ធី ដាលីន – ការរួមចំណែកដល់គោលនយោបាយប្រកបដោយបរិយាបន្នតាមរយៈអ្នកស្រាវជ្រាវវ័យក្មេង
ការលើកកម្ពស់អក្ខរកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងប្រព័ន្ធអប់រំកម្ពុជា
អូស្ត្រាលី កំពុងគាំទ្រដល់ការស្រាវជ្រាវពីរបៀបដែលអក្ខរកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) អាចជួយពង្រីកសមធម៌អប់រំ ពង្រឹងការត្រៀមខ្លួនរបស់កម្លាំងពលកម្ម និងផ្តល់ជាធាតុចូលសម្រាប់ការបង្កើតគោលនយោបាយអប់រំផ្អែកលើភស្តុតាងនៅកម្ពុជា។
ជួបជាមួយលោក ធី ដាលីន (Thy Dalin) ជាអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលខេមរសិក្សា CKS។ ការស្រាវជ្រាវរបស់លោកបានស្វែងរកឱកាសក្នុងការបង្កើនជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិត ក្នុងចំណោមសិស្សានុសិស្ស និងអ្នកអប់រំ ជាពិសេសនៅក្នុងសហគមន៍ជនបទ ដើម្បីគាំទ្រដល់លទ្ធភាពទទួលបានការរៀនសូត្រតាមប្រព័ន្ធឌីជីថលប្រកបដោយសមធម៌ និងការត្រៀមលក្ខណៈសម្រាប់យុវជនកម្ពុជាក្នុងការបន្តការសិក្សា និងការងារនាពេលអនាគត។
តាមរយៈការវិនិយោគលើការស្រាវជ្រាវ និងភស្តុតាងក្នុងស្រុក អូស្ត្រាលីកំពុងជួយរៀបចំអនាគតមួយដែលមានបរិយាបន្ន និងមានការតភ្ជាប់ប្រព័ន្ធឌីជីថលកាន់តែប្រសើរឡើងសម្រាប់កម្ពុជា។
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
