
របាយការណ៍ស្រាវជ្រាវស្តីពី៖ «ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើកិច្ចគាំពារនិងសុខុមាលភាពកុមារ»
កម្មវិធីពន្លកចំណេះ របស់ អង្គការមូលនិធិអាស៊ី និងសមាគមកុមាររីករាយ (KMR) មានសេចក្តីរីករាយក្នុងការចេញផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពី៖ «ផលប៉ះពាល់នៃជំងឺកូវីដ–១៩ ទៅលើកិច្ចគាំពារ និងសុខុមាលភាពកុមារ»។
របាយការណ៍ស្រាវជ្រាវនេះស្វែងយល់អំពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ទៅលើកិច្ចគាំពារ និងសុខុមាលភាពកុមារ ដែលគម្រោងស្រាវជ្រាវនេះត្រូវបានសិក្សានៅក្នុងខេត្តបាត់ដំបង ដោយប្រើប្រាស់ការស្ទង់មតិជាមួយកុមារ និងឪពុកម្តាយ ក្នុងអំឡុងពេលវិបត្តិកូវីដ–១៩ នៅកម្ពុជា។
សូមចុចតំណភ្ជាប់នេះដើម្បីអានរបាយការណ៍ស្រាវជ្រាវនេះ៖ https://policypulse.org/wp-content/uploads/2022/05/KMR_Research-Report_Khmer.pdf
ការសិក្សានេះត្រូវបានគាំទ្រដោយ ក្រសួងការបរទេស និង ពាណិជ្ជកម្ម អូស្ត្រាលី (Australian Embassy, Cambodia) តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។ ទស្សនៈដែលលើកឡើងនៅក្នុងរបាយការណ៍នេះ គឺជាទស្សនៈរបស់អ្នកនិពន្ធផ្ទាល់ ពោលគឺមិនបានឆ្លុះបញ្ជំងអំពីទស្សនៈ និងការយល់ឃើញរបស់រដ្ឋាភិបាលអូស្រ្តាលី និងអង្គការមូលនិធិអាស៊ីឡើយ។