ទំព័រនេះធ្វើបច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ នៅកម្ពុជា

៩​ តុលា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣៣) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣២) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

២១ កញ្ញា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣១) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣០) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

១០ កញ្ញា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៩) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៨) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៩ កញ្ញា ២០២០

ក្រសួងទេសចរណ៍ បានចេញប្រការគួរធ្វើ និងមិនគួរធ្វើសម្រាប់ភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរមកកម្ពុជាក្នុងអំឡុងពេលជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងទេសចរណ៍)។

២ កញ្ញា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៧) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៣១ សីហា ២០២០

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពី យន្តការទូទាត់ថ្លៃធ្វើតេស្តរកមេរោគកូវីដ-១៩ និងការបង្វែរថវិកាតម្កល់ជូនអ្នកដំណើរបរទេសចូលមកប្រទេសកម្ពុជា បន្ទាប់ពីការអនុវត្តវិធានការសុខាភិបាល (ប្រភព៖ ក្រសួងសុខាភិបាល)។

២៥ សីហា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៦) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៥) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

២៥ សីហា ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពី​ ការបើកដំណើរការឡើងវិញគ្រឹះស្ថានបឋមសិក្សាក្នុងដំណាក់កាលទី២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ ក្រសួងបានណែនាំឱ្យមន្ទីរអប់រំខេត្ត និងស្រុកសម្រាប់បឋមសិក្សារៀបចំការបើកសាលាឡើងវិញ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

២៤ សីហា ២០២០

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវដី-១៩សម្រាប់ជុំទី២ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

១២ សីហា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៤) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៣) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

១០ សីហា ២០២០

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ដំណើរការ ផែនការសាជីវកម្មធានាឥណទាន (Credit Guarantee Schemes)​ ដែលផ្តល់ផែនការសាជីវកម្មធានាឥណទានដល់ក្រុមហ៊ុន និងអាជីវកម្មក្នុងវិស័យអាទិភាព ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ដើម្បីឱ្យអាជីវកម្មទាំងនោះអាចបង្កើនលទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ​ក្នុងការ​ធានា​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព និង​ស្របទៅតាម​បរិបទ​ថ្មី​សម្រាប់​អាជីវកម្ម​បន្ទាប់ពី​ជំងឺកូ​វីដ​-១៩​ត្រូវបាន​គ្រប់គ្រង​ (ប្រភព៖ កាសែតខ្មែរថាមស៍)។​

៥​ សីហា ២០២០

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញ គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា).

៤ សីហា ២០២០

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពី ការកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេសមកកាន់ប្រទេសកម្ពុជា ដោយអនុវត្តយន្តការធានា (Sponsorship Mechanism) ដើម្បជួយសម្រួលអ្នកធ្វើដំណើរបរទេស ដែលជាវិនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមានការធានា ឬមានការអញ្ញើញតែមិនមានការធានា ឬមិនមានការអញ្ជើញ និងមិនមានការធានា ឬអ្នកធ្វើដំណើរបរទេសទូទៅ (ប្រភព៖​ ក្រសួងសុខាភិបាល)។

ក្រសួងទេសចរណ៍កំពុងរៀបចំវិធានការនានាក្នុងការស្តារវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈការរៀបចំផែនការស្តីពីការធ្វើដំណើរដោយកន្លែង ឬហៅថា Travel Bubble​​ (ប្រភព៖ កាសែតខ្មែរថាមស៍)។

 ៣ សីហា ២០២០

ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យទេសចរណ៍ជំុទី៥ (ប្រភព៖ ក្រសួងទេសចរណ៍)។

១​ សីហា ២០២០

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ដំណើរការកម្មវិធីទូរសព្ទដៃ «ការអប់រំពីចម្ងាយ»  ដើម្បីអនុញ្ញាតឱ្យសិស្សអាចបន្តការសិក្សាររបស់ខ្លួនពីចម្ងាយ និងដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺកូវីដ-១៩។​​ សិស្សានុសិស្ស និងសាធារណជនទាំងអស់អាចទាញយកកម្មវិធីទូរស័ព្ទដៃ App “ការអប់រំពីចម្ងាយ” លើប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមតំណភ្ជាប់ខាងក្រោម៖

(ប្រភព៖ គណនីហេ្វសប៊ុករបស់ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍)

៣១ កក្កដា ២០២០

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឱ្យប្រើប្រាស់ «ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩» (ប្រភព៖ គណនីហ្វេសប៊ុករបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសន្និសីទសារព័ត៌មានស្តីពី «ដំណើរការ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME)»  (ប្រភព៖ ទីស្តីការគណៈរដ្ឋមន្រ្តី)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២២) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២១) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២០) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

