បោះពុម្ពផ្សាយ៖ 25 មិនា 2026

វេទិកាបំផុសគំនិត ភាគទី ២៖ តើការពិភាក្សាប្រកបដោយបរិយាបន្នមានលក្ខណៈដូចម្តេចក្នុងការអនុវត្តជាក់ស្តែង?

នៅក្នុងភាគថ្មីនៃវេទិកាបំផុសគំនិតថ្ងៃនេះ អ្នកស្រី ឈុន ចរិយា និងលោក មាន វិបុលរតនៈ ដែលជាសមាជិកនៃក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម របស់កម្មវិធីពន្លកចំណេះ បានណែនាំការបង្កើតកិច្ចពិភាក្សាគោលនយោបាយបើកចំហ ប្រកបដោយផាសុកវត្ថុ និងមានការចូលរួមប្រកបដោយបរិយាបន្ន។ បទបង្ហាញនេះ ចាំបាច់ណាស់សម្រាប់អ្នកដែលធ្វើការទៅលើការធានាថា «គ្មាននរណាម្នាក់ត្រូវបានទុកចោល»។

ចូលរួមស្តាប់ និងកត់ចំណាំគោលការណ៍សំខាន់ៗដែលចែករំលែកដោយវាគ្មិនខាងក្រោម!

វេទិកាបំផុសគំនិត គឺជាផ្នែកមួយនៃវេទិកាឆ្លុះបញ្ចាំងកម្មវិធីពន្លកចំណេះ ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ ២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។

សូមរង់ចាំតាមដានភាគទី៣ នៅសប្តាហ៍ក្រោយ!

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក