បោះពុម្ពផ្សាយ៖ 8 មករា 2026
សង្ខេបសកម្មភាពមួយចំនួនរបស់ កម្មវិធីពន្លកចំណេះកាលពីឆ្នាំ២០២៥
នៅឆ្នាំ ២០២៥ កម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា បានបន្តពង្រឹងការស្រាវជ្រាវ និងគោលនយោបាយរបស់កម្ពុជា តាមរយៈសកម្មភាពជាច្រើន រួមមាន កិច្ចពិភាក្សាគោលនយោបាយ គំនិតផ្តួចផ្តើមស្រាវជ្រាវ និងការបោះពុម្ពផ្សាយលទ្ធផលស្រាវជ្រាវ ដែល សហការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើង។
ខណៈពេលដែលកម្មវិធីបានគាំទ្រសកម្មភាព និងការស្រាវជ្រាវជាច្រើនពេញមួយឆ្នាំ ការចែករំលែកនេះបង្ហាញតែសកម្មភាពមួយចំនួនតូចប៉ុណ្ណោះ អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងរួមមាន៖
- ពានរង្វាន់បរិយាបន្នឆ្នាំ២០២៥
- កម្មវិធីជួបជុំបើកបង្ហាញបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ
- កិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចទឹកនៅកម្ពុជា
- កិច្ចពិភាក្សារបស់អង្គការល្ខោនគំនិត
- សន្និសីទ Australasian AID ឆ្នាំ២០២៥
- គោលការណ៍ណែនាំសម្រាប់ការពិភាក្សាប្រកបដោយបរិយាបន្ន
- សៀវភៅណែនាំស្តីពី ការស្រាវជ្រាវប្រកបដោយគុណភាព
- សៀវភៅសង្ខេបវេទិកាគោលនយោបាយថ្នាក់ជាតិឆ្នាំ២០២៥
សកម្មភាពសង្ខេបទាំងនេះតំណាងឱ្យរូបភាពមួយនៃការងារជាច្រើនដែលអាចធ្វើទៅបានតាមរយៈការយកចិត្តទុកដាក់ និងកិច្ចសហការពីដៃគូរបស់យើង អ្នកស្រាវជ្រាវ និងអ្នកចូលរួមក្នុងការពិភាក្សា ធ្វើការរួមគ្នាដើម្បីជំរុញក្នុងការរួមចំណែកគោលនយោបាយផ្អែកលើទិន្នន័យ បរិយាបន្ន និងផលវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។