២៩ កក្កដា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៩) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៨) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

២៧ កក្កដា ២០២០

ក្រសួងមហាផ្ទៃបានជម្រាបជូនដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គមតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក (ប្រភព៖ ក្រសួងមហាផ្ទៃ)។

ក្រសួងសុខាភិបាល បានដំណឹងដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងទេសចរណ៍ និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ (ប្រភព៖ ក្រសួងសុខាភិបាល)។

២៥ កក្កដា ២០២០

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មួយរ​យៈចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០​ តទៅ​ (ប្រភព៖ ក្រសួងសុខាភិបាល)។

២៤ កក្កដា ២០២០

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩ សម្រាប់ខែមិថុនា​ (ប្រភព៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៧) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៦) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៥) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

១៧​ កក្កដា ២០២០

ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការការពារការចម្លងវីរុសកូវដី-១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ (ប្រភព៖ ក្រសួងសុខាភិបាល)។

១៦ កក្កដា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៤) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

១៤ កក្កដា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៣) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

១៣ កក្កដា ២០២០

ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំស្តីពីការអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍ ឬការប្រកួតដណ្តើមពានរង្វាន់កីឡាវាយកូនគោលជាជំហានៗ ដោយត្រូវអនុវត្តតាមលក្ខខណ្ឌសុវត្ថិភាព (ប្រភព៖ ក្រសួងទេសចរណ៍)។

៩ កក្កដា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១២) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៨ កក្កដា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១១) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១០) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្លឹបកម្សាន្ត និងKTV បើកដំណើរការអាជីវកម្មឡើងវិញដោយប្តូរទៅជាភោគជនីយដ្ឋាន ដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល (ប្រភព៖ កាសែតខ្មែរថាមស៍)។

៦ កក្កដា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៩) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៤ កក្កដា ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីគម្រោងអនុញ្ញាតឱ្យសាលារៀនបើកដំណើរការឡើងវិញជាដំណាក់កាលៗចាប់ពីខែសីហា ឆ្នាំ២០២០ តទៅ។ សាលារៀនដែលមានស្តង់ដារសុវត្ថិភាពខ្ពស់នឹងត្រូវអនុញ្ញាតឱ្យបើកមុនសាលារៀនដទៃ (ប្រភព៖ កាសែតខ្មែរថាមស៍)។

៣ កក្កដា ២០២០

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុញ្ញាតកាស៊ីណូអាចបើកដំណើរការអាជីវកម្មឡើងវិញ ដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល (ប្រភព៖ កាសែតថ្មីៗ [ជាភាសាអង់គ្លេស])។

២៥ មិថុនា ២០២០

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាស «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩»។ រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាចំនួន ២៥លានដុល្លារៀងរាល់ខែ ដើម្បីឧបត្ថម្ភដល់ប្រជាជនជាង ៥៦០.០០០ គ្រួសារ (ប្រភព៖ កាសែតខ្មែរថាមស៍)។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ រលកទី២ ដល់ការដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្នុងព្រះរាជាណាចក្រកម្ពុជា (ប្រភព៖ ក្រសួងសារធារណការ និងដឹកជញ្ជូន)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៨) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

២៣ មិថុនា​ ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៧) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

១៩​ មិថុនា ២០២០

ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្តីពីវិធានការកែតម្រូវសម្រាប់សម្រួលដល់អ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេសចូលមកកម្ពុជា ការធ្វើចត្តាឡីស័កសម្រាប់មន្រ្តីការទូត និងមន្រ្តីអង្គការអន្តរជាតិដែលមានទិដ្ឋាការប្រភេទ A និងB (ប្រភព៖ ក្រសួងទេសចរណ៍)។

១៦ មិថុនា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

១១ មិថុនា ២០២០

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពីការគិតថ្លៃសេវាធ្វើតេស្តរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរដ្ឋ សម្រាប់ជនបរទេសចូលមកប្រទេសកម្ពុជា (ប្រភព៖ ក្រសួងសុខាភិបាល)។

៩ មិថុនា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៤) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៨ មិថុនា ២០២០

ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលលើការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ (ប្រភព៖ ក្រសួងទេសចរណ៍)។

៦ មិថុនា ២០២០

ក្រសួងទេសចរណ៍បានចេញប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ (ប្រភព៖ ក្រសួងទេសចរណ៍)។

៥ មិថុនា ២០២០

ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាពអ្នកជំនាញទេសចរណ៍ឆ្លើយតបនឹងជំងឺឆ្លងកូវីដ-១៩​ (ប្រភព: ក្រសួងទេសចរណ៍)។

