈ)។

សេចក្តីជូនដំណឹង ស្តីពីសំណើសុំផ្តល់បញ្ជីឈ្មោះមន្ត្រីរាជការដែលត្រូវស្នើសុំដំឡើងថ្នាក់តាមកម្រិតសញ្ញាបត្រសម្រាប់ឆ្នាំ២០២១ និងដំឡើងថ្នាក់តាមវេនជ្រើសរើស និងតាមវេនអតីតភាពការងារសម្រាប់ឆ្នាំ២០២២

ក្រសួងមុខងារសាធារណៈបានចេញសេចក្តីជូនដំណឹង ស្តីពីសំណើសុំផ្តល់បញ្ជីឈ្មោះមន្ត្រីរាជការដែលត្រូវស្នើសុំដំឡើងថ្នាក់តាមកម្រិតសញ្ញាបត្រសម្រាប់ឆ្នាំ២០២១ និងដំឡើងថ្នាក់តាមវេនជ្រើសរើស និងតាមវេនអតីតភាពការងារសម្រាប់ឆ្នាំ២០២២ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ (ប្រភព៖ ក្រសួងមុខងារសាធារណៈ)។

សេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងពាណិជ្ជកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសរចរស៊ីវិលសម្រាប់ឆ្នាំ២០២១

ក្រសួងមុខងារសាធារណៈបានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងពាណិជ្ជកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសរចរស៊ីវិលសម្រាប់ឆ្នាំ២០២១ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ (ប្រភទ៖ ក្រសួងមុខងារសាធារណៈ)។

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ២០១៩-២០១៣ ដែលមានការងារអាទិភាពចំនួនប្រាំមួយ រួមមាន ការបង្កើនយន្តការប្រុងប្រយ័ត្ន និងយន្តការគតិយុត្តនៅក្រោមក្របខណ្ឌប្រឆាំងអំពើពុករលួយ ការបង្កើនការផ្សព្វផ្សាយព័ត៌មានអំពីសេវាសាធារណៈ លិខិតនិងឯកសារបទដ្ឋានគតិយុត្តដូចជា គោលនយោបាយជាតិ ការបង្កើនការពិនិត្យអំពីលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយ​ ការបង្កើនការពង្រឹងយន្តការអធិការកិច្ច និងសវនកម្មនៅក្នុងវិស័យសាធារណៈ  ព្រមទាំងការបង្កើនការពង្រឹងការគ្រប់គ្រងប្រកបដោយសុចរិតភាពនៅក្នុងស្ថាប័នរដ្ឋ និងឯកជន ជាដើម។ ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០

ការត្រួតពិនិត្យតាមដាន និងវាយតំលៃ

បង្កើតប្រព័ន្ធតាមដាននិងវាយតម្លៃសម្រាប់ការវាយតម្លៃការអនុវត្តន៍កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨៖ បង្កើតឧបករណ៍និងប្រព័ន្ធលំហូរទិន្នន័យនិង បង្កើតគោលការណ៍ណែនាំស្តីពីការតាមដាននិងវាយតម្លៃសម្រាប់ការវាយតម្លៃការអនុវត្តន៍កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ

ប្រាក់បៀវត្សរ៍​ និង​លាភការ

ក.បង្កើតនិងអនុវត្តការទូទាត់ប្រាក់​បៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងបុគ្គលិកកិច្ចសន្យាតាមរយៈប្រព័ន្ធធនាគារដោយប្រើប្រព័ន្ធព​ត៌​មាន​វិទ្យា៖បង្កើតនិងអនុវត្តប្រព័ន្ធព​ត៌​មាន​វិទ្យា “Drag and Drop” រវាង ក្រសួងមុខងារសាធារណៈនិងអគ្គនាយកដ្ឋានរតនាគារជាតិនិង ធនាគារដែលជាដៃគូនៅរាជធានី ខេត្តក្រុងទាំងអស់ ២៥ ខ. ដាក់បញ្ចូលការទូទាត់ប្រាក់​បៀវត្សរបស់បុគ្គលិកជាប់កិច្ចសន្យាទៅក្នុងប្រព័ន្ធទិន្នន័យទូទៅនៃមន្ត្រីរាជការស៊ីវិលនិងបង់ប្រាក់តាមរយៈប្រព័ន្ធធនាគារ គ. កែសម្រួលប្រព័ន្ធប្រាក់ខែមន្ត្រីរាជការស៊ីវិលដោយពិនិត្យឡើងវិញនូវប្រាក់ខែគោល ប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភផ្សេងទៀតសម្រាប់មន្ត្រីរាជការស៊ីវិលដើម្បីធានាឱ្យបាននូវសង្គត់ភាព សមភាពផលិតភាពនិងការឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ក៏ដូចជាគាំទ្រដល់ការផ្តល់សេវានិងការធ្វើឱ្យប្រសើរឡើងនូវផលិតភាព៖ប្រាក់ខែអប្បរមាសម្រាប់មន្ត្រីរាជការស៊ីវិលត្រូវបានតម្លើងពី ៣៤៤ 000រៀល នៅឆ្នាំ២០១៣ ទៅជា៧០០ ៥០០រៀលនៅឆ្នាំ ២០១៦។ ប្រាក់បំណាច់មុខងារនៃវិស័យអប់រំនិងសុខាភិបាលដែលប្រាក់បៀវត្សអប្បបរមារបស់របស់គ្រូបង្រៀនបឋមសិក្សាបានកើនឡើងពី ៤០២​៨០០រៀលនៅឆ្នាំ២០១៣ ទៅជា ៨០០ ៥០០រៀលនៅឆ្នាំ២០១៦ និងប្រាក់បៀវត្សរ៍អប្បបរមារបស់គិលានុបដ្ឋាយិកនិងឆ្មបត្រូវបានកើនឡើងពី ៣៦០ ០​០០រៀលនៅឆ្នាំ២០១៣ ទៅជា ៨០០ ៥០០រៀល នៅឆ្នាំ២០១៦ ព្រមទាំងប្រាក់ខែរបស់គ្រូជាប់កិច្ចសន្យាបឋមសិក្សាក៏ត្រូវបានតម្លើងដែរ។ ឃ.កែសម្រួលសន្ទស្សន៍ប្រាក់ខែមូលដ្ឋាន និង ប្រាក់បំណាច់មុខងារអប្បរមានិងអតិបរមារបស់ប៉ូលិសនិងកងកម្លាំងប្រដាប់អាវុធដើម្បីធានាឱ្យបាននូវសង្គត់ភាពជាមួយនឹងមន្ត្រីរាជការស៊ីវិល ង. បង្កើត និងអនុវត្តនូវប្រព័ន្ធព្យាករថវិការសម្រាប់ការចំណាយទៅលើបុគ្គលិក

