បោះពុម្ពផ្សាយ៖ 20 មេសា 2021

ការបោះពុម្ពផ្សាយថ្មីៗរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ

ដោយមានការគាំទ្រពីរដ្ឋាភិបាលប្រទេសអូស្រ្តាលីតាមរយៈកម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី មជ្ឈមណ្ឌលសិក្សាគោលនយោបាយបានបោះពុម្ពផ្សាយការសិក្សាចំនួនពីររួមមាន៖

១. “ជំងឺកូវីដ-១៩ និងកម្មករក្នុងប្រទេសកម្ពុជា” ដែលការសិក្សានេះមានបំណងគាំទ្រដល់ការបង្កើតគោលនយោបាយ និងគាំទ្រដល់កម្មករ និងសហជីពក្នុងការទប់ទល់នឹងវិបត្តិកូវីដ-១៩។

២. “បញ្ហាប្រឈម និងឱកាសក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម” ការសិក្សានេះមានបំណងកំណត់នូវបញ្ហាប្រឈម និងអត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសការទូទាត់ការចំណាយ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច សម្រាប់អាជីវកម្មទាក់ទងនឹងធាតុចូលកសិកម្ម។

លោកអ្នកអាចស្វែងរកការបោះពុម្ពផ្សាយជាច្រើនទៀតរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយតាមរយៈគេហទំព័រមួយនេះតំណភ្ជាប់នេះ៖ http://www.cps.org.kh/our-publication-2/

 

ចែករំលែក