៤ មិថុនា ២០២០

ក្រសួងទេសចរណ៍បានចេញក្រមប្រតិបត្តិស្តីពី វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកក្នុងដំណាក់កាលកូវីដ-១៩ (ប្រភព៖ ក្រសួងទេសចរណ៍)។

២៩ ឧសភា ២០២០

១០០ថ្ងៃដំបូងនៃការឆ្លើយតបទៅនឹងកូវីដ-១៩៖ ការវិនិយោគកាលពីអតីតកាលនៅក្នុងប្រព័ន្ធសុវត្ថិភាពសុខាភិបាលបានចេញជាផ្លែផ្កា និងមេរៀនសម្រាប់ថ្ងៃអនាគត (ប្រភព៖ អង្គការសុខភាពពិភពលោក  ក្រសួងសុខាភិបាល)។

២៦​ ឧសភា ២០២០

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិតដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺនេះ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (ប្រភព: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

២០ ឧសភា ២០២០

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសធ្វើការកែសម្រួលវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អ្នកធ្វើដំណើរទាំងអស់ តាមផ្លូវអាកាស (គ្រប់ប្រភេទយន្តហោះជំនួញ និងយន្តហោះឈ្នួល) តាមផ្លូវគោក និងផ្លូវទឹក ចូលកម្ពុជា ដូចតទៅ៖

  • និរាករណ៍ការផ្អាកមិនឱ្យជនបរទេសមកពីប្រទេស អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង​ និងអាមេរិក ដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។
  • គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេស គឺតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពបញ្ជាក់ថាគ្មានមេរោគកូវីដ-១៩​ ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋភិបាលនៃប្រទេសសាម៉ី​ ក្នុងរយៈពេល ៧២ម៉ោង។ បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លាអាមេរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពតាមវិធានផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។
  • អ្នកដំណើរទាំងអស់ទាំងជនជាតិខ្មែរ និងជនបរទេសដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ-១៩ និងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
    • ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
    • ក្នុងករណីអ្នកដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា ជំងឺកូវីដ-១៩អវិជ្ជមាន នោះពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេសបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។
    • (ប្រភព៖ ក្រសួងសុខាភិបាល)

១៩​ ឧសភា ២០២០

ក្រសួងសុខាភិបាលបានផ្ញើលិខិតជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីការអនុញ្ញាតឱ្យបើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិ និងអន្តរជាតិបានចូលទស្សនាឡើងវិញចាប់ពីខែមិថុនា ឆ្នាំ២០២០ តទៅ (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងសុខាភិបាលបានផ្ញើលិខិតជូនអភិបាលរាជធានី-ខេត្ត បន្តជំរុញការអប់រំសុខភាពជូនដល់ប្រជាជន និងពង្រឹងការងារតាមដានការអនុវត្តវិធានការការពាររលកទីពីរនៃការចម្លងជំងឺកូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា (ប្រភព៖ ក្រសួងសុខាភិបាល)។

១៦​ ឧសភា ២០២០

ក្រសួងសុខាភិបាលបានប្រកាសអំពីការជាសះស្បើយអ្នកជំងឺកូវីដ-១៩ចុងក្រោយ (ក្នុងចំណោះអ្នកជំងឺ ១២២នាក់) នៅកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានធ្វើវិភាគលើសំណាកចំនួន ១៤,៦៨៤សំណាកទូទាំងប្រទេស ចម្លោះពីខែមករា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ បើទោះបីជាពុំមានករណីឆ្លងថ្មីនៅកម្ពុជាក្នុងរយៈពេលជាមួយខែកន្លងមកហើយក៏ដោយ ក៏ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាជនបន្តប្រុងប្រយ័ត្ន និងសម្របខ្លួនទៅតាម សភាពធម្មតាបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

១២ ឧសភា ២០២០

ក្រសួងផែនការបានស្នើឱ្យអភិបាលរាជធានីខេត្តចុះពិនិត្យដំណើរការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ដើម្បីធានាថាគ្រួសារក្រីក្រទាំងនោះនឹងទទួលបានជំនួយហិរញ្ញវត្ថុក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ (ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍)។

១១ ឧសភា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមបណ្តុះបណ្តាលជំនាញទន់ដល់កម្មកររោងចក្រដែលត្រូវបានព្យួរការងារ ដើម្បីពង្រឹងជំនាញផ្នែកទំនាក់ទំនង និងចរចារ ការធ្វើការងារជាក្រុម ការដោះស្រាយជម្លោះ និងចំណេះដឹងផ្នែកច្បាប់ និងសិទ្ធការងារ (ប្រភព៖ កាសែតខ្មែរថាមស៍)។