ការគ្រប់គ្រង​ និង​ការអភិវឌ្ឍ​ធនធានមនុស្ស

ក. បាន​​កែសម្រួលរៀបចំ​ការ​ដំឡើង​ឋានន្តរសក្ដិ និង​កាំរបស់​មន្ត្រី​រាជការឱ្យ​មាន​លក្ខណៈ​ផ្លូវការ ក៏ដូចជា​បាន​កែសម្រួល​ចំណាត់ថ្នាក់​មន្ត្រី​រាជការ។ ចំណាត់ថ្នាក់​មន្ត្រីរាជការ​ត្រូវបាន​កាត់បន្ថយ​ពី​ ៤ ទៅ ៣ ប្រភេទ (ក ខ និង គ)។ ខ. បានចេញ​អនុក្រិត្យ​ស្ដីពីការគ្រប់គ្រង​និង​ការរៀបចំ​សេវាបង្រៀន​នៅ​សាលា​រដ្ឋ និងសាលាបឋមសិក្សា។ គ. បង្កើតផែនការធនធានមនុស្ស ៣ឆ្នាំរំកិល និងបទប្បញ្ញត្តិផ្នែកច្បាប់សម្រាប់ការបណ្តុះបណ្តាល ឃ. បង្កើតប្រព័ន្ធទិន្នន័យសម្រាប់ការគ្រប់គ្រងប្រវត្តិសមត្ថភាពនិងជំនាញរបស់មន្ត្រីរាជការស៊ីវិលដើយផ្អែកលើមូលដ្ឋាននៃតម្រូវការដែលមាននៅក្នុងផែនការការងារ (ប្រព័ន្ធទិន្នន័យនៃជំនាញជាអាទិភាពនៃវិស័យអប់រំនិងសុខភាព) ង. បង្កើត​វគ្គបណ្ដុះបណ្ដាល​ខ្លីៗដល់​មន្ត្រី​គ្រប់គ្រង​ជាន់ខ្ពស់ ​មន្ត្រី​ថ្នាក់​កណ្ដាល និង​មន្ត្រីថ្មី ច. បង្កើតលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលក្រោមជាតិ ឆ. បង្កើតនិងការបំពាក់ប្រព័ន្ធត្រួតពិនិត្យវត្តមាននិងការអនុវត្តការងាររបស់មន្ត្រីរាជការស៊ីវិល ជ. បង្កើតនិងដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងប្រព័ន្ធការអនុវត្តការងារ និងការផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់តួនាទីជាអ្នកគ្រប់គ្រងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ឈ. ពិនិត្យឡើងវិញនិងការកែលម្អរចនាសម្ព័ន្ធគ្រប់គ្រងការគ្រប់គ្រងប្រតិបតិ្តការ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការរបស់អង្គភាព ឬនាយកដ្ឋានធនធានមនុស្សនៅក្នុងក្រសួងឬស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ញ. ពិនិត្យនិងធ្វើឱ្យប្រសើរឡើងនូវដំណើរការនិងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដ. ពិនិត្យឡើងវិញនូវមុខងារនិងរចនាសម្ព័ន្ធព្រមទាំងការប្រើប្រាស់ធនធានមនុស្សរបស់កសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល ឋ. បង្កើតនិងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្សដោយប្រព័ន្ធព​ត៌​មាន​វិទ្យាសម្រាប់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ឌ. បញ្ជ្រាបបញ្ហាយេនឌ័រនៅក្នុងសេវាកម្មសាធារណៈ

