PUBLISHED: 27 សីហា 2019
អភិបាលកិច្ចប្រព័ន្ធសុខាភិបាល
ក. ក្រសួងសុខាភិបាល(គិតត្រឹមខែ ឧសភា ឆ្នាំ ២០១៥)បង្កលក្ខណៈឲ្យមានការទទួលបាននូវសេវាសុខភាពសាធារណៈពេញលេញមូយដល់ប្រជាពលរដ្ឋក្រីក្រទាំងអស់ទូទាំងប្រទេសដែលត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៣,២ លាននាក់ តាមរយៈមូលនិធិសមធម៌សុខាភិបាល ។ បន្ថែមពីលើសេវាវេជ្ជសាស្ត្រ មូលនិធិសមធម៌សុខាភិបាលក៏ផ្តល់ការគាំទ្រផ្ទាល់ដល់ការធ្វើដំណើរ និងប្រាក់ឧបត្ថម្ភសម្រាប់អាហារដល់អ្នកថែទាំអ្នកជំងឺផងដែរ។
ខ. ថវិកាប្រចាំឆ្នាំត្រូវបានផ្ទេរពីការិយាល័យកណ្តាល ទៅមណ្ឌលសុខភាព តាមខេត្ត តាមរយៈប្រព័ន្ធធនាគារ។
គ. ប្រព័ន្ធគ្រប់គ្រង និងចុះឈ្មោះអ្នកជំងឺតាមគេហទំព័រថ្នាក់ជាតិ (PMRS) ត្រូវបានបង្កើតឡើង ដើម្បីផ្តល់លេខសម្គាល់អត្ត-សញ្ញាណដល់គ្រប់អ្នកជំងឺទាំងអស់ ដែលបានចុះបញ្ជី។ មានមន្ទីរពេទ្យចំនួន ២៧ លើ ៨៨ ផ្តល់សេវាដល់អ្នកជំងឺទូទៅទាំងអស់ ហើយមន្ទីរទាំង ៨៨ ផ្តល់សេវាដល់ប្រជាពលរដ្ឋក្រីក្រដែលឧបត្ថម្ភដោយមូលនិធិសមធម៌សុខាភិបាល។ គិតរហូតមកដល់បច្ចុប្បន្ននេះ មានអ្នកជំងឺប្រមាណជា ៦០០០០០ នាក់ បានចុះឈ្មោះ។
ឃ. គណៈវិជ្ជាជីវៈសុខាភីបាលចំនួន ៥ ត្រូវបានបង្កើតឡើង ដោយព្រះរាជក្រឹត្យ សម្រាប់គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប ឳសថការី និង ទន្តពេទ្យ។ អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ គឺតម្រូវឲ្យចុះឈ្មោះ ហើយគណៈវិជ្ជាជីវៈ គឺជាមូលដ្ឋានសម្រាប់កំណត់ពីអនាគត និងពិនិត្យតាមដានលើស្តង់ដាគុណភាព។