៤ ឧសភា ២០២០

ក្រសួងសុខាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលនឹងបន្តការបិទ KTV និងក្លិបកម្សាន្តបណ្តោះអាសន្នដើម្បីទប់ស្កាត់រលកទីពីរនៃការរីករាលដាលជំងឺកូវីដ-១៩ (ប្រភព៖ កាសែតខ្មែរថាមស៍)។

ក្រសួងអប់រំ យុវជន និងកីឡា បានបដិសេធលិខិតមួយដែលបានលើកឡើងថា គ្រឹះស្ថានសិក្សា និងសាលារៀនទាំងអស់នឹងបើកឡើងវិញ ជាលិខិតក្លែងក្លាយ (ប្រភព៖ កាសែតខ្មែរថាមស៍)។

ច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្នត្រូវបានប្រមុខរដ្ឋស្តីទី សាយ ឈុំ ចុះហត្ថលេខាកាលពីថ្ងៃពុធសប្តាហ៍មុន (ប្រភព៖ កាសែតខ្មែរថាមស៍)។

៣០ មេសា ២០២០

ទូរទស្សន៍ជាតិកម្ពុជា TVK2 ដែលទើបនឹងដាក់ដំណើរការនឹងបន្តគាំទ្រផ្សាយការអប់រំពិសេសបើទោះបីជាការរាតត្បាតជំងឺកូវីដ-១៩ត្រូវបានទប់ស្កាត់ក៏ដោយ (ប្រភព៖ កាសែតខ្មែរថាមស៍)។

២៧ មេសា ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈបានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនផ្អាកការបង់ភាគទានរយៈពេល៦ខែ ទៅដល់បេឡាជាតិរបបសន្តិសុខសង្គម រហូតដល់ខែកញ្ញា ឆ្នាំ២០២០ (ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍)។

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន (ប្រភព៖ កាសែតខ្មែរថាមស៍)។

២៤ មេសា ២០២០

ក្រសួងការងារ និងប​ណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសរុបនៃការត្រួតពិនិត្យសុខភាព និងការបិទបញ្ចប់ការត្រួតពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយចូលបម្រើការងារវិញ ដោយពុំបានរកឃើញថាមានកម្មករណាម្នាក់វិជ្ជមានជំងឺកូវីដ-១៩នោះទេ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសស្តីពីការពន្យាពេលជ្រើសរើសមន្ត្រីរាជការថ្មី (ប្រភព៖ កាសែតខ្មែរថាមស៍)។

ក្រសួងអប់រំ យុវជន និងកីឡា និង JICA បានដាក់ដំណើរការកម្មវិធីថ្នាក់រៀនតាមអនឡាញ Think! Think! (ប្រភព៖ កាសែតខ្មែរថាមស៍)។

២២​ មេសា ២០២០

ក្រុមប្រឹក្សាសមាគមន៍អ៊ីស្លាមបានណែនាំមិនឱ្យមានការជួបជុំគ្នានៅក្នងរដូវអមអាហារ (ប្រភព៖ កាសែតខ្មែរថាមស៍)។

ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការសិក្សាពីចម្ងាយសម្រាប់សិស្សានុសិស្សដែលជាជនជាតិដើមភាគតិចតាមរយៈវិទ្យុ (ប្រភព៖ កាសែតខ្មែរថាមស៍)។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននិយាយថា កម្ពុជាមិនចាំបាច់ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជានោះទេ (ប្រភព៖ កាសែតខ្មែរថាមស៍)។

២១​ មេសា ២០២០

រាជរដ្ឋាភិបាលបានប្រកាសពីការលើកលែងពន្ធដល់សណ្ឋាគារ និងផ្ទះសំណាក់រយៈពេលបីខែ (ប្រភព៖ កាសែតខ្មែរថាមស៍)។

ក្រសួងអប់រំ យុវជន​ និងកីឡាបានប្រកាសពីការបង្រៀនពីចម្ងាយដោយប្រើប្រាស់ស្ថានីយវិទ្យុផ្សាយសម្លេងដល់កុមារថ្នាក់មត្តេយ្យសិក្សា សិស្សបឋមសិក្សាថ្នាក់ទី១ ទី២ និងទី៣ សម្រាប់កម្មវិធីអប់រំពហុភាសា (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេក្តីជូនដំណឹងស្តីពីកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី«ការសិក្សាពីចម្ងាយ» និង«ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក» (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ប្រៃសនីយកម្ពុជាបានផ្អាកការទទួលបញ្ញើអន្តរជាតិដោយសារការរាតត្បាតជំងឺកូវីដ-១៩ (ប្រភព៖ កាសែតខ្មែរថាមស៍)។

