កូវីដ-១៩ នៅកម្ពុជាក្នុងឆ្នាំ២០២១
កូវីដ-១៩ នៅកម្ពុជាក្នុងឆ្នាំ២០២០
ទំព័រនេះធ្វើបច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ នៅកម្ពុជា
២៩ មិថុនា ២០២២
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសស្តីពី ការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជាពិសេសដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចុះថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២២។
(ប្រភព៖ ក្រសួងសុខាភិបាល)
១៧ ឧសភា ២០២២
ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្អាកជាបណ្ដោះអាសន្ននូវការចាក់វ៉ាក់សាំងកូវីដ–១៩ ចំនួន ០៣ថ្ងៃ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងសុខាភិបាល)
១២ ឧសភា ២០២២
ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីអំពី ការចេញប័ណ្ណ និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ–១៩។ (ប្រភព៖ ក្រសួងសុខាភិបាល)
២៦ មេសា ២០២២
ក្រសួងសុខាភិបាល បានចេញសេចក្តីជម្រាបអំពី ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស ដែលនៅទីសាធារណៈ ជាទីលំហ ឬទីកន្លែងដែលមានចរន្តខ្យល់ចេញចូលល្អ និងការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ (ប្រភព៖ ក្រសួងសុខាភិបាល)
២៦ មេសា ២០២២
ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី ការលើកលែង«កាតព្វកិច្ចពាក់ម៉ាស់» នៅតាមទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍។ (ប្រភព៖ ក្រសួងទេសចរណ៍)
២១ មេសា ២០២២
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសស្ដីពី ការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបរទេស ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ ចូលមកកម្ពុជា ពី ១៤ថ្ងៃ មកត្រឹមតែរយៈពេល ៧ថ្ងៃ។ (ប្រភព៖ ក្រសួងសុខាភិបាល)
២១ មេសា ២០២២
ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការប្រគល់ភារកិច្ចត្រួតពិនិត្យវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ របស់អ្នកដំណើរមកពីបរទេសជូនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ច្រកទ្វារអន្តរជាតិផ្លូវទឹក និង ផ្លូវអាកាស ព្រមទាំងច្រកទ្វារទ្វេភាគី និងច្រកទ្វារតំបន់។ (ប្រភព៖ ក្រសួងទេសចរណ៍)
២១ មេសា ២០២២
ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការកែសម្រួលលក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរអន្តរជាតិដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ។ (ប្រភព៖ ក្រសួងទេសចរណ៍)
១២ មេសា ២០២២
ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងស្តីពី ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ក្នុងខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ (ប្រភព៖ ក្រសួងសុខាភិបាល)
១២ មេសា ២០២២
ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងស្តីពី ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤)។ (ប្រភព៖ ក្រសួងសុខាភិបាល)
០៤ មេសា ២០២២
ក្រសួងសុខាភិបាលបានចេញ សេចក្ដីជូនព័ត៌មានស្ដីពី ការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ។ (ប្រភព៖ ក្រសួងសុខាភិបាល)
០១ មេសា ២០២២
ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំ ស្ដីពី ការការពារសុខភាព រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២២។ (ប្រភព៖ ក្រសួងសុខាភិបាល)
១៧ មីនា ២០២២
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការលុបចោលលក្ខខណ្ឌតម្រូវអោយអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ដ PCR។ (ប្រភព៖ ក្រសួងសុខាភិបាល)
០១ មីនា ២០២២
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានស្តីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ដូសទី២ និងដូសទី៣ ឬដូសជំរុញ។ (ប្រភព៖ ក្រសួងសុខាភិបាល)
២១ កុម្ភៈ ២០២២
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានស្តីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់ក្រុមអាយុចាប់ពី ៣ ឆ្នាំឡើង។ (ប្រភព៖ ក្រសួងសុខាភិបាល)
២០ កុម្ភៈ ២០២២
ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំបន្ថែមស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង នៅក្នុងសហគមន៍។ (ប្រភព៖ ក្រសួងសុខាភិបាល)
១៨ កុម្ភៈ ២០២២
ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំអំពីការបង្រៀន និងរៀន ក្នុងបរិបទកូវីដ-១៩ និងការជំរុញការចាក់សាំងការពារជំងឺកូវីដ-១៩ ដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)
១៧ កុម្ភៈ ២០២២
រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មីប្រភេទអូមីក្រុង។ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី៣ ឬដូសជំរុញជូនដល់កុមារដែលមានអាយុ ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ និងកុមារដែលមានអាយុ៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងសុខាភិបាល)
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) មូលដ្ឋាន (ដូសទី១ និងដូសទី២) ដល់កុមារដែលមានអាយុចាប់ពី៣ឆ្នាំដល់ក្រោមអាយុ៥ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងសុខាភិបាល)
១៣ កុម្ភៈ ២០២២
ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំក្រើនរំលឹកស្តីពីការពង្រឹងការអនុវត្តនិតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ។ (ប្រភព៖ ក្រសួងសុខាភិបាល)
០៤ កុម្ភៈ ២០២២
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលបានចេញប្រកាសអន្តរក្រសួងស្តីពីការយកម្រៃសេវាផ្តល់បណ្ណចាក់វ៉ាក់សាំងកូវី-១៩ ពីមូលដ្ឋានសេវាសុខាភិបាលឯកជន។ (ប្រភព៖ ក្រសួងសុខាភិបាល)
២៤ មករា ២០២២
ក្រសួងសុខាភិបាលបានចេញសេចក្តីក្រើនរំលឹកស្តីពីការការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហា ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវនាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ ។ (ប្រភព៖ ក្រសួងសុខាភិបាល)
២១ មករា ២០២២
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើបច្ចុប្បន្នភាពនីតិវិធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងសម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជាទាំងអស់ ។ (ប្រភព៖ ក្រសួងសុខាភិបាល)
១១ មករា ២០២២
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំស្តីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងីកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញព្រមទាំងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកកសុខភាពដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)
រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខភាព ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង។ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)
១០ មករា ២០២២
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានបន្ថែមស្តីពី ការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ។ (ប្រភព៖ ក្រសួងសុខាភិបាល)
ក្រសួងទេសចរណ៍បានចេញសេចក្តីសម្រេចស្តីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្រការគួរធ្វើ និងមិនគួរធ្វើ សម្រាប់ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តក្នុងប្រទេសកម្ពុជា ។ (ប្រភព៖ ក្រសួងទេសចរណ៍)
០៨ មករា ២០២២
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងអំពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ។ (ប្រភព៖ ក្រសួងសុខាភិបាល)
០៥ មករា ២០២២
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងក្នុងករណីជំងឺកូវីដបំប្លែងថ្មី ប្រភេទអូមីក្រុងដែលបានបញ្ជាក់ដោយមន្ទីពិសោធន៍ពុំត្រូវអនុញ្ញាតឱ្យស្នាក់នៅ ថែទាំ និងព្យាបាលនៅតាមផ្ទះឡើយ។ (ប្រភព៖ ក្រសួងសុខាភិបាល)
៣០ ធ្នូ ២០២២
សេចក្ដីជូនព័ត៍មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ ដល់កុមារអាយុ៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ និងដូសទី៦ ដល់មន្រ្តីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៏ស្ម័គ្រចិត្ត។ (ប្រភព៖ ក្រសួងសុខាភិបាល)
ព័ត៌មានទំនាក់ទំនង៖
- ប្រធានមន្ទីរសុខាភិបាលខេត្ត (ជាភាសាខ្មែរ)
- ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ៖ ០៨១ ៧៤៧ ៦៧៧
- សម្រាប់ករណីបន្ទាន់ សូមទាក់ទងទៅលេខ៖ ១១៥