បោះពុម្ពផ្សាយ៖ 24 ឧសភា 2024

របាយការណ៍ស្រាវជ្រាវស្តីពី “ការស្វែងយល់អំពីសុខុមាលភាពប្រជាជនចំណាកស្រុកនិងគ្រួសារនៅតាមព្រំដែនខ្មែរ-ថៃក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩”

កម្មវិធីពន្លកចំណេះ សូមផ្សព្វផ្សាយនូវរបាយការណ៍ស្រាវជ្រាវស្តីពី “ការស្វែងយល់អំពីសុខុមាលភាពប្រជាជនចំណាកស្រុកនិងគ្រួសារនៅតាមព្រំដែនខ្មែរ-ថៃក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩”។​ របាយការណ៍ស្រាវជ្រាវនេះ ត្រូវបានរៀបចំធ្វើឡើងដោ​យមជ្ឍមណ្ឌលសម្រាប់ការវិភាគបញ្ហាអភិវឌ្ឍន៍​ (ADIC) ដែលជាដៃគូរបស់កម្មវិធីពន្លកចំណេះ 

របាយការណ៍ស្រាវជ្រាវនេះ នឹងបង្ហាញលោកអ្នកអំពី​ បញ្ហាប្រឈមរបស់ប្រជាជនចំណាកស្រុក និងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩​មកលើប្រជាជនចំណាកស្រុកនៅតាមព្រំដែន។ 

ដើម្បីស្វែងយល់បន្ថែមអំពីរបាយការណ៍ស្រាវជ្រាវខាងលើ សូមចំណុច តំណរភ្ជាប់នេះ៖

Research-Report_ADIC-3.pdf

របាយការណ៍ស្រាវជ្រាវខាងលើនេះ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។

ទាញយកឯកសារ PDF

ចែករំលែក