១៩​ មេសា ២០២០

អាជ្ញាធររាជធានីភ្នំពេញបានរៀបចំសាលារៀនចំនួន ៣៧ និង៦៩៩បន្ទប់ ដើម្បីដាក់កម្មករ កម្មការិនីឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ  បន្ទាប់ពីវិលត្រឡប់មកពីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ (ប្រភព៖ វិទ្យុបារាំងអន្តរជាតិ)។

១៨ មេសា ២០២០

ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីប្រកាសស្តីពីការបន្តបិទសាលារៀន ដើម្បីប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩ (ប្រភព៖ កាសែតខ្មែរថាមស៍)។

១៧ មេសា ២០២០

សមាជិកព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រច្បាស់ស្តីពីការដាក់ប្រទេសស្ថិតក្នុងគ្រាមានអាសន្ន (ប្រភព៖ កាសែតខ្មែរថាមស៍)។

១៦​ មេសា ២០២០

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្តីពីការបញ្ចប់សុពលភាពបទបញ្ជាស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសពីខេត្តមួយទៅខេត្តមួយក្នុងគោលដៅបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅត្រឹមម៉ោង០៦ៈ០០ ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសបន្តអនុវត្តវិធានការរឹតបន្តឹងការធ្វើដំណើរ និងការផ្អាកមិនឱ្យជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិកចូលមកកម្ពុជា ព្រមទាំងការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ ការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច និងទិដ្ឋាការនៅពេលមកដល់ ក៏ដូចជាវិធានការសុខាភិបាលនានា​ រួមទាំងតម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព (ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។

១៥ មេសា ២០២០

ក្រសួងសុខាភិបាល បានចេញពិធីសារថ្មីមួយដោយលើកឡើងថា សាកសពរបស់បុគ្គលដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នឹងត្រូវបូជា ឬបញ្ចុះភ្លាមៗ ដើម្បីជៀសវាងការរីករាលដាលវីរសុកូវីដ-១៩ (ប្រភព៖ កាសែតខ្មែរថាមស៍)។

ក្រសួងសុខាភិបាលបានស្នើទៅ​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់វិធានការចត្តាឡីស័ករយៈពេល១៤ថ្ងៃ លើកម្មករ កម្មការិនី ដែលនឹងវិលត្រឡប់ចូលបម្រើការងារវិញបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ (ប្រភព៖ ក្រសួងសុខាភិបាល)។

១៤ មេសា ២០២០

ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំស្តីពីវិធានការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់អាជីវកម្មទីលានវាយកូនគោល (ប្រភព៖ ក្រសួងទេសចរណ៍)។

១៣​ មេសា​ ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រឡងតាមរយៈប្រព័ន្ធអនឡាញ (online) ដោយគោរពតាមបទដ្ឋានស្តង់ដាររបស់ក្រសួង (ប្រភព៖ កាសែតខ្មែរថាមស៍)។

៩ មេសា ២០២០

រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសតម្រូវឱ្យកម្មករនៅដាច់ដោយឡែកចំនួន១៤ថ្ងៃដោយគ្មានប្រាក់ឈ្នួល ចំពោះកម្មកររូបណាមានបំណងធ្វើដំណើរទៅស្រុកកំណើតនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ (ប្រភព៖ កាសែតខ្មែរថាមស៍)។

រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដូចជា​ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)៖

  • ការហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។
  • ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖ + ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ + រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្រ្តីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន។ + រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។ + រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។ + រថយន្តពន្លត់អគ្គីភ័យ។ + រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់។ + ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ + ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ។
  • បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤ៈ០០ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០​ រហូតដល់ម៉ោង ២៤ៈ០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

៨ មេសា ២០២០

ក្រសួងអប់រំ ​យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការពន្យារពេលរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៩-២០២០​ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

បុគ្គលរូបណាដែលធ្វើដំណើរចូលប្រទេសកម្ពុជានឹងតម្រូវឱ្យនៅដាច់ដោយឡែកនៅតាមទីតាំងចត្តាឡីស័កដែលបានចាត់តាំង (ប្រភព៖ កាសែតខ្មែរថាមស៍)

៧​ មេសា ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានស្នើអភិបាលរាជធានី ខេត្ត ឱ្យផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ នៅតាមទីតាំងកីឡាដ្ឋានសាធារណៈ និងឯកជនជាបណ្តោះអាសន្ន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងទេសចរណ៍ បានស្នើប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត​ ឱ្យចាត់វិធានការបិទអាជីវកម្មម៉ាស្សាសុភាព និងស្ប៉ា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី (ប្រភព៖ ក្រសួងទេសចរណ៍)។

