វីដេអូខ្លី (Teaser) នៃផតខាសថ្មីបានចេញផ្សាយហើយ — មកទស្សនាកម្សាន្ត និងស្វែងយល់ជាមុនទាំងអស់គ្នា!
តើអ្នកបានរង់ចាំផតខាសថ្មីរបស់យើងអស់រយៈពេលយូរប៉ុណ្ណាហើយ?
ផតខាស់ដើម្បីបរិយាបន្ន បានត្រឡប់មកវិញជាមួយស៊េរីថ្មីស្រឡាងដែលមានចំណងជើងថា «គោលការណ៍ណែនាំសម្រាប់ការពិភាក្សាប្រកបដោយបរិយាបន្ន»។ នៅថ្ងៃនេះ យើងមានសេចក្តីរីករាយក្នុងការចែករំលែកការទស្សនាជាមុន តាមរយៈវីដេអូខ្លី (Teaser) ផ្លូវការរបស់យើង!
នៅក្នុងស៊េរីថ្មីនេះ យើងនឹងជួបពិភាក្សាជាមួយវាគ្មិនជាច្រើន ដើម្បីចែករំលែកបទពិសោធន៍ និងទស្សនទានជុំវិញកិច្ចពិភាក្សាប្រកបដោយបរិយាបន្ន។ យើងនឹងស្វែងយល់ថា តើគោលការណ៍ណែនាំនេះអាចជួយបង្កើតការពិភាក្សាឱ្យកាន់តែមានអត្ថន័យ ស៊ីជម្រៅ លើកកម្ពស់សំឡេងចម្រុះ និងពង្រឹងការចូលរួមនៅក្នុងវិស័យស្រាវជ្រាវនៅកម្ពុជាដោយរបៀបណា។
សូមទស្សនាវីដេអូ Teaser ឥឡូវនេះ ដើម្បីដឹងថាមានវាគ្មិនរូបណាខ្លះ ហើយសូមរង់ចាំទស្សនាភាគពេញនៅសប្តាហ៍ក្រោយ!
សូមបញ្ចេញមតិនៅខាងក្រោម៖ តើការពិភាក្សាប្រកបដោយបរិយាបន្នមានន័យដូចម្តេចចំពោះអ្នក ហើយអ្វីជាប្រធានបទដែលអ្នកចង់រៀនសូត្រខ្លាំងបំផុត?
ចុចទីនេះដើម្បីទាញយកសៀវភៅ៖ https://policypulse.org/publications/references/guidelines-for-inclusive-dialogue/
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
