បោះពុម្ពផ្សាយ៖ 11 កញ្ញា 2026

ផតខាស់ដើម្បីបរិយាបន្នភាគទី១២៖ ការរៀបចំការពិភាក្សាប្រកបដោយបរិយាបន្ន

សូមស្វាគមន៍មកកាន់ភាគទី១២! នៅក្នុងភាគនេះ កញ្ញា ហ៊ួយ ស៊ីវលី មកពីវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងវាគ្មិន លោកបណ្ឌិត ប៉ោ ណារិទ្ធ ទីប្រឹក្សារបស់អង្គការភូមិខ្ញុំ នឹងស្វែងយល់អំពីការបង្កើត ការពិភាក្សាប្រកបដោយអត្ថន័យ និង មានសុវត្ថិភាព អាចត្រូវបានបង្កើតឡើងនៅក្នុងការអនុវត្តជាក់ស្តែង។

ក្នុងភាគនេះអ្នកនឹងបានស្វែងយល់ពីជំហានសំខាន់ៗក្នុងការរៀបចំការពិភាក្សា ការជ្រើសរើសប្រធានបទអាទិភាព និងការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមកក្នុងចំណោមភាគីពាក់ព័ន្ធចម្រុះ។

ចំណុចសំខាន់ៗក្នុងភាគនេះ៖

  • ការរៀបចំផែនការយុទ្ធសាស្ត្រ៖ ការកំណត់គោលបំណង ប្រធានបទអាទិភាព ទីតាំង និងរបៀបវារៈប្រកបដោយបរិយាបន្នឱ្យបានច្បាស់លាស់។
  • ការចូលរួមពីភាគីចម្រុះ៖ ការរាប់បញ្ចូលអាជ្ញាធរ អង្គការសង្គមស៊ីវិល តំណាងសហគមន៍ ស្រ្តី ជនមានពិការភាព និងក្រុមចម្រុះក្នុងសហគមន៍។
  • លំហប្រកបដោយសុវត្ថិភាព និងការគោរព៖ ការកំណត់វិធានផ្ទៃក្នុងលើការផ្តល់ឱកាសស្មើៗគ្នា ការមិនរើសអើង និងការរក្សាការសម្ងាត់ ដើម្បីឱ្យអ្នកចូលរួមហ៊ានចែករំលែកដោយចំហ។

ចុចទីនេះដើម្បីទាញយកសៀវភៅ៖ https://policypulse.org/…/guidelines-for-inclusive…/

ទស្សនាឥឡូវនេះ ដើម្បីរៀនសូត្រពីវិធីសាស្ត្រក្នុងការរៀបចំការពិភាក្សាប្រកបដោយសុវត្ថិភាព និងមានផលជះវិជ្ជមាន!

សូមរង់ចាំតាមដានទស្សនាផតខាស់ភាគទី១៣សប្តាហ៍ក្រោយ!

សូមចុចទីនេះដើម្បីទស្សនាវីដឹអូ!

ចែករំលែក