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអំពីការត្រៀមកញ្ចប់ថវិកាបន្ថែមចំនួន ៤៧៥​លានដុល្លាអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ (ប្រភព៖ Fresh News)។

កម្មករដែលបាត់បង់ការងារនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧០ដុល្លាអាមេរិក ក្នុងមួយខែ ពីរាជរដ្ឋាភិបាល (ប្រភព៖ កាសែតខ្មែរថាមស៍)។

៦ មេសា ២០២០

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញវិធានការមួយចំនួនសម្រាប់ប្រជាកសិករអនុវត្តដើម្បីបង្កើនការដាំដុះនៅរដូវវស្សាដែលនឹងចូលមកដល់នាពេលខាងមុខ។ វិធានការទាំងនោះរួមមាន ជំរុញការអភិវឌ្ឍគុណភាពគ្រាប់ពូជ ការបំពេញតម្រូវការទីផ្សារ ការគ្រប់គ្រងការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិត ការចែកចាយគ្រាប់ពូជ និងការបង្កើនការចិញ្ចឹមសត្វ និងផលត្រី (ប្រភព៖ កាសែតខ្មែរថាមស៍)។

៥ មេសា ២០២០

អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសារាចរណ៍ណែនាំដល់នាយកដ្ឋាននគរបាល នាយកដ្ឋានជំនាញនៅក្រោមបង្គាប់ និងនគរបាលគ្រប់ខេត្តឱ្យរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមតំបន់ដែលខ្លួនគ្រប់គ្រង ដើម្បីរក្សាសណ្តាប់ធ្នាប់នៅក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងអនុញ្ញាតឱ្យមានការប្រារព្ធជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ វិធានការនេះដើម្បីធានាសន្តិសុខ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍)។

រាជរដ្ឋាភិបាលបានបិទការនាំចេញផលត្រីដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកស្របពេលដែលមានការរីករាលដាលជំងឺកូវីដ-១៩ (ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍)។

ក្រសួងសុខាភិបាលបានសេចក្តីណែនាំស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ ថែរក្សាសម្ភស្ស និងសេវាពាក់ព័ន្ធ រួមមានការពាក់ម៉ាស់ ការសម្អាតជាប្រចាំ និងការរក្សាគម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ជាដើម (ប្រភព៖ ក្រសួងសុខាភិបាល)។​ មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីណែនាំមួយផ្សេងទៀតស្តីពី វិធានការការពារការចម្លងវីរុសកូវីដ១៩ ចំពោះម្ចាស់រថយន្ត និងអ្នកធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលផ្ទុកអ្នកដំណើរច្រើនលើសពី១០នាក់  រួមមានការបើកបង្អួចឱ្យមានខ្យល់ចេញចូល ជៀសវាងការបើកម៉ាស៊ីនត្រជាក់​ តម្រូវឱ្យអ្នកដំណើរពាក់ម៉ាស់ និងតម្រូវឱ្យមានទឺកអាល់កុលសម្រាប់លាងដៃជាដើម​ (ប្រភព៖ ក្រសួងសុខាភិបាល)។

៣ មេសា ២០២០

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្រ្តក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩​ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្កើតក្រុមការងារចំពោះកិច្ច រៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងកូវីដ-១៩ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

២ មេសា ២០២០

ក្រសួងអប់រំ យុវជន និងកីឡាបានស្នើផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណនៅទូទាំងប្រទេសជាបណ្តោះអាសន្ន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

១ មេសា ២០២០

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ថវិកាដែលបានបម្រុងទុកចន្លោះពី ៨០០ លាន ទៅ ២ពាក់លានដុល្លាអាមេរិកនឹងជួយដល់អាជីវកម្មទាំងឡាយណាដែលបានចុះបញ្ជីត្រឹមត្រូវតែប៉ុណ្ណោះ (ប្រភព៖ កាសែតខ្មែរថាមស៍)។

ព្រឹទ្ធសភាកំពុងពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ជាពិសេសនៅក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩ (ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍)។

៣១​ មីនា ២០២០

រាជរដ្ឋាភិបាលបានចេញប្រកាសស្តីពីការលើកលែងពន្ធចំនួនបីខែដល់វិស័យអាកាសចរណ៍ និងពន្ធប្រចាំខែដល់ប្រតិបត្តិករទេសចរណ៍ រួមមាន៖

