បោះពុម្ពផ្សាយ៖ 12 ឧសភា 2026
លោក ម៉ន ឧត្តម – ការរួមចំណែកដល់គោលនយោបាយប្រកបដោយបរិយាបន្នតាមរយៈអ្នកស្រាវជ្រាវវ័យក្មេង
ការពង្រឹងសមត្ថភាពអ្នកជំនាន់ក្រោយរបស់កម្ពុជា ក្នុងការក្លាយជាអ្នកដឹកនាំជំនាញ និងគោលនយោបាយ
រដ្ឋាភិបាលអូស្ត្រាលីកំពុងវិនិយោគលើអ្នកជំនាញគោលនយោបាយជំនាន់ក្រោយរបស់កម្ពុជា តាមរយៈការគាំទ្រដល់អ្នកស្រាវជ្រាវវ័យក្មេង ដើម្បីពង្រឹងជំនាញឯកទេសរបស់ពួកគេក្នុងការស្រាវជ្រាវគោលនយោបាយ។
ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការមូលនិធិអាស៊ី កម្មវិធី Ponlok Chomnes Inclusive Policy Fellowship របស់វេទិកាអនាគត កំពុងបណ្តុះបណ្តាលអ្នកស្រាវជ្រាវដែលទើបចាប់ផ្តើមអាជីពឲ្យទទួលបាននូវជំនាញ និងបទពិសោធន៍ចាំបាច់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា។
សូមជួបជាមួយលោក ម៉ន ឧត្តម អ្នកស្រាវជ្រាវវ័យក្មេងនៅវេទិកាអនាគត និងស្វែងយល់ពីរបៀបដែលកម្មវិធីអាហារូបករណ៍នេះបានពង្រឹងការងាររបស់គាត់លើការទទួលស្គាល់ការសិក្សាដែលមានពីមុន ក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ។
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