ការពង្រឹង​គុណភាពសេវាសាធារណៈ

ក. រៀបចំនិងអនុវត្តប្រព័ន្ធតាមដាននិងការវាយតំលៃសំរាប់ការវាយតម្លៃលើប្រព័ន្ធគុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល។ ខ. ធ្វើបច្ចុប្បន្នភាពចង្កោមសេវាសាធារណៈ៖ ចង្កោមទី២ ចង្កោមទី៥ ចង្កោមទី៦ និងចង្កោមទី៧ គ. ការកែលម្អនីតិវិធី និងយន្តការនៃការផ្តល់សេវាសាធារណៈសំខាន់ៗមួយដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនដូចជា ការផ្តល់អាជ្ញាប័ណ្ណសាងសង់ ការចុះបញ្ជីអាជីវកម្ម ការចុះបញ្ជីដីធ្លីការចុះបញ្ជីរដ្ឋប្បវេណីការធ្វើលិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណ ការសិក្សាដើម្បីកំណត់សេវាអាទិភាពនៅតាមស្ថាប័ន ក្រសួងមួយចំនួន កាធ្វើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនិងអនុវត្តយន្តការច្រកចេញចូលតែមួយនៅក្រសួងមុខងារសាធារណៈ។ ឃ. ត្រួតពិនិត្យឡើងវិញនូវមុខងារ និងប្រតិបត្តិការនៃការផ្តល់សេវាសាធារណៈដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់របស់មន្ត្រីរាជការស៊ីវិល៖ រៀបចំការទូទាត់ប្រាក់ឧបត្ថម្ភបេសកកម្មទាន់ពេលវេលាតាមរយៈប្រព័ន្ធធនាគារ និង កែសម្រួលនីតិវិធីក្នុងការដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍និងបើកប្រាក់សោធននិវត្តន៍នៅខែបន្ទាប់។ ង. កែសម្រួលនីតិវិធីនិងយន្តការសំរាប់ការផ្តល់សេវាសាធារណៈដែលត្រូវបានអនុវត្តដោយផ្ទាល់ដោយស្ថាប័នមានសមត្ថកិច្ច៖ បង្កើតមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ដែលអាចទាក់ទងបានតាមរយៈទូរស័ព្ទត្រួតពិនិត្យនិងការវាយតំលៃលើយន្តការនៃទីភ្នាក់ងារប្រតិបត្តិការពិសេស (SOAs) បង្កើតគ្រឹះស្ថានរដ្ឋបាលសាធារណៈ បង្កើតសហគ្រាសសាធារណៈនិងច្រកចេញចូលតែមួយ (OWS) និងពង្រឹងយន្ដការដោះស្រាយវិវាទសេវាកម្មសាធារណៈនៅក្នុងក្រសួងមុខងារសាធារណៈ។ ច. បង្កើតនិងអនុវត្តយន្តការប្រមូលមតិឆ្លើយតប និងពាក្យបណ្តឹងរបស់អ្នកប្រើប្រាស់សេវានៅក្នុងក្រសួងនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ. វាយតម្លៃនិងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធព​ត៌​មាន​វិទ្យាក្នុងការផ្តល់សេវាសាធារណៈ៖ បង្កើតប្រព័ន្ធទិន្នន័យជាតិមួយដើម្បីគ្រប់គ្រងមន្ត្រីរាជការស៊ីវិលបុគ្គលិកជាប់កិច្ចសន្យា និងមន្ត្រីរាជការសាធារណៈដែលបានទទួលប្រាក់បៀវត្សនិងប្រាក់ឧបត្ថម្ភពីថវិកាជាតិ និងដាក់បញ្ចូលការផ្តល់សេវាសាធារណៈដែលគ្រប់គ្រងដោយប្រព័ន្ធព​ត៌​មាន​វិទ្យាទៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ។

ការបង្កើតក្រុម​ការងារថ្មី

ក. គណៈកម្មាធិកាកែទម្រង់រដ្ឋបាលសាធារណៈ (CPAR): បេសកកម្មចម្បងរបស់គណៈកម្មាធិការនេះ គឺផ្តួចផ្តើម អភិវឌ្ឍប្រតិបត្តិ និងតាមដានការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តនិងផែនការសកម្មភាពនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។ ខ. លេខាធិការដ្ឋានកំណែទម្រង់បីត្រូវបានបង្កើត: តួនាទីសំខាន់របស់លេខាធិការដ្ឋាន គឺរៀបចំនិងជួយសម្រួលដល់ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។ គ.​ បង្កើត​ក្រុមការងារបច្ចេកទេស​កំណែទម្រង់សំណង៖ ជាក្រុមការងារ​អន្តរក្រសួងមួយបង្កើតឡើងដើម្បី​​សម្របសម្រួល​ដល់​ការគាំទ្រ​ផ្នែក​នយោបាយ​ បច្ចេកទេស និង​ហិរញ្ញវត្ថុ និង​ការអនុវត្ត​កម្មវិធី​​ជាតិកំណែទម្រង់​រដ្ឋបាលសាធារណៈ។