  • ការលើកលែងពន្ធអប្បបរមាចំនួន១០ភាគរយ ចាប់ពីខែមីនាដល់ខែឧសភា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា
  • ក្រុមហ៊ុនអាកាសចរណ៍តម្រូវឱ្យរៀបចំផែនការសងបំណុលជាដំណាក់កាលបន្ទាប់ពីការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន
  • ប្រតិបត្តិករទេសចរណ៍ដែលត្រូវបានលើកលែងពន្ធរួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភ្នាក់ងារអាកាសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ទីតាំភូមិសាស្រ្តដែលត្រូវបានលើកលែងពន្ធរួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត (ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍)។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យរាជរដ្ឋាភិបាលទិញម៉ាស់ចំនួន ៥លាន ២សែន សម្រាប់ចែកចាយទូទាំងប្រទេស ដែលក្នុងនោះម៉ាសចំនួន ៤លាន នឹងត្រូវបញ្ជាទិញពីបរទេស ចំណែកឯម៉ាស់ចំនួន ១លាន ២សែន ទៀតនឹងត្រូវផលិតដោយរោងចក្រឯកជននៅខេត្តព្រះសីហនុ (ប្រភព៖ កាសែតខ្មែរថាមស៍)។

៣០ មីនា ២០២០

រាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនកាស៊ីណូទាំងអស់ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

រាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការនាំចេញស្រូវ និងអង្ករសទៅក្រៅប្រទេស ដើម្បីធានាបរិមាណសន្តិសុខស្បៀង និងស្ថិរភាពថ្លៃអង្ករនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)។

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានស្តីពីការហាមឃាត់ការផ្សព្វផ្សាយលក់តេស្តរកកូវីដ-១៩ គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។  ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរុឹងទៅតាមផ្លូវច្បាប់ដែលមានជាធរមានចំពោះអ្នកដែលនៅបន្តលក់តេស្តរកកូវីដ-១៩គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងកិច្ចការនារីបានផ្សាយ លេខទំនាក់ទំនងរបស់មន្ទីរកិច្ចនារី ស្នងការនគរបាល សុខាភិបាល រាជធានីខេត្ត ទាំង២៥ ដើម្បីតាមដាន និងរាយការណ៍ពីអំពើហិង្សាលើស្ត្រីករណីអំពើហិង្សាក្នុងគ្រួសារ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺ កូវីដ១៩ ដោយសារការតានតឹងផ្លូវចិត្ត ការប៉ះទង្គិចផ្លូវចិត្ត ជនប្រព្រឹត្តមានពេលវេលានៅជាមួយជនរងគ្រោះច្រើន…។ល។​ (ប្រភព៖ ក្រសួងកិច្ចការនារី)។

២៧ មីនា ២០២០

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញវិធានការរឹតបន្តឹងជាបណ្តោះអាសន្នការចូលក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន ការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច (e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa on Arrival)​ ជូនជនបរទេសទាំងអស់ក្នុងរយៈពេលមួយខែ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ (ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។

ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីអំពាវនាវស្តីពីការរក្សាថ្លៃទំនិញលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអំពាវនាវឱ្យអ្នកលក់ទំនិញ អាជីវករ អ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ីនធើណែត (Online) ទាំងអស់រក្សាថ្លៃទំនិញនៅក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩។ ក្រសួងនឹងអនុវត្តនូវវិធានការតាមផ្លូវច្បាប់ក្នុងករណីរកឃើញជនខិលខូចដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃកេងចំណេញហួសហេតុ (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)។

ក្រសួងមហាផ្ទៃបានជូនដំណឹងដល់អភិបាលរាជធានី ខេត្តស្តីពីវិធានការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ (ប្រភព៖ ក្រសួងមហាផ្ទៃ)។

២៦ មីនា ២០២០

សេវារថយន្តក្រុង និងកប៉ាល់តាក់ស៊ីនឹងត្រូវផ្អាកជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (ប្រភព៖ កាសែតខ្មែរថាមស៍)។

ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសឱ្យរង្គសាលទូទាំងប្រទេសផ្អាកជាបណ្តោះអាសន្ន (ប្រភព៖ កាសែតខ្មែរថាមស៍)។

ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំអនុញ្ញាតឱ្យមន្រ្តីអប់រំធ្វើការនៅផ្ទះវរៀងៗខ្លួនដើម្បីបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

២៥ មីនា ២០២០

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគេហទំព័រប្រព័ន្ធតាមដានជំងឺកូវីដ១៩ www.covid19-map.cdcmoh.gov.kh​ ដែលបង្ហាញអំពីទិន្នន័យទាក់ទងនឹងជំងឺកូវីដ១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

២៣ មីនា ២០២០

រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងប្រើប្រាស់សាលារៀនគ្រប់ខេត្តជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ (ប្រភព៖ សារព័ត៌មានកោះសន្តិភាព)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ និងពីបណ្តាប្រទេសមួយចំនួនទៀតឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ និងតាមដានសុខភាពជាប្រចាំ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

១៩ មីនា ២០២០

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងអំពីការផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើរចេញពីប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់ប្រទេសវៀតណាម និងការធ្វើដំណើរចូលប្រទេសកម្ពុជារបស់ប្រជាពលរដ្ឋវៀតណាម តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៥៩នាទីយប់តទៅ (ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។

១៨ មីនា ២០២០

រាជរដ្ឋាភិបាលបានចេញប្រកាសមិនអនុញ្ញាតឱ្យអ្នកសួរសុខទុក្ខជួបអ្នកជាប់ឃុំដោយផ្ទាល់ឡើយ (ប្រភព៖ វិទ្យុបារាំងអន្តរជាតិ)។

រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមាននាយករដ្ឋមន្រ្តីជាប្រធាន (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១៧ មីនា ២០២០

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងថា ក្រសួងនឹងប្រើប្រាស់សណ្ឋាគារ Great Duke (ប្រភព៖ ក្រសួងសុខាភិបាល)​ និងមណ្ឌលសុខភាពចាក់អង្រែ (ប្រភព៖ សារព័ត៌មានរស្មីកម្ពុជា) ជាកន្លែងសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសស្តីពីបិទនូវការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់​ (ប្រភព៖ ក្រសួងសុខាភិបាល)​ និងបិទKTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសស្តីពីការផ្អាកកម្មវិធីប្រគុំតន្ត្រីនៅតាមទីធ្លាសាធារណៈ (ប្រភព៖ ក្រសួងសុខាភិបាល)។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមិនទទួលធ្វើតេស្តរកវីរុសកូវីដ-១៩នោះទេ។ ប្រសិនបើបុគ្គលណាម្នាក់សង្ស័យថាខ្លួនអាចនឹងឆ្លងវីរុសកូវីដ-១៩ បុគ្គលនោះត្រូវទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅរាជធានីភ្នំពេញ ឬមន្ទីរពេទ្យបង្អែកខេត្តដែលខ្លួនរស់នៅ (ប្រភព៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា)។

ធនាគារជាតិនៃកម្ពុជាបានអំពាវនាវឱ្យក្រសួង គ្រឹះស្ថានហិរញ្ញវត្ថុ និងសាធារណជនប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិចដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍)។

១៦ មីនា ២០២០

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអនុញ្ញាតឱ្យមន្រ្តីរបស់ខ្លួនធ្វើការនៅផ្ទះរៀងៗខ្លួន (ប្រភព៖ វិទ្យុបារាំងអន្តរជាតិ)។

ក្រសួងសុខាភិបាលបានចេញសេចក្តីអំពាវនាវដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោចូលរួមក្នុងភារកិច្ចដើម្បីប្រយុទ្ធនឹងវីរុសកូវីដ១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងសុខាភិបាលបានចេញជម្រាបជូនអភិបាលរាជធានី-ខេត្តឱ្យបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

១៥ មីនា ២០២០

រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ មានដូចជា​ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)៖

  • ណែនាំដល់ប្រជាពលរដ្ឋទាំំងអស់សូមកុំធ្វើដំណើរទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់
  • គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឱ្យមន្រ្តីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ
  • ចំពោះមន្រ្តីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំំងឡាយណាដែលទើបវិលត្រឡប់មកពីបណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវដាក់ខ្លួនឱ្យនៅដោយឡែកក្នុងរយៈពេល១៤ថ្ងៃ (គិតចាប់ពីថ្ងៃដែលបានត្រឡប់មកវិញ)។

១៤ មីនា ២០២០

រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសផ្អាកមិនឱ្យជនបរទេសដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសកម្ពុជា (ប្រភព៖ ក្រសួងសុខាភិបាល)។

១០ មីនា ២០២០

រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមកញ្ចប់ថវិកាជិត ២ពាន់លានដុល្លាអាមេរិកសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចដោយសារវីរុសកូរ៉ូណា (ប្រភព៖ សម្លេងសហរដ្ឋអាមេរិក)។

៥ មីនា ២០២០

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានត្រៀមថវិកាជិត ៣០លានដុល្លាអាមេរិក ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ (ប្រភព៖ សម្លេងសហរដ្ឋអាមេរិក)។


សូមចុច តំណនេះ សម្រាប់បច្ចុប្បន្នភាព័ត៌មានអំពីករណីកូវីដ-១៩​នៅកម្ពុជា។

ទំនាក់ទំនង៖